Trending now

ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅរូបបដិមាលោកប្រធានហូជីមិញនិងវីរៈបុរសជាតិហ្វីលីហ្វិន Jose Rizal នៅខេត្តថៃង្វៀន

14:54 | 03/05/2019 (បកប្រែដោយសំណាង)

យុគសម័យ - ការដាក់តាំងរូបបដិមារបស់លោកប្រធានហូជីមិញនិងវីរបុរសជាតិហ្វីលីពីន បានបង្ហាញពីទំនាក់ទំនងប្រពៃណីល្អរវាងប្រជាជនទាំងពីរនិយាយរួម។ ព្រឹត្តិការណ៍នេះមានសារៈសំខាន់និងពោរពេញទៅដោយអត្ថន័យក្នុងទំនាក់ទំនងសហប្រតិបត្តិការលើវិស័យអប់រំ បណ្តុះបណ្តាល និងស្រាវជ្រាវវិទ្យាសាស្ត្រ រវាងសាកលវិទ្យាល័យ Thai Nguyen (នៃប្រទេសវៀតណាម) និងសាកលវិទ្យាល័យនានានៃប្រទេសហ្វីលីពីននិយាយដោយឡែកផងដែរ។

ទិដ្ឋភាពនៃពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

នាថ្ងៃទី២ ​ខែ ឧសភា ឆ្នាំ២០១៩​ នៅខេត្ត Thai Nguyen ស្ថានទូតហ្វីលីហ្វិនប្រចាំវៀតណាម និងសមាគមមិត្តភាពវៀតណាម-ហ្វីលីហ្វិន បានសហការជាមួយសាកលវិទ្យល័យ Thai Nguyen រៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្តូបមិត្តភាពលោកប្រធានហូជិមិញ និងវរបុរសហ្វីលីហ្វិន Jose Rizal។

ថ្លែងមតិក្នុងពិធី ឯកអគរដ្ឋទូតហ្វីលីហ្វិនប្រចាំវៀតណាម លោក Noel Servigon បានថ្លែងអំណរគុណចំពោះសមាគមមិត្តភាពវៀតណាម-ហ្វីលីហ្វិន សាកលវិទ្យល័យ Thai Nguyen និងបណ្តាភាគីពាក់ព័ន្ធដែលបានជួយគាំទ្រសំណើរកសាងរូបបដិមាវីរៈបុរស ហ្វីលីហ្វិន Jose Rizal នៅក្បែររូបបដិមាលោកប្រធានហូជិមិញ។

ពិធីកាត់ខ្សែបូណ៌សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

ឯកអគរដ្ឋទូតហ្វីលីហ្វិនប្រចាំវៀតណាម បានឲ្យដឹងថា នៅប្រទេសហ្វីលីហ្វិន ក៏មានរូបបដិមាលោកប្រធានហូជិមិញ នៅក្បែរវីរៈបុរស Jose Rizal ក្នុងបរិវេណរបស់សាកលវិទ្យាល័យពហុបច្ចេកទេស Laguna ផងដែរ។

ឯកអគរដ្ឋទូតហ្វីលីហ្វិនប្រចាំវៀតណាម លោក Noel Servigon បានសង្កត់ធ្ងន់ថា ព្រឹត្តិការណ៌នេះជាសក្ខីភាពដ៏រស់រវើកនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តរវាងប្រទេសទាំងពីរ កាលពីឆ្នាំ២០១៥​ និងកិច្ចសហប្រតិបត្តិការស៊ីជម្រៅលើវិស័យអប់រំរវាងប្រជាជនវៀតណាម និងហ្វីលីហ្វិន។


រូបបដិមា ទាំងពីរបានធ្វើពីវត្ថុធាតុ Composite ខាងក្រៅលាបព័ណ៌ស្ពាន់

សមាគមមិត្តភាពវៀតណាម-ហ្វីលីហ្វិន បានសហការជាមួយបណ្តាភាគីពាក់ព័ន្ធដើម្បីសម្រេច និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការរូបបដិមាទាំងពីរ មុនថ្ងៃខួបកំណើតលោកប្រធានហូជិមីញ ថ្ងៃទី១៩ ឧសភា ១៨៩០ និងខួបលើកទី១២១​ ឆ្នាំនៃទិវាបុណ្យឯករាជ្យជាតិនៃប្រទេសហ្វីលីហ្វិន ១២/៦/១៨៩៨។

នាថ្ងៃដដែល ឯកអគរដ្ឋទូតហ្វីលីហ្វិនប្រចាំវៀតណាម លោក Noel Servigon និងអនុប្រធានសមាគមមិត្តភាពវៀតណាម-ហ្វីលីហ្វិន លោក Vu Xuan Truong ក៏មានពិធីជួបប្រាស្រ័យទាក់ទងជាមួយនិសិ្សតសាកលវិទ្យាល័យថៃង្វៀន អំពីទំនាក់ទំនងមិត្តភាពនៃប្រទេសទាំងពីរ ក៏ដូចជាព័ត៌មានអំពីអាហារូបករណ៌ និងចុះកម្មសិក្សា និងបទពិសោធន៍ពេលមកសិក្សានៅប្រទេសហ្វីលីហ្វិន ផងដែរ៕



(បកប្រែដោយសំណាង)

(បកប្រែដោយសំណាង)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR
វៀតណាម - គោលដៅទេសចរណ៍ដ៏ទាក់ទាញរបស់ភ្ញៀវអន្តរជាតិ