Trending now

កូនប្រុសរបស់អតីតទាហានអាមេរិកម្នាក់ធ្វើការអស់ពីចិត្តសម្រាប់វៀតណាម

07:04 | 19/07/2018 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - ថ្នាក់ដឹកនាំសាមគមវៀតណាម-អាមេរិកបានអញ្ជើញទទួលជួបជាមួយលោក Thomas Eugene Wiber កូនប្រុសរបស់អតីតវរៈសេនីទោកងទ័ពជើងទឹកអាមេរិក លោក Walter Eugene Wilber អតីតទាហានអាមេរិកដែលធ្លាប់ចូលរួមក្នុងសង្គ្រាមនៅវៀតណាម។

ទិដ្ឋភាពនៃជំនួបរវាងថ្នាក់ដឹកនាំសមាគមមិត្តភាពវៀតណាម-អាមេរិកជាមួយលោក Thomas Eugene Wiber (ប្រភពរូប៖ Phi Yen)

នៅក្នុងជំនួបនារសៀលថ្ងៃទី១៨ខែកក្កដា អនុប្រធានសមាគមមិត្តភាពវៀតណាម-អាមេរិក លោក Bui Van Nghi បានសម្តែងនូវការគោរពចំពោះមនោសញ្ជេតនារបស់លោក Thomas និងក្រុមគ្រួសារសម្រាប់វៀតណាម តាមរយៈសកម្មភាពដ៏ថ្លៃថ្នូរ ដូចជា ប្រគល់នូវវត្ថុអនុស្សវរីយ៍របស់ឪពុកលោកជូនចំពោះមណ្ឌលកេរ្តិ៍ដំណែលពន្ធនាគារ Hoa Lo នៅទីក្រុងហាណូយ។

អញ្ជើញសំណេះសំណាលក្នុងដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះ លោក Thomas ឲ្យដឹងថា លោកទើបនឹងបង្កើតអង្គការក្រៅរដ្ឋាភិបាលមួយ ដោយមានឈ្មោះថា Services & Reconciliation Foundation ដោយគោលបំណងប្រគៀកស្មារជាមួយប្រជាជន វៀតណាមក្នុកិច្ចការជំនះពុះពារនូវផលវិបាកដោយសង្គ្រាម។

លោក Thomas Eugene Wiber នៅក្នុងពិធីជួបប្រាស្រ័យស្តីពីមេម័រសង្គ្រាម នាខែមិនាឆ្នាំ២០១៨

ក្រៅពីនោះ លោកកំពុងមានគម្រោងសរសេរសៀវភៅដែលរៀបរាប់នូវបទពិសោធន៍របស់អ្នកទោសអាមេរិកដូចជាឪពុករបស់គាត់នៅពន្ធនាគារ Hoa Lo ដោយស្តីពីអាកប្បកិរិយានៃការអត់ធ្មត់ ទឹកចិត្តសប្បុរសធម៌ ការគោរពនិងការប្រព្រឹតប្រកបដោយចរិតលក្ខណៈមនុស្សសាស្ត្រចំពោះឈ្លើយ សឹកសង្គ្រាមរបស់កងទ័ពនិងប្រជាជនវៀតណាម។

អញ្ជើញឆ្លយតបវិញ អនុប្រធានសមាគមវៀតណាម-អាមេរិកបានអះអាងថា សមាគមនិងសក្មរួមដំណើរជាមួយលោកក្នុងគម្រោងនាពេលខាងមុខ ជាពិសេសក្នុងការស្វែងរក ប្រមូលផ្តុំឯកសារមានតម្លៃក៏ដូចជាណែនាំឲ្យស្គាល់អំពីអ្នកប្រាជ្ញ សាក្សី​ប្រវត្តិសាស្ត្រពាក់ព័ន្ធនានា ដើម្បីនាំមកនូវព័ត៌មានដែលមានប្រយោជន៍បំផុតសម្រាប់សៀវភៅ៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងកិច្ចការពារ និងលើកកម្ពស់សិទ្ធិមនុស្ស
វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់គម្រោងព្រែកជីកហ្វូណន-តេជោរបស់កម្ពុជា
លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ