Trending now

បើទោះបីកម្ពុជាមិនទាន់មានឆ្លង «COVID19» តែការពារប្រសើរជាងព្យាបាល

19:58 | 01/03/2020 (ប្រភពព័ត៌មាន៖ freshnewsasia)

បើទោះបីថាប្រទេសកម្ពុជាមិនកើតមានជំងឺផ្លូវដង្ហើមដោយសារមេរោគ «COVID19» ក៏ដោយចុះ តែសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានក្រើនរំលឹកដល់ប្រជាពលរដ្ឋឱ្យមានអនាម័យខ្ពស់ក្នុងការរស់នៅ ដើម្បីទទួលបានសុខភាពល្អប្រសើរ។ សម្តេចតេជោបានរំលឹកថា ការការពារប្រសើរជាងព្យាបាល។

Facebook របស់សម្តេច តេជោ ហ៊ុន សែន។ (រូបថត៖ freshnewsasia)

តាមរយៈទំព័រ Facebook នៅព្រឹកថ្ងៃអាទិត្យ ទី០១ ខែមីនា ឆ្នាំ២០២០នេះ សម្តេចតេជោ បានរំលឹកប្រជាពលរដ្ឋឧស្សាហ៍ ដុសលាងសម្អាត មុខមាត់ដៃជើងខ្លួនប្រាណជាមួយសាប៊ូ ឬសារធាតុសម្លាប់មេរោគ ដើម្បីទប់ស្កាត់ការឆ្លងរោគផ្សេងៗ។

សម្តេចតេជោ បន្ថែមថា បើទោះបីពេលនេះកម្ពុជា មិនមានជំងឺឆ្លង «COVID19» យ៉ាងណាក្តី តែសម្តេចឱ្យប្រកាន់យកវិធានការការពារប្រសើរជាងការព្យាបាល។

ដើម្បីទទួលបានសុខភាពល្អ សម្តេចតេជោនាយករដ្ឋមន្ត្រី ផ្តល់ដំបូន្មានបន្ថែមដល់ប្រជាពលរដ្ធ ចូលរួមហាត់កីឡា និងទទួលទានទឹកឱ្យបានច្រេីន។

សូមបញ្ជាក់ថា មកដល់ពេលនេះជំងឺផ្លូវដង្ហើម «COVID19» បានរីករាលដាលទៅដល់ប្រទេសជិត ៦០ប្រទេសហើយនៅលើសាកលលោក។ ជំងឺនេះបានឆ្លងទៅមនុស្ស ៨៦,៥២៩នាក់ សម្លាប់មនុស្ស ២,៩៧៩នាក់ និង ៤១,៩៥៨នាក់ បានព្យាបាលឱ្យជាសះស្បើយ៕

(ប្រភពព័ត៌មាន៖ freshnewsasia)

(ប្រភពព័ត៌មាន៖ freshnewsasia)

ព័ត៌មានថ្មីៗ

ជប៉ុនផ្តល់ជំនួយ ១៥ ប៊ីលានដុង សម្រាប់កុមារជនជាតិភាគតិចនៅ Tuyen Quang និង Lai Chau
វៀតណាមផ្តល់ព័ត៌មានអំពីសមិទ្ធផលក្រោយរយៈពេល ៤០ ឆ្នាំនៃកិច្ចការផ្លាស់ប្តូរថ្មី ដល់ប្រព័ន្ធផ្សព្វផ្សាយក្រិក
រដ្ឋសភាអនុម័តលើច្បាប់វិសោធនកម្ម និងបំពេញបន្ថែមច្បាប់ស្តីពីស្ថាប័នតំណាងវៀតណាមនៅបរទេស
កាលវិភាគបាញ់កាំជ្រួចនាយប់ថ្ងៃទី ២៨ មេសា នៅទីក្រុងហាណូយ ក្នុងកម្មវិធី "សូរសៀងមាតុភូមិ"
បណ្តាចំណុចថ្មីៗក្នុងច្បាប់ស្តីពីជំនឿ និងសាសនា (វិសោធនកម្ម)