Trending now

វិជ្ជាករកម្ពុជាវាយតម្លៃថា កិច្ចព្រមព្រៀង RCEP នាំមកនូវអត្ថប្រយោជន៍ដល់សេដ្ឋកិច្ចពិភពលោកទាំងមូល

11:24 | 19/11/2020 (ប្រែសម្រួលដោយ ហេង វុធ្ធី)

យុគសម័យ - ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ តំបន់ (RCEP) មិនត្រឹមតែនាំមកនូវអត្ថប្រយោជន៍ដល់តំបន់អាស៊ីប៉ុណ្ណោះទេ ថែមទាំងសម្រាប់ពិភពលោកទាំងមូលផងដែរ។ នេះគឺជាការវាយតម្លៃរបស់វិជ្ជាករកម្ពុជាដែលត្រូវបានចុះផ្សាយនៅក្នុងកាសែត Khmer Times កាលពីថ្ងៃទី ១៨ ខែវិច្ឆិកា។

វិជ្ជាករកម្ពុជាវាយតម្លៃថា កិច្ចព្រមព្រៀង RCEP នាំមកនូវអត្ថប្រយោជន៍ដល់សេដ្ឋកិច្ចពិភពលោកទាំងមូល

ជាមួយគ្នានេះនាយកមន្ទីរស្រាវជ្រាវផ្លូវសូត្រសមុទ្រនាសតវត្សរ៍ទី ២១ របស់កម្ពុជា លោកនាគច័ន្ទដារិទ្ធ មានប្រសាសន៍ថាការចុះហត្ថលេខាលើកិច្ចព្រមព្រៀង RCEP ត្រូវបានយកមកពិចារណា យ៉ាងដិតដល់ និងរៀបចំផែនការត្រឹមត្រូវ ប៉ុន្តែសារៈសំខាន់ក្នុងកិច្ចព្រមព្រៀងនេះទទួលបានការចាប់អារម្មណ៍ជាពិសេសក្នុងបរិបទដែលអស្ថេរភាពពាណិជ្ជកម្មដោយសារផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ១៩​និងលទ្ធិគាំពារនិយមផងដែរ។ កិច្ចព្រមព្រៀងនេះបង្ហាញពីការប្តេជ្ញាចិត្តនិងការមូលមតិគ្នាដើម្បីគាំទ្រពហុភាគីនិយមក្នុងពាណិជ្ជកម្មស្របពេលជាមួយគ្នានេះផ្តល់សំណងដល់ការខាតបង់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរដែលបណ្តាលមកពីជំងឺរាតត្បាតនិងលទ្ធិគាំពារនិយមផងដែរ។

យោងតាមទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិរបស់កម្ពុជា ម៉ី កល្យាណ បានឱ្យដឹងថាកិច្ចព្រមព្រៀង RCEP ដើរតួនាទីយ៉ាងសំខាន់ក្នុង បរិបទសេដ្ឋកិច្ចពិភពលោកកំពុងបាត់បាត់តុល្យភាពដោយសារឥទ្ធិពលនៃជំងឺរាតត្បាតកូវីដ៩១ ក៏ដូចជាលទ្ធិគាំពារនិយម និងគោលនយោបាយឯកតោភាគីផងដែរ។ ទន្ទឹមនឹងនេះដែរ កិច្ចព្រមព្រៀង RCEP នឹងជំរុញកំណើនក្នុងតំបន់ ក្រោយវិបត្តិជំងឺកូវីដ១៩ និងនាំមកនូវផលប្រយោជន៍ក្នុងរយៈពេលវែងដល់ប្រទេសជាសមាជិកទាំងអស់ផងដែរ។ បើយោងតាមលោកសាស្រ្តាចារ្យ Joseph Matthews មកពីសាកលវិទ្យាល័យអន្តរជាតិ BELTEI នៅទីក្រុងភ្នំពេញបានឲ្យដឹងថា កិច្ចព្រមព្រៀង RCEP នឹងដើរតួនាទីដ៏សែនសំខាន់ក្នុងការជំរុញការ វិនិយោគនិងពាណិជ្ជកម្មនៅក្នុងបណ្តាប្រទេសអាស៊ី - ប៉ាស៊ីហ្វិក ព្រមទាំង ជួយបង្កើនទំនុកចិត្តលើវិស័យសេដ្ឋកិច្ចសកលលោកផងដែរ៕

(ប្រែសម្រួលដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: baotintuc.vn)

(ប្រែសម្រួលដោយ ហេង វុធ្ធី)

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR