Trending now

សប្តាហ៍វប្បធម៌វៀតណាមទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីមិត្តភក្តិជប៉ុន

16:25 | 17/07/2018 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - សប្តាហ៍វប្បធម៌វៀតណាមដែលបានប្រព្រឹត្តទៅប្រកបដោយជោគជ័យនៅមហាវិទ្យាល័យ Ritsumeikan អាស៊ី-ប៉ាស៊ីហ្វិក (APU) នៃទីក្រុង Beppu ខេត្ត Oita ប្រទេសជប៉ុន។

ការសម្តែងសិល្បៈក្នុងសប្តាហ៍វប្បធម៌វៀតណាមនៅជប៉ុន (រូបថតៈ vov.vn)

ទោះបីជាអាកាសធាតុមិនសូវអំណោយផលក៏ដោយ ប៉ុន្តែក្នុងអំឡុងពេលប្រព្រឹត្តទៅព្រឹត្តិការណ៍នេះ គឺកន្លែងជិត១.០០០កន្លែងត្រូវបានបំពេញដោយមិត្តភក្តិអន្តរជាតុ ប្រជាជននៅទីក្រុង Oita ក៏ដូចជាយុវជន និស្សិតវៀតណាមច្រើនកុះករ ដែលកំពុងរស់នៅ សិក្សារៀនសូត្រនៅខេត្ត Oita និងតំបន់ជំវិញផងដែរ។

សប្តាហ៍វប្បធម៌នេះ បានប្រព្រឹត្តទៅនូវសកម្មភាពផ្សព្វផ្សាយវប្បធម៌ សិល្បៈជាច្រើន ដែលពោរពេញទៅដោយអត្តសញ្ញាណជនជាតិ ដូចជាបុណ្យភូមិ ការដង្ហែក្បួន ឧទ្ទេសនាមនូវម្ហូបអាហារវៀតណាម និងល្បែងប្រជាប្រិយជាដើម។

ការសម្តែងសិល្បៈក្នុងសប្តាហ៍វប្បធម៌វៀតណាមនៅជប៉ុន (ប្រភពរូប៖ vov.vn)

គណៈចាត់តាំងបានឲ្យដឹងថា ការងារត្រៀមរៀបចំសម្រាប់ព្រឹត្តិការណ៍នេះគឺអូសបន្លាយក្នុងរយៈពេល១ឆ្នាំ ដោយមានការជួយឧបត្ថម្ភពីអង្គការជាច្រើន រួមទាំងការខិតខំប្រឹងប្រែងរបស់និស្សិតវៀតណាមទាំងអស់ដែលកំពុងសិក្សានៅមហាវិទ្យាល័យ APU។

សប្តាហ៍នេះ បានបន្សល់ទុកនូវការចាប់អារម្មណ៍យ៉ាងខ្លាំងសម្រាប់និស្សិតអន្តរជាតិរាប់ពាន់នាក់និងប្រជាជនក្នុងតំបន់ រួមចំណែកទៅក្នុងការបង្កើន ការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរនិងធ្វើឲ្យស៊ីជម្រៅថែមទៀត នូវទំនាក់ទំនងភាពជាដៃគូ យទ្ធសាស្ត្រយ៉ាងជ្រាលជ្រៅរវាងវៀតណាមនិងជប៉ុន៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR