Trending now

វៀតណាមជាម្ចាស់កម្មសិទ្ធិនូវភ័ស្តុតាងពិតប្រាកដបញ្ជាក់ពីអធិបតេយ្យភាពរបស់ខ្លួននៅសមុទ្រខាងកើត

11:27 | 13/10/2019 (បកប្រែដោយ ស្រីព្រេជ)

យុគសម័យ - វៀតណាមជាម្ចាស់កម្មសិទ្ធិនូវភ័ស្តុតាងពិតប្រាកដបញ្ជាក់ពីអធិបតេយ្យភាពរបស់ខ្លួននៅសមុទ្រខាងកើត។ អ្នកជំនាញជនជាតិរុស្ស៊ី ឈ្មោះ Grigory Trofimchuk - ប្រធានក្រុមប្រឹក្សាអ្នកជំនាញនៃមូលនិធិទ្រទ្រង់ការស្រាវជ្រាវវិទ្យាសាស្ត្រអាស៊ី-អឺរ៉ុប បានបញ្ជាក់យ៉ាងដូច្នេះ បន្ទាប់ពីដំណើរទស្សនកិច្ចនៅសាលវិចិត្រសាលដែលតាំងបង្ហាញអំពី Hoang Sa នៅទីក្រុង Da Nang (វៀតណាម)។

អ្នកជំនាញរុស្ស៊ីលោក Grigory Trofimchuk នៅឯកន្លែងតាំងបង្ហាញរបស់វៀតណាម ដែលស្ថិតក្នុងពិព័រណ៍ទេសចរណ៍អន្តរជាតិលើកទី ២៦ (MITT-2019) (រូបថតៈ TTXVN)

នៅក្នុងអត្ថបទសរសេរមួយ បន្ទាប់ពីវិលត្រឡប់មកកាន់រុស្ស៊ី ក្រោយដំណើរទស្សនកិច្ចនៅវៀតណាមមក ហើយអត្ថបទនេះ ត្រូវបានចុះផ្សាយនៅលើគេហទំព័រ Realtribune នាថ្ងៃទី ១១ ខែតុលានោះ លោក Trofimchuk បានរំលេចនូវចំណាប់អារម្មណ៍ដ៏ខ្លាំងក្លារបស់ខ្លួន នៅពេលដែល លោកបានឃើញផ្ទាល់នូវវត្ថុបុរាណជាប្រវត្តិសាស្ត្រ ពាសពេញដោយលក្ខណៈបញ្ចុះបញ្ចូលរបស់វៀតណាម ដោយបញ្ជាក់ពីអធិបតេយ្យភាពរបស់ខ្លួនចំពោះប្រជុំកោះ Hoang Sa នៅសមុទ្រខាងកើត។

ម្ចាស់អត្ថបទ លោក Trofimchuk បានសរសេរថា៖ “ខ្ញុំបានទៅទស្សនាសារមន្ទីរជាច្រើនកន្លែងហើយ ប៉ុន្តែនៅទីនេះ គឺ សារមន្ទីរអំពី Hoang Sa (វិចិត្រសាល Hoang Sa) មានទីតាំងនៅទីក្រុងដាណាំងនេះឯង បានធ្វើអោយខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះទីនេះ មិនត្រឹមតែមានកន្លែងដាក់តាំងបង្ហាញដោយមានវត្ថុបុរាណដ៏អស្ចារ្យប៉ុណ្ណោះទេ ថែមទាំងទីនេះជាប្រធានបទសំខាន់ សម្រាប់សន្តិសុខនៅអាស៊ី -អាគ្នេយ៍និងពិភពលោកទាំងមូលទៀតផង”។ អ្នកជំនាញរុស្ស៊ីរូបនេះបានជឿជាក់ថា វត្ថុបុរាណដែលបានតាំងបង្ហាញនៅទីនេះ គឺជាឯកសារប្រវត្តិសាស្រ្តជាក់ស្តែង ដែលបង្ហាញយ៉ាងច្បាស់និងជាក់ស្តែង អំពីកោះនិងប្រជុំកោះ ដែលជាកម្មសិទ្ធិរបស់ប្រទេសវៀតណាមអស់ជាច្រើនសតវត្សរ៍មកហើយ។

លោក Trofimchuk បានមានប្រសាសន៍ថា ចាំបាច់ត្រូវផ្សព្វផ្សាយនិងណែនាំដល់ទស្សនិកជននៅបរទេសអំពីវត្ថុបុរាណទាំងនេះ ជាពិសេសដល់មជ្ឈដ្ឋានអ្នកស្រាវជ្រាវអំពីសមុទ្រខាងកើតនៅប្រទេសរុស្ស៊ី។ ក្នុងនាមជាអ្នកស្រាវជ្រាវជាច្រើនឆ្នាំ អំពីជម្លោះទឹកដីនិងស្ថានការណ៍នៅសមុទ្រខាងកើត លោក Trofimchuk បានលើកឡើងថា អ្នកជំនាញដែលស្រាវជ្រាវអំពីសមុទ្រខាងកើតនៅរុស្ស៊ី អាចរៀបចំសន្និសីទវិទ្យាសាស្ត្រនាពេលខាងមុខនៅឯវិចិត្រសាលនេះតែម្តង។

ទាក់ទងនឹងភាពតានតឹងនៅសមុទ្រខាងកើត នាបច្ចុប្បន្ន អ្នកជំនាញ Trofimchuk បានថ្កោលទោសមហិច្ឆតារបស់ចិន ចង់កាន់កាប់ផ្តាច់មុខលើសមុទ្រខាងកើត។ យោងតាមលោករូបនេះ វៀតណាមនិងបណ្តាប្រទេសដទៃទៀតក្នុងតំបន់ ត្រូវលើកកម្ពស់សាលក្រមរបស់តុលាការអាជ្ញាកណ្តាលអន្តរជាតិនៅឡាហៃ (ហូល្លង់) អំពីសមុទ្រខាងកើត ដែលបានចេញក្នុងឆ្នាំ ២០១៦ ហើយទន្ទឹមនឹងនេះ ចាំបាច់ត្រូវអនុវត្តល្អរាល់យន្តការពហុភាគីក៏ដូចជា វេទិកាអន្តរជាតិធំៗ ដូចជាអាស៊ាន និង APEC ជាដើម៕

(បកប្រែដោយ ស្រីព្រេជ)

(បកប្រែដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មេដឹកនាំ​វៀតណាម​បាន​ផ្ញើ​សារ​ចូលរួម​រំលែក​ទុក្ខ​ដល់​កម្ពុជា​ក្រោយ​ការ​ផ្ទុះ​ឃ្លាំង​អាវុធ​
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR