Trending now

នារីស្រស់ស្អាតវ័យអាយុ ១៨ Tran Tieu Vy ជាប់បវកញ្ញាឯកវៀតណាម ២០១៨

07:12 | 17/09/2018 (រូបថតៈ VOV,VTV សរុបព័ត៌មានដោយស្រី ពេជ្រ)

យុគសម័យ - Tieu Vy មានសម្រស់ស្រស់ស្អាតផូផង នាងមកពីខេត្ត Quang Nam ដែលទើបតែបញ្ចប់ការសិក្សាពីមហាវិទ្យាល័យ។

Tran Tieu Vy ជាប់បវកញ្ញាឯកវៀតណាម២០១៨ (រូបថតៈ vov)


បរកញ្ញាឯកវៀតណាម២០១៨មានសម្រស់ស្អាតភូផង (រូបថតៈ VOV)

នាយប់ថ្ងៃទី១៦ខែកញ្ញា វគ្គផ្ដាច់ព្រ័ត្រនៃការប្រកួតប្រជែងបវរកញ្ញាវៀតណាមឆ្នាំ ២០១៨ នៅទីក្រុងហូជីមិញបានបញ្ចប់ដោយជ័យជម្នះបានទៅកញ្ញា Tran Tieu Vy ដ៏ស្រស់ស្អាត។ កើតនៅឆ្នាំ ២០០០ Tran Thuy Vy បានឈ្នះបេក្ខនារីឆ្នើមទាំង៤២នាក់ដើម្បីគ្រងមកុដបវរកញ្ញាវៀតណាមឆ្នាំ ២០១៨។

បវកញ្ញាឯករងទី១ Bui Phuong Nga (រូបថតៈ VOV)

ស្របពេលជាមួយគ្នានេះ កញ្ញា Bui Phuong Nga មកពីទីក្រុងហាណូយបានជាប់ចំណាត់ថ្នាក់ក្នុងនាមជាបវកញ្ញាឯករងទី១។ Bui Phuong Nga មានកម្ពស់ ១,៧២ ម៉ែត្រ។

បវកញ្ញាឯករងទី២ Nguyen Thi Thuy An (រូបថតៈ VOV)

ខណៈដែលនាង Nguyen Thi Thuy An កើតនាឆ្នាំ១៩៩៧ នាងមកពីខេត្ត Kien Giang ដោយមានកម្ពស់ ១,៦៨ម៉ែត្រ។

ក្រោយពេលបានគ្រងមកុដបវរកញ្ញា បវកញ្ញាឯក Tran Tieu Vy នឹងតំណាងប្រទេសវៀតណាម ចូលរួមការប្រកួតប្រជែងបវកញ្ញាពិភពលោក២០១៨។ រីឯបវកញ្ញាឯករងទី១និងទី២ នឹងចូលរួមការប្រកួតបវកញ្ញាសន្តិភាពអន្តរជាតិ២០១៨និងបវកញ្ញាអន្តរជាតិ ២០១៨ផងដែរ៕

(រូបថតៈ VOV,VTV សរុបព័ត៌មានដោយស្រី ពេជ្រ)

(រូបថតៈ VOV,VTV សរុបព័ត៌មានដោយស្រី ពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងកិច្ចការពារ និងលើកកម្ពស់សិទ្ធិមនុស្ស
វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់គម្រោងព្រែកជីកហ្វូណន-តេជោរបស់កម្ពុជា
លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ