Trending now

ដើរថ្មើជើងដើម្បីគាំទ្រជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ(Dioxin) និងជនពិការក្រីក្រ 5 សីហា 2018

16:17 | 05/08/2018

នាព្រឹកថ្ងៃទី ៥ ខែសីហា មានជនស្ម័គ្រចិត្តកាកបាទក្រហម និងប្រជាជនទីក្រុងហូជីមិញចំនួនជាង ៥.០០០ នាក់ បានចូលរួមការដើរថ្មើជើងរួមដំណើរ “ដើម្បីរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ(Dioxin) និងជនពិការក្រីក្រលើកទី ១២ ឆ្នាំ២០១៨“ នៅខ័ណ្ឌ១១ទីក្រុងហូជីមិញ។

ជនស្ម័គ្រចិត្តកាកបាទក្រហម និងប្រជាជនទីក្រុង ហូជីមិញចំនួនជាង ៥.០០០ នាក់ បានចូលរួមការដើរថ្មើជើងរដំណើរ “ដើម្បីរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ (Dioxin) និងជនពិការក្រីក្រ“ នៅទីក្រុងហូជីមិញ

ក្រមប្រធានបទ “កាកបាទក្រហម- ដើម្បីមនុស្សគ្រប់រូបនៅគ្រប់ទីកន្លែង” ការដើរ ថ្មើជើងនេះត្រូវបានរៀបចំឡើងដោយសមាគមកាកបាទក្រហមទីក្រុងហូជីមិញសំដៅជួយជ្រោមជ្រែងគាំទ្រខែធ្វើសកម្មភាពដើម្បី រងគ្រោះដោយជាតិគីមី ពុលពណ៌លឿងទុំ (Dioxin) និងជនពិការក្រីក្រ (ចាប់ពីថ្ងៃទី៥ខែសីហាដល់ថ្ងៃទី៤ ខែកញ្ញា)។ ប្រជាជនម្នាក់នៅទីក្រុងហូជីមិញ លោកស្រី Nguyen Thi Hoa បានឲ្យ ដឹងថា៖

ការដើរថ្មើជើងរួមដំណើរនេះធ្វើឲ្យនាងខ្ញុំសប្បាយចិត្តផងនិងមានអត្ថន័យផង។ ទី១គឺ ដើថ្មើជើងធ្វើឲ្យសុខភាពរបស់ខ្លួនបានល្អ ទី២ គឺដើម្បីជួយជ្រោមជ្រែង គាំទ្រដល់ជបរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ (Dioxin) និងសកម្មភាពសប្បុរសធម៌។ នាងខ្ញុំសង្ឃឹមថាសហគមន៍នឹងរួមកម្លាំងជាមួយគ្នាដើម្បីជួយឲ្យ ជនពិការនិង ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំមានសុខភាពល្អ បរិបូរណ៍ និងមានទំនុកទុកចិត្តដើម្បីខិតខំប្រឹងប្រែងឈានទៅមុខផងដែរ”៕

(ប្រភពព័ត៌មាន: VOV5-វិទ្យុសម្លេងវៀតណាម)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR