Trending now

កម្មវិធីភាពជាដៃគូប៉ាស៊ីហ្វិកឆ្នាំ២០១៨បានបញ្ចប់ប្រកបដោយល្អប្រសើរនៅខេត្ត Khanh Hoa

19:50 | 03/06/2018 (ដោយ ស្រីព្រេជ)

យុគសម័យ - នាថ្ងៃទី២មិថុនា នៅកំពុងផែ Nha Trang រដ្ឋអំណាចខេត្ត Khanh Hoa បានរៀបចំពិធីជូនដំណើរក្រុមនាយទាហាននិងមន្ត្រីនៃនាវាមន្ទីពេទ្យ USNS Mercy របស់អាមេរិកដែលត្រៀមចាកចេញពីកំពង់ផែ Nha Trang បន្ទាប់ពីរយៈពេល២សប្តាហ៍បំពេញទស្សនកិច្ចនៅតំបន់នេះ។

លោក Duong Nam Khanh នាយករងមន្ទីរកិច្ចការបរទេសខេត្ត Khanh Hoa អញ្ជើញជូនផ្កាចំពោះមន្ត្រីនៅនាវាមន្ទីរពេទ្យ USNS Mercy មុននឹងចាកចេញពីកំពង់ផែរ Nha Trang (រូបថតៈ TTXVN)

ដំណើរទស្សនកិច្ចនេះបានប្រព្រឹត្តឡើងក្នុងក្របខ័ណ្ឌនៃកម្មវិធីភាពជាដៃគូប៉ាស៊ីហ្វិក(PP១៨) ដែល អូសបន្លាយកាលពីថ្ងៃទី ១៧ឧសភាមក។ ជាក់ស្តែងគឺកម្មវិធីនេះ បានសម្រេចការកសាងថ្មីនិងជួសជុលថ្នាក់រៀនជាច្រើន។ ទន្ទឹមនឹងនោះ ជំនាញការ អ្នកបច្ចេកទេសរបស់ PP១៨ ក៏បានរៀបចំវគ្គហ្វឹកហាត់ ផ្លាស់ប្តូរបទពិសោធន៍អំពីការទប់ទល់ជាមួយគ្រោះធម្មជាតិ រៀបចំវគ្គហ្វឹកហាត់សង្គ្រោះការលង់ទឹកសម្រាប់សិស្សានិស្សិតជាង១០០នាក់។

នេះជាសកម្មភាពលើកទៅ១៣របស់កម្មវិធីភាពជាដៃគូប៉ាស៊ីហ្វិកដែលបានរៀបចំឡើងនៅខេត្ត Khanh Hoa ជាលើកទី២។ ក្រៅពីអាមេរិក ចូលរួមក្នុងកម្មវិធីនេះ​នៅមានវត្តមានរបស់កងលកម្លាំងទ័ពជើងទឹកអាមេរិក ជប៉ុននិងដៃគូវៀតណាមផងដែរ៕

(ដោយ ស្រីព្រេជ)

(ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងកិច្ចការពារ និងលើកកម្ពស់សិទ្ធិមនុស្ស
វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់គម្រោងព្រែកជីកហ្វូណន-តេជោរបស់កម្ពុជា
លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ