Trending now

សៀវភៅស្តីពីអធិបតេយ្យភាពរបស់វៀតណាមលើសមុទ្រនិងកោះត្រូវបានបកប្រែនិងបោះពុម្ពនៅក្នុងប្រទេសជប៉ុន

13:18 | 24/07/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - សៀវភៅ “ កោះ Hoang Sa-Truong Sa (Paracel and Spratly Islands)៖ អំណះអំណាងនិងអង្គហេតុ” បានអះអាងអំពីអធិបតេយ្យភាពរបស់វៀតណាមលើសមុទ្រនិងកោះត្រូវបានបកប្រែជាភាសាជប៉ុនយ៉ាងទូលំទូលាយនៅប្រទេសនេះដោយលោកសាស្រ្តាចារ្យជប៉ុន Kazutaka Hashimoto មកពីសកលវិទ្យាល័យ Kanto (ជប៉ុន) ។

សៀវភៅជាភាសាជប៉ុន “កោះ Hoang Sa-Truong Sa (Paracel and Spratly Islands)៖ អំណះអំណាងនិងអង្គហេតុ”

សៀវភៅ““ កោះ Hoang Sa-Truong Sa (Paracel and Spratly Islands)៖ អំណះអំណាងនិងអង្គហេតុ” របស់អ្នកនិពន្ធ​ Dinh Kim Phuc មានចំនួន ២៦៣ ទំព័រដែលបោះពុម្ពផ្សាយដោយរោងពុម្ព Thoi Dai (យុគសម័យ) នាឆ្នាំ ២០១២ ដែលជាការស្រាវជ្រាវចម្រុះដោយផ្តល់ ភស្តុតាងមូលដ្ឋានយ៉ាងគ្រប់គ្រាន់អំពីប្រវត្តិសាស្ត្រមូលដ្ឋានច្បាប់អន្តរជាតិដើម្បីបញ្ជាក់ពី អធិបតេយ្យភាពរបស់ វៀតណាមលើប្រជុំកោះ កោះ Hoang Sa និង Truong Sa ។

សំណេរបកប្រែជាភាសាជប៉ុននៃសៀវភៅ““ កោះ Hoang Sa-Truong Sa (Paracel and Spratly Islands)៖ អំណះអំណាងនិងអង្គហេតុ” ត្រូវបានបោះពុម្ពផ្សាយយ៉ាងទូលំទូលាយដោយអ្នកបោះពុម្ពផ្សាយជនជាតិជប៉ុនជាច្រើន ដូចជា P.S Vista ហើយក៏ត្រូវបានបោះពុម្ពផ្សាយដោយវិទ្យាស្ថានស្រាវជ្រាវ សាកលវិទ្យាល័យនិងមហាវិទ្យាល័យជាច្រើនណែនាំជាឯកសារយោងដើម្បីរួមចំណែកក្នុងការផ្ញើសារបញ្ជាក់ពីអធិបតេយ្យភាពរបស់វៀតណាមលើសមុទ្រនិងកោះទៅកាន់សហគមន៍អន្តរជាតិនិយាយរួមនិងជប៉ុនជាពិសេសផងដែរ។

គួរបញ្ជាក់ថាលោកសាស្រ្តាចា Kazutaka Hashimoto បានបញ្ចប់ការសិក្សានៅសកលវិទ្យាល័យ Nagoya (ជប៉ុន) បច្ចុប្បន្នជាប្រធានកម្មវិធីបណ្តុះបណ្តាលសង្គមវិទ្យានិងកំពុងបង្រៀននៅដេប៉ាតឺម៉ង់សង្គមវិទ្យានៃសាកលវិទ្យាល័យ Kanto Gakuin៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: tapchithongtindoingoai.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងកិច្ចការពារ និងលើកកម្ពស់សិទ្ធិមនុស្ស
វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់គម្រោងព្រែកជីកហ្វូណន-តេជោរបស់កម្ពុជា
លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ