Trending now

WEF វាយតម្លៃថា វៀតណាមបានបង្កើន ១០ កម្រិតនៃសមត្ថភាពប្រកួតប្រជែង

20:11 | 09/10/2019 (ប្រភព៖ vovworld.vn)

វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នាថ្ងៃទី ៩ ខែតុលា បានអោយដឹងថា សន្ទស្សន៍នៃការប្រកួតប្រជែងរបស់វៀតណាម បានកើនឡើង ១០ កម្រិត ពោលគឺ ពីចំណាត់ថ្នាក់ទី ៧៧ កាលពីឆ្នាំមុន ឡើងដល់កម្រិត ៦៧ សម្រាប់ឆ្នាំនេះ។

WEF វាយតម្លៃថា វៀតណាមបានបង្កើន ១០ កម្រិតនៃសមត្ថភាពប្រកួតប្រជែង

នៅក្នុង “របាយការណ៍ស្តីពីសមត្ថភាពប្រកួតប្រជែងសកលឆ្នាំ ២០១៩” វេទិកាសេដ្ឋ កិច្ចពិភពលោក (WEF) បានទទួលស្គាល់ពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់នៃខឿនសេដ្ឋ កិច្ចមួយចំនួន ក្នុងនោះមានវៀតណាមផងដែរ នៅក្នុងបរិបទនៃភាពតានតឹងខាងភូមិ សាស្ត្រនយោបាយនិងពាណិជ្ជកម្ម ដែលកំពុងធ្វើឱ្យសេដ្ឋកិច្ចពិភពលោកមានអស្ថិរភាព ហើយអាចធ្វើឱ្យពាណិជ្ជកម្មពិភពលោកធ្លាក់ចុះ។ WEF ជឿជាក់ថា វៀត ណាមកំពុងទាក់ទាញការវិនិយោគពីបរទេសយ៉ាងខ្លាំងដើម្បីក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មក្នុងតំបន់។

បើនិយាយពីប្រភេទសំខាន់ៗ វៀតណាមជាប់ចំណាត់ថ្នាក់ខ្ពស់ ទាក់ទងនឹងសន្ទស្សន៍ទំហំទីផ្សារ - ពោលគឺជាប់ចំណាត់ថ្នាក់លេខ ២៦។ សន្ទស្សន៍ដែលនៅសល់មានចាប់ពី ៤១ ដល់ ៩៣។ ទាក់ទងនឹងសន្ទស្សន៍សមាសភាគ គឺវៀតណាមស្ថិតក្នុងចំណោមក្រុមមានហានិភ័យភេរវកម្មទាបបំផុត នៅលើពិភពលោកនិងអតិផរណាមានស្ថេរភាពបំផុតនៅលើពិភពលោក។ ប្រភេទទាំងពីរនេះ វៀតណាមសម្រេចបាន ១០០ ពិន្ទុពេញហើយ៕

(ប្រភព៖ vovworld.vn)

(ប្រភព៖ vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR