Trending now

វៀតណាមជាគំរូអំពីការផ្លាស់ប្តូរបច្ចេកវិទ្យាសម្រាប់ក្រុមប្រទេសមានចំណូលមធ្យមនិងទាប

22:33 | 11/07/2018

យុគសម័យ - ជំនាញការជាន់ខ្ពស់របស់អង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) វាយតម្លៃថា វៀតណាមជាគំរូអំពីការផ្លាស់ប្តូរបច្ចេកវិទ្យាសម្រាប់ក្រុមប្រទេសមានចំណូលមជ្ឈឹមនិងទាបត្រាប់តាម។

វាគ្មិនបង្ហាញការវាយតម្លៃក្នុងពិធី (រូបថតៈ TTXVN)

នាថ្ងៃទី១០កក្កដា នៅមជ្ឈមណ្ឌលបច្ចេកវិទ្យានៃមហាវិទ្យាល័យ Cornell នៅទីក្រុងញូវយ៉ក (អាមេរិក) អង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) បានរួមសហការជាមួយសាលា Cornell និងវិទ្យាស្ថានអាជីវកម្ម INSEAD របស់បារាំង បានប្រកាសរបាយការណ៍សន្ទស្សន៍ផ្លាស់ប្តូរថ្មីការច្នៃប្រឌិតសកលលោកឆ្នាំ២០១៨ (ហៅកាត់ថា GII 2018)។ តាមនោះ វៀតណាមបន្តកែលំអរទីតាំងក្នុងតារាងរៀបចំណាត់ថ្នាក់ ស្តីពីសន្ទស្សន៍ផ្លាស់ប្តូរថ្មីការច្នៃប្រឌិតសកលលោក កើន២កម្រិត ឡើងថ្នាក់៤៥/១២៦ចំណោមប្រទេសនិងខឿនសេដ្ឋកិច្ចបានរៀបចំណាត់ថ្នាក់។

វាគ្មិនបង្ហាញការវាយតម្លៃក្នុងពិធី (រូបថតៈ TTXVN)

ធ្វើការវាយតម្លៃអំពីការរៀបចំណាត់ថ្នាក់របស់វៀតណាមក្នុងតារាង GII 2018 នោះ លោក Le Thanh Binh ទីប្រឹក្សាទទួលបន្ទុកផ្នែកវិទ្យាសាស្ត្របច្ចេកវិទ្យានៃក្រុមបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិបានឲ្យដឹងចំណុចចំនួន៤គួរឲ្យកត់សម្គាល់ ក្នុងនោះគឺ ៖ វៀតណាមកែលំអបាន១៤កម្រិត បើប្រៀបនឹងការរៀបចំណាត់ថ្នាក់នាឆ្នាំ២០១៦ វៀតណាមមានពន្ទុះខ្ពស់ក្នុងសសរទ្រូងទាំង៧របស់ GII​ និងក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ ថ្នាក់របស់វៀតណាមក្នុងតារាងរៀបចំណាត់ថ្នាក់ GII មានទំនោកែលំអលើគ្រប់ជ្រុងជ្រោយ។

ទិដ្ឋភាពនៃពិធី (រូបថតៈ TTXVN)

ផ្លាស់ប្តូរយោបល់ជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមនៅខាងក្រៅព្រឹត្តិការណ៍ប្រកាស GII ២០១៨នេះ លោក Sacha Wunsch-Vincent ជំនាញការជាន់ខ្ពស់របស់ WIPO ដែលចូលរួមក្រុមស្រាវជ្រាវ GII បានឲ្យដឹងថា នាបច្ចុប្បន្ននេះ វៀតណាមកំពុងលេចឡើងដូចជាប្រទេសប្រកបដោយប្រសិទ្ធភាពអំពីការផ្លាស់ប្តូរថ្មីនិងច្នៃប្រឌិត ក្លាយទៅជាគំរូអំពីការផ្លាស់ប្តូរបច្ចេកវិទ្យាសម្រាប់ក្រុមប្រទេសមានចំណូលមធ្យមនិងទាបត្រាប់តាម។

លោក Le Thanh Binh ទីប្រឹក្សាទទួលបន្ទុកផ្នែកវិទ្យាសាស្ត្របច្ចេកវិទ្យានៃក្រុមបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិ

យោងតាមលោករូបនេះគឺវៀតណាមជាប្រទេសតែមួយគត់ទទួលបានការបញ្ជាណែនាំពីថ្នាក់នាយករដ្ឋមន្ត្រី ដោយបានចេញសេចក្តីសម្រេចចិត្ត បង្កើតក្រុមអ្នកជំនាញពិសេស សំដៅរួមគ្នាជម្រុញរាល់គោលនយោបាយឲ្យកែលំអរទីតាំងក្នុងតារាងរៀបចំណាត់ថ្នាក់ស្តីពីការផ្លាស់ប្តូរថ្មី ការច្នៃប្រឌិតសកលលោក៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR