Trending now

វៀតណាមបញ្ចេញមតិចំពោះដាំបន្លែរបស់ចិននៅលើកោះ Phu Lam របស់វៀតណាម

11:39 | 29/05/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ- បើយើងតាមព័ត៌មានថាប្រទេសចិនកំពុងប្រើប្រាស់បច្ចេកវិទ្យាថ្មីក្នុងការដាំដុះនិងប្រមូល ផលបន្លែនៅលើកោះ Phu Lam ដែលស្ថិតនៅប្រជុំកោះ Hoang Sa របស់ប្រទេសវៀតណាម អ្នកនាំពាក្យរងនៃក្រសួងការបរទេសវៀតណាមលោក Doan Khac Viet បានបញ្ចេញមតិចំពោះ បញ្ហានេះតែម្តង។

អ្នកនាំពាក្យរងនៃក្រសួងការបរទេសវៀតណាមលោក Doan Khac Viet

ក្នុងសន្និសីទសារព័ត៌មានជាប្រចាំនៅរសៀលថ្ងៃទី ២៨ ខែឧសភា ឆ្លើយតបនឹងសំណួររបស់អ្នកយក ព័ត៌មានដោយចោទសួរថាតើ វៀតណាមមានប្រតិកម្មរបស់យ៉ាងដូចម្តេចចំពោះព័ត៌មានដែលថាចិន ប្រើប្រាស់បច្ចេកវិទ្យាថ្មីៗដើម្បីដាំដុះនិងប្រមូលបន្លែនៅលើកោះ Phu Lam (Woody Island) ដែលស្ថិតនៅប្រជុំកោះ Hoang Sa របស់ប្រទេសវៀតណាម អ្នកនាំពាក្យរងនៃក្រសួងការបរទេសវៀតណាមលោក Doan Khac Viet បានបញ្ជាក់ថា៖“ វៀតណាមមានមូលដ្ឋានគតិយុត្តនិងភស្តុតាងប្រវត្តិសាស្ត្រគ្រប់គ្រាន់ដើម្បី អះអាងពីអធិបតេយ្យដែលមិនអាចប្រកែកបានឡើយរបស់វៀតណាមចំពោះប្រជុំកោះទាំងពីរ Truong Sa – Hoang Sa (Spartly Island - Paracel Island) ដោយអនុលោមស្របតាមច្បាប់អន្តរជាតិ។ រាល់សកម្មភាពរបស់ភាគីនានានៅលើប្រជុំ កោះទាំងពីរនេះដោយគ្មានការអនុញ្ញាតពីវៀតណាមបានចាត់ទុកថាជាទង្វើររំលោភបំពានលើអធិបតេយ្យភាពរបស់វៀតណាមក៏ដូចជារំលោភបំពានលើច្បាប់អន្តរជាតិជាពុំខានផងដែរ” ។

គួរបញ្ជាក់ថា កាសែត Global Times​ របស់ចិនបានផ្សាយកាលពីថ្ងៃទី ១៩ ខែឧសភាថា ទាហានចិន ដែលកំពុងឈរជើងខុសច្បាប់នៅលើកោះ Phu Lam ស្ថិតនៅប្រជុំកោះ Hoang Sa របស់វៀតណាម បានធ្វើការប្រមូលផលបន្លែស្រស់ៗជាង ៧៥០ គីឡូក្រាមដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបថ្មីដើម្បី ជួយដាំបន្លែនៅលើវាលខ្សាច់។ កាសែតនេះក៏បានដកស្រង់សម្តីនាយទាហានចិនមួយរូបដែលនិយាយថា បច្ចេកវិទ្យានេះនឹងត្រូវបានយកទៅប្រើប្រាស់នៅតាមអង្គភាពកោះដទៃទៀតដែលត្រូវបានទន្ទ្រានកាន់កាប់ដោយខុសច្បាប់របស់ចិននៅលើសមុទ្រខាងកើត៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ