Trending now

និស្សិតជាង៦០ម៉ឺននាក់ចូលរួមយុទ្ធនាការស័្មគ្រចិត្តរដូវវិស្សមកាលបៃតងលើកទី២៥ឆ្នាំ២០១៨

21:38 | 15/07/2018

នាព្រឹកថ្ងៃទី១៥កក្កដា នៅទីក្រុងហូជីមិញ សហភាពយុវជនវៀតណាមទីក្រុងហូជីមិញបានរួមសហការជាមួយសមាគមនិស្សិតវៀតណាមទីក្រុង បានរៀបចំពិធីចេញដំណើរយុទ្ធនាការស្ម័គ្រចិត្ត វិស្សមកាលបៃតងលើកទី២៥ឆ្នាំ២០១៨ក្រោមប្រធានបទ “យុទ្ធជនស្ម័គ្រចិត្តវិស្សមកាលបៃតងទីក្រុងហូជីមិញ ច្នៃប្រឌិត ស្ម័គ្រចិត្តដើម្បីសហគមន៍”។

លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញលោក Nguyen Thien Nhan អញ្ជើញប្រគល់ទង់ចេញដំណើរដំណើរយុទ្ធនាការស្ម័គ្រចិត្ត វិស្សមកាលបៃតងលើកទី២៥ឆ្នាំ២០១៨ (រូបថតៈ VIET DUNG)

អញ្ជើញថ្លែងមតិក្នុងពិធីចេញដំណើរនេះ លោក Nguyen Thien Nhan លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលយុទ្ធជនស្ម័គ្រចិត្តវិស្សមកាលបៃតងទទួលបានក្នុង រយៈពេលប៉ុន្មានឆ្នាំកន្លងទៅ ដែលបង្ហាញភាពស្វាហាប់ លក្ខណៈច្នៃប្រឌិតក៏ដូចជាស្មារតីឈានមុខស្ម័គ្រចិត្តរបស់យុវជន។

លោក Nguyen Thien Nhan បានសង្កត់ធ្ងន់ថា វិស្សមកាលបៃតង ជាបរិយាកាសសម្រាប់ដកពិសោធន៍នូវជំនាញនិងបង្ហាញនូវការតាំងចិត្តរបស់យុវវ័យ។ ហេតុដូច្នេះ សមាជិកសម្ព័ន្ធយុវជននិងយុវជនទាំងអស់ គប្បីពង្រីកនូវកម្លាំងពលំរបស់ខ្លួនក្នុងសកម្មភាពស្មគ្រចិត្ត ដើម្បីសហគមន៍ ដើម្បីភាពសុដុមរមនា្យ និងបង្កើតការរីកសាយភាយក្នុងប្រជាជនគ្រប់ស្រទាប់ផងដែរ។

យុទ្ធនាការនេះនឹងប្រមូលផ្តុំទៅលើសកម្មភាពស្ម័គ្រចិត្ត កសាងរបៀបរស់នៅអរិយធម៌ ការពារបរិស្ថាន សមស្របជាមួយបម្រែបម្រួលអាកាសធាតុ កសាងជនបទថ្មីនិងអនុវត្តនូវសកម្មភាពស្ម័គ្រចិត្តមួយចំនួនទៀតដូចជា “ផឹកទឹកនឹកដល់ប្រភពដើម” និងរក្សាសន្តិសុខសង្គមជាដើម៕

(ប្រភពព័ត៌មាន: VOV5-វិទ្យុសម្លេងវៀតណាម)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR