Trending now

សមាគមនេសាទវៀតណាមប្រឆាំងនឹងការដែលចិនដាក់ចេញបទបញ្ជាហាមឃាត់ការធ្វើនេសាទនៅ សមុទ្រខាងកើត

08:38 | 05/05/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នាថ្ងៃទី ០៤ ខែឧសភា សមាគមនេសាទវៀតណាមបានផ្ញើលិខិតទៅកាន់ខុទ្ទកាល័យ រដ្ឋាភិបាលវៀតណាម ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម ក្រសួងការបរទេសវៀតណាម និងគណៈទាក់ទងបរទេសមជ្ឈិម ដើម្បីសំដែងនូវការប្រឆាំងជំទាស់នឹងការដែល ចិនបានដាក់ចេញបទប្បញ្ញត្តិស្តីពីការហាមឃាត់ការធ្វើ នេសាទនៅសមុទ្រខាងកើតឆ្នាំ ២០២០។

សមាគមនេសាទវៀតណាមប្រឆាំងនឹងការដែលចិនដាក់ចេញបទបញ្ជាហាមឃាត់ការធ្វើនេសាទនៅ សមុទ្រខាងកើត (រូបថត៖ vnanet)

នាពេលកន្លងមក ថ្ងៃទី១ខែឧសភាឆ្នាំ២០២០ ភាគីចិនបានជូនដំណឹងដោយឯកតោភាគីស្តីពីអ្វីហៅថា “បទបញ្ញត្តិហាមឃាត់ការធ្វើនេសាទនៅសមុទ្រខាងកើតដែលក្នុងនោះមានការរំលឹកដល់ប្រជុំកោះ Hoang Sa ដែលស្ថិតក្នុងអធិបតេយ្យភាពរបស់វៀតណាម។

ដើម្បីប្រឆាំងជំទាស់ចំពោះសកម្មភាពខុស ច្បាប់របស់ចិនស្តីពីការដាក់ចេញបទបញ្ញត្តិហាមឃាត់ធ្វើនេសាទដោយរំលោភបំពាន លើសិទ្ធិនិងឧត្តមប្រយោជន៍គតិយុត្តិ ដែលរំខានដល់ការផលិតកម្មនៅលំហរសមុទ្ររបស់ប្រជានេសាទ ថ្ងៃទី ០៤ ខែឧសភា សមាគមនេសាទវៀតណាមបានផ្ញើលិខិតទៅកាន់ខុទ្ទកាល័យ រដ្ឋាភិបាល ក្រសួងកសិកម្មនិង អភិវឌ្ឍន៍ជនបទ ក្រសួងការបរទេស និងគណៈទាក់ទងបរទេសមជ្ឈិមដើម្បីប្រឆាំងជំទាស់នឹងការដែល ចិនបានដាក់ចេញបទបញ្ញត្តិស្តីពីការហាមឃាត់ការធ្វើនេសាទនៅសមុទ្រខាងកើត។

លិខិតនេះបានគូសបញ្ជាក់ថា «បទបញ្ញត្តិនេះបានបំពានលើអធិបតេយ្យភាពចំពោះប្រជុំកោះ Hoang Sa និងតំបន់សមុទ្រមួយចំនួនរបស់វៀតណាម ព្រមទាំងរំលោភលើសិទ្ធិនិងឧត្តមប្រយោជន៍គតិយុត្តិដែលធ្វើ រអាក់រអួលដល់ការផលិតនៅលើលំហរសមុទ្ររបស់ប្រជានេសាទវៀតណាម ហើយថែមទាំងរំលោភ លើច្បាប់អន្ដរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ និង ឯកសារច្បាប់អន្តរជាតិពាក់ព័ន្ធនានាផងដែរ»។

សមាគមន៍នេសាទវៀតណាមប្រឆាំងជំទាស់យ៉ាងដាច់អហង្ការនឹទង្វើមិនសមហេតុផលរបស់ចិនព្រមទាំងអះអាងថាបទប្បញ្ញត្តិនេះទុកជាមោឃៈខាងគតិយុត្តិចំពោះតំបន់សមុទ្រដែលស្ថិតក្រោមអធិបតេយ្យភាព របស់វៀតណាមផងដែរ។ ផ្ទុយទៅវិញនោះ ប្រជានេសាទវៀតណាមមានសិទ្ធិពេញលេញក្នុងការធ្វើ នេសាទក្នុងតំបន់សមុទ្រដែលជាអធិបតេយ្យភាពរបស់វៀតណាម៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អ្នកនេសាទនៅខេត្តក្វាងង៉ាយបញ្ចូលបច្ចេកវិទ្យាទៅក្នុងដំណើរនេសាទនីមួយៗ
ខេត្តហាទិញបានបង្កើតក្រុមគ្រប់គ្រងដោយខ្លួនឯងចំនួន ៥ ដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)
ពីសម្ពាធក្នុងការលើក "កាតលឿង" របស់ IUU ទៅជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព
អ្នកប្រាជ្ញអន្តរជាតិ៖ ការបោះឆ្នោតនៅវៀតណាមពង្រឹងមូលដ្ឋានគ្រឹះផ្នែកច្បាប់សម្រាប់ដំណាក់កាលថ្មីនៃការអភិវឌ្ឍ
ប្រធានរដ្ឋសភា៖ ព័ត៌មានបោះឆ្នោតកំពុងត្រូវបានបញ្ជូនយ៉ាងឆាប់រហ័ស ត្រឹមត្រូវ និងមានសុវត្ថិភាព