Trending now

បើកមហាសន្និបាតតំណាង ជនកាតូលិកវៀតណាមកសាងនិង​ការពារ​មាតុ​ប្រទេស​លើកទី ៧​ អាណត្តិ ២០១៨ -២០២៣

15:41 | 13/10/2018

អង្គមហាសន្និបាតបានពិគ្រោះយោបល់ជ្រើសតាំងអេវេក Tran Xuan Manh ជាប្រធានគណកម្មការសាមគ្គីភាពតាតូលិកវៀតណាម អាណត្តិ ២០១៨-២០២៣។

ទិដ្ឋភាពនៃមហាសន្និបាតតំណាងជនកាតូលិកវៀតណាមកសាង និងការពារមាតុប្រទេសលើកទី ៧ អាណត្តិ ២០១៨ -២០២៣

នាព្រឹកថ្ងៃទី ១៣ ខែតុលា មហាសន្និបាតតំណាង ជនកាតូលិកវៀតណាមកសាង និងការពារមាតុប្រទេសលើកទី ៧ អាណត្តិ ២០១៨ -២០២៣ ត្រូវបានប្រារព្ធធ្វើឡើងនៅទីក្រុងហាណូយ ដោយមានការចូលរួមរបស់តំណាងអេវេក បុព្វជិត និងជនកាតូលិកឆ្នើមជាង ៤០០ នាក់នៅទូទាំងប្រទេស។

អញ្ជើញថ្លែងនៅទីនេះ ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Truong Hoa Binh បានវាយតម្លៃខ្ពស់ចំពោះប្រធានបទនៃមសាសន្និបាតលើកនេះគឺ "រួមដំណើរ ពិគ្រោះយោបល់ និងបម្រើ"។ លោកឧបនាយករដ្ឋមន្រ្តីបានស្នើឲ្យគណកម្មការសាមគ្គីភាពកាតូលិក គប្បីលើកកម្ពស់ប្រសិទ្ធភាពក្នុងការធ្វើសកម្មភាព ដោយរួមចំណែកអនុវត្តន៍ ទិសដៅជិតស្និទ្ធ រួមដំណើរជាមួយប្រជាជាតិ ពង្រឹង និងពង្រីកផែនមហាសាមគ្គីជាតិ និងពង្រីកប្រពៃណី និងតម្លៃសីលធម៌ វប្បធម៌ សាសនា តស៊ូប្រឆាំងនឹងឧបាយកលបំបែកបំបាកជាតិ និងសាសនា។

“គណៈកម្មការប្រមូលផ្តុំឆ្លុះបញ្ចាំងនូវគោលបំណងរបស់ជនរួមជាតិកាតូលិក របស់អង្គការសមាគមន៍សាសនាជាមួយរដ្ឋ និងរណសិរ្សមាតុភូមិវៀតណាម ដើម្បីការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់ របស់ជនរួមជាតិកាតូលិក និងអង្គការសមាគមសាសនា ព្រមទាំងកសាង និងពង្រឹងអង្គការគ្រប់ជាន់ថ្នាក់ឲ្យកាន់តែខ្លាំងមាំមួនពីមួយថ្ងៃទៅមួយថ្ងៃ ដោយសមស្របនឹងតួនាទីជាអង្គការសាមគ្គីភាពរបស់ជនកាតូលិកវៀតណាមផងដែរ”។ នេះជាការថ្លែងរបស់ឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binh។

អង្គមហាសន្និបាតបានពិគ្រោះយោបល់ជ្រើសតាំងអេវេក Tran Xuan Manh ជាប្រធានគណកម្មការសាមគ្គីភាពតាតូលិកវៀតណាម អាណត្តិ ២០១៨-២០២៣៕

(ប្រភពព័ត៌មាន: VOV5)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ