Trending now

ផ្សព្វផ្សាយវប្បធម៌និងម្ហូបអាហារវៀតណាមនៅថៃ

17:42 | 17/07/2018 (សរុបព័ត៌មាន ដោយ មិញ អាញ់)

យុគសម័យ - សប្តាហ៍ផ្សព្វផ្សាយវប្បធម៌និងម្ហូបអាហារវៀតណាមបានប្រារព្ធពីថ្ងៃទី១៦ដល់ថ្ងៃទី២២ខែកក្កដា នៅរដ្ឋធានីបាងកកប្រទេសថៃ ដែលទាក់ទាញការចូលរួមរបស់មិត្តភក្តិថៃនិងមិត្តភក្តិអន្តរជាតិជាច្រើនកុះករ។

ការសម្តែងក្រុមសិល្បៈ Hon Viet (រូបថតៈ nhandan)

នាយប់ថ្ងៃទី១៦ខែកក្កដា នៅរដ្ឋធានីបាងកកប្រទេសថៃ ស្ថានទូតវៀតណាមបានរៀបចំសប្តាហ៍ផ្សព្វផ្សាយវប្បធម៌និងម្ហូបអាហារវៀត ណាម ចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី២២ខែកក្កដា។ អញ្ជើញថ្លែងមតិក្នុងពិធីបើក ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅថៃ លោក Nguyen Hai Bang បានសង្កត់ធ្ងន់ថា ម្ហូបអាហារ ជាលក្ខណៈវប្បធម៌ដ៏វិសេសវិសាលរបស់វៀតណាម។ លោក Nguyen Hai Bang សង្ឃឹមថា សប្តាហ៍ផ្សព្វផ្សាយវប្បធម៌និងម្ហូបអាហារវៀតណាមនៅរដ្ឋធានីបាងកក នឹងរួមចំណែក ឧទ្ទេសនាមជាមួយមិត្តភក្តិថៃនិងអន្តរជាតិ អំពីទឹកដីននិងមនុស្សវៀតណាម តាមរយៈម្ហូបពិសេសរបស់វៀតណាម។

ភ្ញៀវទស្សនាការចម្អិនម្ហូបរបស់ចុងភៅ (រូបថតៈ nhandan)

ចូលរួមក្នុងពិធីបើកនូវសប្តាហ៍នេះ មានវត្តមានតំណាងស្ថានទូតវៀតណាមប្រចាំនៅបាងកក មិត្តភក្តិអន្តរជាតិនិងតំណាងសហគមន៍ ជនវៀតណាមនៅបាងកកនិងថៃ។ ម្ហូបពិសេសគឺត្រូវបានចុងភៅ Bui Van Dam មកពីទីក្រុងហូជីមិញ ចម្អិនដោយផ្ទាល់ចំពោះភ្ញៀវទាំងអស់។ ខណៈពេលនេះ កម្មវិធីតន្ត្រីដ៏ពិសេសសម្តែងដោយក្រុមសិល្បៈ Hon Viet នៃវិទ្យាស្ថានតន្ត្រីជាតិវៀតណាម បានទាក់ទាញការចូលរួមរបស់ទស្សនិកជនគ្រប់រូប៕

(សរុបព័ត៌មាន ដោយ មិញ អាញ់)

(សរុបព័ត៌មាន ដោយ មិញ អាញ់)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR