Trending now

H'Hen Nie បានបង្កើតភាពអច្ចារ្យដោយជាប់ក្នុង Top ៥ បវរកញ្ញាចក្រវាលពិភពលោក

17:14 | 17/12/2018 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - H’Hen Nie បានបង្កើតឡើងភាពអច្ចារ្យមួយដោយបានជាប់ក្នុង Top ៥ បវរកញ្ញាចក្រវាលពិភពលោក ហើយនេះគឺជាស្នាដៃខ្ពស់បំផុតរបស់តំណាងវៀតណាមដែលមិនធ្លាប់មានតាំងពីមុន មកនៅក្នុងការប្រកួត “បវរកញ្ញាចក្រវាលពិភពលោក” ផងដែរ។

Top ៥ នៃបវរកញ្ញាចក្រវាលពិភពលោក ឆ្នាំ ២០១៨

នៅវេលាម៉ោង ៧ ព្រឹកថ្ងៃទី ១៧ ខែធ្នូ វគ្គផ្តាច់ព្រ័ត្រនៃបវកញ្ញាចក្រវាលពិភពលោក ឆ្នាំ ២០១៨ បានប្រារព្ធនៅប្រទេសថៃ។ លទ្ធផលគឺ បវរកញ្ញាចក្រវាលពិភពលោក ឆ្នាំ ២០១៨ បានទៅបវរកញ្ញាមកពីប្រទេសហ្វីលីពីន ហើយបវរកញ្ញារងលេខ១និងលេខ២បានទៅបវរកញ្ញាវ៉េណេស៊ុយអេឡានិងអាហ្វ្រិកខាងត្បូង។ រីឯបវរកញ្ញាវៀតណាម ជាប់ក្នុង Top ៥ នៃបវរកញ្ញាចក្រវាលពិភពលោក ឆ្នាំ២០១៨ នេះ។

ថ្វីត្បិតនេះក៏ដោយ តំណាងរបស់វៀតណាមនៅតែធ្វើឱ្យទស្សនិកជនមានមោទនភាពយ៉ាងខ្លាំង ដោយសារ Top ៥ គឺជាចំណាត់ថ្នាក់ខ្ពស់បំផុតដែលវៀតណាមទទួលបានតាំងពីមុនមកនៅក្នុងការប្រកួតបវរកញ្ញាចក្រវាលពិភពលោក។

បវរកញ្ញាចក្រវាលពិភពលោកឆ្នាំ ២០១៨ បានទៅបវរកញ្ញាហ្វីលីពីនដ៏ស្រស់ស្អាត

សូមគូសបញ្ជាក់ថា ​បវរកញ្ញា Top ៥ ដែលបានជ្រើសរើសពីតំបន់អាស៊ី អាហ្វ្រិកនិងអូសេអានីគឺ អាហ្វ្រិកខាងត្បូងហ្វីលីពីន នេប៉ាល់ វៀតណាមនិងថៃ។

បុគ្គលិកលក្ខណៈដ៏ស្អាតកញ្ញា H''Hen Nie


សំលៀកបំពាក់ជាតិរបស់បវរកញ្ញា H'Hen Nie បានទាក់ទាញទស្សនិកជនជាច្រើន

បវរកញ្ញា Top ៥ ដែលត្រូវបានជ្រើសរើសពីតំបន់អឺរ៉ុប រួមមាន ប៉ូឡូញ បែលហ្ស៊ិក ចក្រភពអង់គ្លេស ហុងគ្រីនិងអៀរឡង់។ បន្ទាប់មកទៀតគឺ Top ៥ អាមេរិក គឺកូរ៉ាកៅ កូស្តារីកា កាណាដា ព័រតូរីកូ និងហ្សាម៉ាអ៊ីក។

H'Hen Nie មានស្នាមញញឹមលើផ្ទៃមុខជានិច្ច

ស្រីស្អាតចំនួន៥ទៀត ស្ថិតក្នុង Top ២០ គឺបានទៅក្រុម Wild Card ដែលបានជ្រើសតាំងពីទ្វីបអាមេរិក វ៉េណេស៊ុយអេឡា ឥណ្ឌូនេស៊ី ប្រេស៊ីលនិងអូស្ត្រាលី។

បវរកញ្ញាដ៏ស្រស់ស្អាត H''Hen Nie

បន្ទាប់ពីការចែករំលែកពីបេក្ខនារីក្នុង Top 20 និង Top 10 ដែលត្រូវបានគេប្រកាសគឺ វៀតណាម អាហ្វ្រិកខាងត្បូង វ៉េណេស៊ុយអេឡា ហ្វីលីពីន កូស្តារីកា កូរ៉ាកៅ នេប៉ាល់ កាណាដា ថៃនិងព័រតូរីកូមក នៅលើបណ្តាញសង្គម អ្នកគាំទ្រវៀតណាមបានសប្បាយយ៉ាងក្រៃលេងជាមួយស្នាដៃរបស់ H’Hen Nie ពីព្រោះថា នេះជាស្នាដៃខ្ពស់បំផុតតាំងពីមុនមករបស់តំណាងវៀតណាមនៅក្នុងការប្រកួតបវរកញ្ញាចក្រវាលពិភពលោក៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្របសម្រួល និងសម្របសម្រួលការរៀបចំសមាជរណសិរ្សមាតុភូមិវៀតណាមគ្រប់លំដាប់ថ្នាក់
ធ្វើឱ្យការទូតរបស់ប្រជាជនហាណូយក្លាយជាចំណុចលេចធ្លោរបស់ជាតិ
កម្ពុជាស្នើបើកជើងហោះហើរបន្ថែមទៅកាន់វៀតណាមដើម្បីជំរុញការអភិវឌ្ឍទេសចរណ៍
ឱកាសពិសេសដើម្បីរំលឹកឡើងវិញនូវដំណើរការនៃទំនាក់ទំនងវៀតណាម-កម្ពុជា
កម្ពុជាមានបំណងចង់ជំរុញទំនាក់ទំនងរវាងខេត្តភាគពាយ័ព្យកម្ពុជា និងមូលដ្ឋាននានារបស់វៀតណាម