Trending now

Mu Cang Chai - រមណីយដ្ឋានមួយក្នុងចំណោមរមណីយដ្ឋានដ៏ស្រស់ស្អាតបំផុត លើពិភពលោក

13:02 | 18/08/2019 (ប្រភព៖ vovworld.vn សរុបដោយហេង វុធ្ធី)

រួមជាមួយឈូងសមុទ្រ Ha Long នោះ គឺ Mu Cang Chai ក៏ធ្លាប់ទទួលបានកិត្តិ យសស្ថិតនៅក្នុងបញ្ជីឈ្មោះគោលដៅទេសចរណ៍ដ៏ស្រស់ស្អាតបំផុតចំនួន៥០ កន្លែងទូទាំងពិភពលោក ដែលត្រូវបានជ្រើសរើសដោយគេហទំព័រទេសចរណ៍ CnTraveller។


Mu Cang Chai ជាស្រុកព្រៃភ្នំមួយនៅខេត្ត Yen Bai ដែលស្ថិតនៅជើងភ្នំ Hoang Lien Son។ ទីនេះមានចម្ងាយប្រមាណ២៨០គីឡូម៉ែត្រពីរដ្ឋធានីហាណូយ ហើយត្រូវឆ្លងកាត់ចំណោត Khau Pha ដែលជាចំណោតមួយក្នុងចំណោមចំណោតស្អាតនិងពិបាកទៅបំផុតនៅតំបន់ភាគពាយព្យវៀតណាម។

Mu Cang Chai ល្បីល្បាញអាស្រ័យដោយមានវាលស្រែកាំជណ្ដើរដ៏ស្រស់បំព្រងគួរអោយទាក់ភ្នែកនៅក្នុងរដូវទឹកឡើងឬរដូវស្រូវទុំ។

ល្បីល្បាញបំផុតនោះគឺស្រែកាំជណ្ដើរនៅឃុំ La Pan Tan ឃុំ Che Cu Nha និងឃុំ Ze Xu Phinh។

រហូតមកដល់សព្វថ្ងៃនេះ ប្រជាជននៅទីនេះនៅតែរក្សាបាននូវទំនៀមទំលាប់ ពិធីការ និងជំនឿក្នុងការធ្វើស្រែកាំជណ្ដើរ។

ទេសភាពធម្មជាតិដ៏រហោស្ថាននៅ Mu Cang Chai។

ទេសភាពនៅទីនេះស្អាតបំផុតនៅក្នុងរដូវទឹកឡើង (ពីខែមេសាដល់ខែឧសភា) និងរដូវស្រូវទុំ (ពីខែកញ្ញាដល់ខែតុលា)។

ក្នុងរដូវស្រូវដើមឆ្នាំ ប្រជាជនតែងតែដាំស្រូវនៅវាលស្រែក្រោមដោយសារវាលស្រែលើមិនមានទឹកគ្រប់គ្រាន់សម្រាប់ការស្រោចទេ។

រដូវស្រូវស្នូលចាប់ផ្ដើមក្នុងចន្លោះពីខែកញ្ញាដល់ខែតុលា ដោយទទួលបានទិន្នផលមិនតិចជាងតំបន់វាលទំនាបទេ។

មកដល់ Mu Cang Chai លោកអ្នកនឹងមានឱកាសស្វែងយល់អំពីលក្ខណៈវប្បធម៌ដ៏វិសេសវិសាលរបស់ជនជាតិ Mong។

កុមារលេងនៅលើវាលស្រែ។

ប្រជាជននៅទីនេះសាមញ្ញនិងរួសរាយរាក់ទាក់ណាស់៕

(រូបថតនិងយោងតាម៖ vovworld.vn)

(ប្រភព៖ vovworld.vn សរុបដោយហេង វុធ្ធី)

(ប្រភព៖ vovworld.vn សរុបដោយហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤