Trending now

បំផុសចលនាបង្កើតឱកាសការងារចំនួន ២០០,០០០ ដើម្បីជួយគាំទ្រដល់ពលករនិងសហគ្រាសជំនះពុះពារលើជំងឺរោគរាតត្បាត Covid-19

20:17 | 24/04/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នេះគឺជាគោលដៅនៃគម្រោង "ផ្តល់ការងារធ្វើសម្រាប់ពលករ រួមគ្នាប្រឆាំងជំងឺកូវីដ១៩ " ដែលបានបើកដំណើរការនៅព្រឹកថ្ងៃទី២៤ ខែមេសាក្រោមក្របខ័ណ្ឌនៃកម្មវិធី "វប្បធម៌សាជីវកម្មដើម្បីចូលរួមក្នុងការការពារនិងប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ១៩" ដោយមានប្រធានបទ "ដើម្បីប្រទេសវៀតណាមមួយប្រកបដោយសុខភាពល្អ” ។

គម្រោង "ផ្តល់ការងារធ្វើសម្រាប់ពលករ រួមគ្នាប្រឆាំងជំងឺកូវីដ១៩ "

នាថ្ងៃទី ២៤ ខែមេសា នៅទីក្រុងហាណូយ គណៈកម្មាធិការអនុវត្តពិធីបំផុសចលនារកសាងវប្បធម៌អង្គភាពពាណិជ្ជកម្មវៀតណាម បានចាប់ផ្តើមជាផ្លូវការនូវគំរោងការបង្កើតឱកាសការងារធ្វើចំនួន ២០ ម៉ឺន ដើម្បីជួយគាំទ្រដល់ពលករ និងអង្គភាពអាជីវកម្ម ជំនះពុះពារជំងឺរាតត្បាតសកលកូវីដ១៩ដែលមានឈ្មោះថា "ឱកាសការងារធ្វើសម្រាប់ពលករ រួមគ្នាប្រឆាំងនឹងជំងឺកូវីដ១៩" ។

គម្រោងនេះមានគោលបំណងនាំមកនូវឱកាសការងារធ្វើចំនួន ២០០០០០ មកពីអង្គភាពអាជីវកម្មជាង ១០ ម៉ឺននៅទូទាំងប្រទេសវៀតណាមដែលត្រូវបានតភ្ជាប់ដោយឥតគិតថ្លៃជាមួយសេរីជាមួយអង្គភាពអាជីវកម្មត្រូវការជ្រើសរើសនៅលើប្រព័ន្ធអេកូឡូស៊ីការងារតាមអន់ឡាញរបស់ Sieu Viet Group ពីវិបផតថលព័ត៌មានការងារធ្វើចំនួន ៤ រួមមាន Timviecnhanh.com, Vieclam24h.vn, Viectotnhat.com និង Mywork.com.vn ។

ក្រៅពីនោះ គម្រោងនេះក៏ផ្តល់ជូនពលករនិងអង្គភាពអាជីវកម្មនូវកម្មវិធីបណ្តុះបណ្តាល ការប្រឹក្សាយោបល់ តភ្ជាប់កិច្ចសហប្រតិបត្តិការខាងអាជីវកម្ម ការវិនិយោគ និងកម្មវិធីផ្ទេរគំរូទម្រូង់អាជីវកម្មការផ្ទេរឌីជីថល និងការកសាងវប្បធម៌សាជីវកម្មជាដើម៕

លើសពីនេះទៀត គម្រោង "ឱកាសការងារធ្វើសម្រាប់អ្នក ហើយយើងរួមដៃគ្នាប្រឆាំងនឹងជំងឺកូវីដ១៩" ក៏អនុវត្តគោលដៅកៀងគរអង្គភាពអាជីវកម្ម សហគ្រិន សហគមន៍អាជីវកម្មនៃវិស័យផ្សេងៗគ្នាឱ្យរួបរួមគ្នា និងគាំទ្រគ្នាទៅវិញទៅមកក្នុងសកម្មភាពផលិតកម្មនិងអាជីវកម្មជាពិសេស ជួយឲ្យសហគ្រាសដែលជួបការលំបាក ក៏ដូចជារួមចំណែកដល់ប្រទេសទាំងមូលយកឈ្នះលើការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤