Trending now

វេទិកាបញ្ញាវន្តវៀតណាមត្រូវបានរៀបចំឡើងជាលើកដំបូងនៅប្រទេសជប៉ុនក្នុងទ្រង់ទ្រាយធំ

20:17 | 17/11/2019 (ហេង វុធ្ធី)

យុគសម័យ - ដោយប្រធានបទ“ Made in VietNam - ឱកាសនិងបញ្ហាប្រឈម” វេទិកាបញ្ញាវន្តវៀតណាមនៅជប៉ុនឆ្នាំ ២០១៩ (Vietnam Summit in Japan 2019) បានប្រព្រឹត្តទៅនាថ្ងៃទី ១៧ ខែវិច្ឆិកានៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិ JASSO ទីក្រុងតូក្យូ ដោយមានការចូលរួមរបស់មនុស្សជិត ១០០០ នាក់ ក្នុងនោះមានវាគ្មិនដ៏ល្បីឈ្មោះនិងអ្នកវិទ្យាសាស្ត្រវៀតណាមលើវិស័យជាច្រើនផងដែរ។

ទិដ្ឋភាពនៃវេទិកា (រូបថត៖ vov.vn)

តំណាងក្រសួងនិងស្ថាប័ននានារបស់វៀតណាមនៅវេទិកា បានអះអាងថាជប៉ុនមានសំណាក់បញ្ញាវន្តដ៏មានតម្លៃជាមួយចំណេះដឹង ពាណិជ្ជករ និងអ្នកវិទ្យាសាស្ត្ររាប់ពាន់នាក់កំពុងរស់នៅនិងទទួលជោគជ័យក្នុងការងាររបស់ខ្លួន។ បញ្ញវន្ត អ្នកវិទ្យាសាស្ត្រនិងសហគ្រិនម្នាក់ៗទាំងនោះគឺតំណាងឱ្យការផ្សារភ្ជាប់គ្នារវាងបច្ចេកវិទ្យាថ្មីនិងគំរូគ្រប់គ្រងថ្មីនៃពិភពលោកនិងវៀតណាម។ នៅ វៀតណាមមានបញ្ញាវន្តវ័យក្មេងជាច្រើនដែលត្រៀមខ្លួនតភ្ជាប់ចំណេះដឹងជាមួយប្រទេសជប៉ុន។

ទិដ្ឋភាពនៃវេទិកា (រូបថត៖ vov.vn)

រដ្ឋាភិបាលនិងក្រសួងនានានឹងក្លាយជាស្ពានតភ្ជាប់ដ៏សកម្ម ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍របស់បញ្ញវន្តវៀតណាម អ្នកវិទ្យាសាស្ត្រ ធុរជនវៀតណាមនៅជប៉ុនលើគ្រប់វិស័យ ដូចជាបច្ចេកវិទ្យាឌីជីថល ការផ្លាស់ប្តូរឌីជីថលម៉ាក្រូសេដ្ឋកិច្ច បញ្ញាសិប្បនិម្មិតជាដើមក្នុងគោលបំណងកសាងប្រទេសវៀតណាមប្រកបដោយអរិយធម៌និងទំនើបផងដែរ៕


(ហេង វុធ្ធី)

(ប្រភពព័ត៌មាន: vovworld.vn)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤