Trending now

ការតាំងពិព័រណ៍ “លោកប្រធានហូជីមិញជាមួយផ្នែកភស្តុភារយោធា” តាំងបង្ហាញរូបថតមានតម្លៃចំនួន១៦៣

23:14 | 06/07/2018 (យោងតាម Baochinhphu.vn បកប្រែដោយស្រីពេជ្រ)

យុគសម័យ - នាពេលកន្លងទៅ នៅមណ្ឌលកេរ្តិ៍ដំណែលលោកប្រធានហូជីមិញនៅវិមានប្រធានរដ្ឋបានប្រារព្ធការតាំងពិព័រណ៍ “លោកប្រធានហូជីមិញជាមួយផ្នែកភស្តុភាយោធា” ដោយបានតាំងបង្ហាញរូបថតឯកសារដ៏មានតម្លៃចំនួន១៦៣សន្លឹក។

ទិដ្ឋភាពនៃពិធីបើកការតាំងពិព័រណ៍ (រូបថតៈ VGP)

លោកប្រធានហូជីមិញ-អគ្គមគ្គុទេសដ៏មហិមារបស់ប្រជាជាតិវៀតណាម-លោកមិនត្រឹមតែជាស្ថាបនិក អប់រំនិងហ្វឹកហាត់កងទ័ពប្រជា ជនវៀតណាមប៉ុណ្ណោះទេ លោកថែមទាំងចំណាយទាំងកម្លាងកាយនិងកម្លាំងចិត្តបង្កើតផ្នែកភស្តុភាទៀតផង។ លោកប្រធានហូជីមិញតែងតែផ្តោតការយកចិត្តទុកដាក់ អប់រំកម្មាភិបាល យុទ្ធជននិងប្រជាជនរបស់ផ្នែកភស្តុភានេះអំពីទស្សនៈបម្រើ អំពីតួនាទី និងទីតាំងសំខាន់របស់កិច្ចការភស្តុភា ជាពិសេសគឺរបត់នានារបស់បដិវត្តន៍។

សំដៅផ្សព្វផ្សាយអំពីសតិអារម្មណ៍ហូជីមិញអំពីកិច្ចការភស្តុភាយោធានិងលទ្ធផលនៃចលនាប្រឡងប្រណាំង “ផ្នែកភស្តុភាយោធាធ្វើតាមពាក្យទូន្មានរបស់លោកប្រធានហូជីមិញ”នោះ មណ្ឌលកេរ្តិ៍ដំណែលលោកប្រធានហូជីមិញនៅវិមានប្រធានរដ្ឋបានរួមសហការជាមួយសារមន្ទីរ ភស្តុភាយោធា អគ្គនាយកដ្ឋានភស្តុភា រៀបចំការតាំងពិព័រណ៍ “លោកប្រធានហូជីមិញជាមួយផ្នែកភស្តុភាយោធា”។

ភ្ញៀវកិត្តយសកំពុងផ្ទៀងស្តាប់ការណែនាំអំពីរូបថតដែលបានតាំងបង្ហាញក្នុងពិព័រណ៍ (រូបថតៈ VGP)

ដោយមានរូបថតឯកសារមានតម្លៃចំនួន១៦៣ ការតាំងពិព័រណ៍នេះគឺសំដៅឧទ្ទេសនាមអំពីសតិអារម្មណ៍ គោលមាគាដឹកនាំរបស់លោកប្រធានហូជីមិញក្នុងការអភិវឌ្ឍផ្នែកភស្តុភាយោធា ការយកចិត្តទុកដាក់អប់រំឲ្យកម្មាភិបាល យុទ្ធជននិងបុគ្គលិករបស់ផ្នែកអំពីទស្សនៈ តួនាទីនិងឋានៈសំខាន់របស់កិច្ចការភស្តុភា ជាពិសេសគឺរបត់របស់បដិវត្តន៍។

ការតាំងពិព័រណ៍នេះត្រូវបានបែងចែកជាពីរវគ្គ។ វគ្គទី១ក្រោមប្រធានបទ “លោកប្រធានហូជីមិញជាមួយផ្នែកភស្តុភាកងទ័ព” ដោយពេលវេលាផ្សេងគ្នា។ ផ្នែកទី១ក្រោមប្រធានបទ “ផ្នែកភស្តុភាយោធាធ្វើតាមពាក្យទូន្មានរបស់លោកប្រធានហូជីមិញ”៕

(យោងតាម Baochinhphu.vn បកប្រែដោយស្រីពេជ្រ)

(យោងតាម Baochinhphu.vn បកប្រែដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR