Trending now

King’s Cup 2019 - ការប្រកួតជាមួយវៀតណាម គឺជាការប្រកួតប្រជែង «ដើម្បីរកក្រុមដែលមានអំណាចជាងគេ»

22:28 | 05/06/2019 (ប្រភព៖ camsports.org សរុបដោយ ហេង វុធ្ធី)

ខ្សែប្រយុទ្ធជួរមុខនៃក្រុមជម្រើសជាតិថៃ កីឡាករ Teerasil Dangda ត្រូវបានជឿជាក់ថានឹងជាទាន់សម្រាប់ការប្រកួតទល់នឹងវៀតណាម ក្នុងជំនួបដែលគេចាត់ទុកថា «ជាការប្រជែងដើម្បីរកក្រុមដែលមានអំណាចជាងគេ» ក្នុងតំបន់អាស៊ីអាគ្នេយ៍ សម្រាប់ការប្រកួតពានរង្វាន់បែបមិត្តភាព King’s Cup នៅវេលាម៉ោង ១៩:៤៥’ ថ្ងៃទី ៥​ ខែមិថុនា។

ទិដ្ឋភាពនៅកីឡាដ្ឋាន Chang Arena ប្រទេសថៃ (Zing.vn)

កីឡាករវ័យ៣០ឆ្នាំ អាចនឹងមានឱកាសបង្ហាញខ្លួនលើកទី១០០ សម្រាប់ក្រុមជម្រើសជាតិថៃ ស្អែកនេះក្នុងជំនួបទល់នឹងម្ចាស់ជើងឯកពានប្រចាំតំបន់អាស៊ីអាគ្នេយ៍ ( AFF Suzuki Cup 2018 ) វៀតណាម នាវេលាម៉ោង ៧:៤៥ នាទីយប់ ចំពេលដែល ខារ៉ាសៅ ( Curaçao ) ប្រទេសមកពីទ្វីបអាមេរិកកណ្ដាល នឹងប្រកួតជាមួយ ឥណ្ឌា នៅម៉ោង ៣:៣០ រសៀល ទាំងពីរប្រកួតលើកីឡដ្ឋាន Chang Arena របស់ក្លឹប Buriram United។ មុនការប្រកួតមកដល់ខ្សែប្រយុទ្ធរូបនេះ ត្រូវបានរាយការណ៍មកថាមានបញ្ហារបួស ដែលនាំឲ្យខកខានពីការហ្វឹកហាត់ចំនួន២ថ្ងៃ ប៉ុន្តែរូបគេបានត្រលប់មកហ្វឹកហាត់កាលពីម្សិលមិញ។

អ្នកគាំទ្រក្រុមកីឡាករបាល់ទាត់វៀតណាមនៅខាងក្រៅកីឡាដ្ឋាន Chang Arena ប្រទេសថៃ (Zing.vn)

មានយោបល់មុនការប្រកួតទល់នឹងក្រុមជម្រើសជាតិវៀតណាម Teerasil Dangda បានបង្ហើបឲ្យដឹងថា៖ «ខ្ញុំពិតជាមិនអាចរង់ចាំឱកាសដើម្បី បង្ហាញខ្លួនលើកទី១០០បានឡើយ។ ខ្ញុំនៅតែមានអារម្មណ៍ថារបួស ប៉ុន្តែវាកំពុងតែមានភាពប្រសើរជាងមុនប្រហែលជា ៨០ភាគរយ។ ទីបំផុតខ្ញុំបានត្រលប់ទៅការហ្វឹកហាត់របស់ក្រុមហើយអ្វីៗ កំពុងដំណើរការបានល្អ។»

កីឡាករដែលទាត់បាល់បញ្ចូលទីបាន ៤៣គ្រាប់ ក្នុងការបង្ហាញខ្លួន ៩៩លើក ជាមួយនឹងក្រុមជម្រើសជាតិថៃ តាំងពីឆ្នាំ២០០៧មករូបនេះ បានបន្តជាមួយការប្រកួតទល់នឹងវៀតនាម ថា៖ «ប្រកួតជាមួយវៀតណាម មិនខ្វល់ថាជាព្រឹត្តិការណ៍អ្វី ឬក៏ស្ថិតក្នុងកម្រិយអាយុណាឡើយ គឺមិនដែលងាយស្រួលឡើយ។ ខ្ញុំខានប្រកួតទល់នឹងវៀតណាម ជាច្រើនមកហើយ ប៉ុន្តែខ្ញុំឃើញថាពួកគេកំពុងមានការរីកចម្រើនខ្លាំង ប៉ុន្តែខ្ញុំនៅតែជឿជាក់ថា ជម្រើសជាតិថៃ ក៏រីកចម្រើនដូចគ្នាផងដែរ ដូច្នេះខ្ញុំរំពឹងថាវានឹងក្លាយជាការប្រកួតដ៏គួរឲ្យចាប់អារម្មណ៍មួយ ហើយក្រុមទាំងពីរនឹងមិនរាថយទេ។ វានឹងក្លាយជាសមរភូមិដើម្បីរកក្រុមដែលមានអំណាចជាងគេ»

កីឡាករបាល់ទាត់ក៏ឆ្នើមរបស់វៀតណាម លោក​ Quang Hai (Zing.vn)

គួរដឹងដែរថា ការប្រកួតនៃពានរង្វាន់បែបមិត្តភាព ប៉ុន្តែទទួលស្គាល់ដោយសហព័ន្ធកីឡាបាល់ទាត់ពិភពលោក ( FIFA ) មួយនេះ នឹងធ្វើឡើងនៅថ្ងៃទី០៥ ខែមិថុនា សម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ហើយក្រុមដែលឈ្នះនឹងឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ធ្វើឡើងនៅថ្ងៃទី០៨ ខែដដែល ដោយមាន៤ប្រទេសចូលរួម រួមមានម្ចាស់ផ្ទះថៃ, វៀតណាម, ឥណ្ឌា និងខារ៉ាសៅ ( Curaçao ) ប្រទេសមកពីទ្វីបអាមេរិកកណ្ដាល នៅខេត្តបុរីរាម លើកីឡដ្ឋានរបស់ក្លឹបជើងឯកលីគកំពូលថៃ ៧សម័យកាល Buriram United។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ King’s Cup គឺជាពានដែលថៃ តែងតែរៀបចំឡើងជារៀងរាល់ឆ្នាំ តាមរយៈការអញ្ជើញក្រុមជម្រើសជាតិខ្លាំងៗ ពីតាមបណ្ដាប្រទេសចំនួន ៤ជារៀងរាល់ឆ្នាំ និងត្រូវបានធ្វើឡើងចាប់តាំងពីឆ្នាំ១៩៦៨មកម្ល៉េះ៕

(ប្រភព៖ camsports.org សរុបដោយ ហេង វុធ្ធី)

(ប្រភព៖ camsports.org សរុបដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ