Trending now

វេទិកាសហគ្រិនវ័យក្មេងអាស៊ាន - ចិន លើកទី២បានប្រារព្ធធ្វើឡើងនៅប្រទេសកម្ពុជា

14:51 | 17/12/2018 (ប្រែសម្រូលដោយស្រីពេជ្រ)

យុគសម័យ - វេទិកាសហគ្រិនវ័យក្មេងអាស៊ាន - ចិនលើកទី ២ ក្រោមប្រធានបទ “បំពាក់បច្ចេកវិទ្យានិងការច្នៃប្រឌិតសម្រាប់ការអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យម" (SMEs) ដោយភាពស្វ័យប្រវត្តិ” បានប្រារព្ធធ្វើឡើងនៅទីក្រុងសៀមរាបនៃព្រះរាជាណាចក្រកម្ពុជា។

ទិដ្ឋភាពនៃវេទិកា (រូបថតៈ Q. Chinh )

វេទិកានេះត្រូវបានរៀបចំឡើងដោយក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ដែលមានការចូលរួមពីតំណាង SMEs មកពីប្រទេសជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងចិន។ ចូលរួមក្នុងវេទិកានេះ គណៈប្រតិភូវៀតណាមមានតំណាង SMEs ចំនួន ៦ នាក់មកពីទីក្រុងហាណូយនិងទីក្រុងហូជីមិញ។

វេទិកានេះគឺជាព្រឹត្តិការណ៍មួយ សំដៅអបអរសាទរឆ្នាំច្នៃបប្រឌិតអាស៊ាន - ចិនក៏ដូចជាខួបលើកទី ១៥ នៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន - ចិន។ វេទិកានេះមានគោលបំណង ផ្តល់ឱកាសសម្រាប់សហគ្រិនវ័យក្មេងពីអាស៊ាននិងចិនដើម្បីពិភាក្សាអំពីកាលានុវត្តន៍ភាពនិងបញ្ហាប្រឈមក្នុងការអនុវត្តបច្ចេកវិទ្យានិងការច្នៃប្រឌិតនៅបណ្តា SMEs ផងដែរ ។

អញ្ជើញថ្លែងក្នុងពិធីបើកវេទិការ លោក កាន់ ផារិទ្ធ រដ្ឋលេខាធិការ និងជាប្រធាន SOM ASEAN កម្ពុជានៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានអះអាងថា សហគ្រិនវ័យក្មេងគឺជាអ្នកត្រួសត្រាយផ្លូវនិងពោរពេញទៅដោយមហិច្ឆតាក្នុងការធ្វើអាជីវកម្ម។ លោក ផារិទ្ធបានសង្កត់ធ្ងន់ថា ការប្រើប្រាស់បច្ចេកវិទ្យានិងការផ្លាស់ប្តូរថ្មី ច្នៃប្រឌិតគឺជាបញ្ហាស្នូលសម្រាប់ SMEs ក្នុងបរិបទបច្ចុប្បន្ន។ ដូច្នេះ ប្រមុខ SOM ASEAN កម្ពុជារំពឹងថា គំនិតដែលបានផ្លាស់ប្តូរនៅក្នុងវេទិកានេះ នឹងត្រូវអនុវត្តជាក់ស្តែងក្នុងការធ្វើអាជីវកម្មរបស់ SMEs នាពេលអនាគត។

នៅក្នុងវេទិកានេះ លោកវេជ្ជបណ្ឌិត ហេង សុខគង រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្មនិងរបរប្រពៃណីកម្ពុជាបានចែករំលែកអំពីគោលនយោបាយក្នុងការអភិវឌ្ឍ SMEs របស់កម្ពុជា។ យោងតាមលោកសុខគង ប្រទេសកម្ពុជាមានការយកចិត្តទុកដាក់ខ្លាំងក្នុងការអភិវឌ្ឍនិងបង្កើតលក្ខខណ្ឌងាយស្រួលសម្រាប់ SMEs ផងដែរ។ ប៉ុន្តែ យោងតាមលោករូបនេះថា បណ្តា SMEs នៅកម្ពុជានិយាយដោយឡែក និងបណ្តាប្រទេសអាស៊ាននិយាយរួម កំពុងប្រឈមមុខនឹងការលំបាកមួយចំនួន ដូចជាដើមទុន ធនធានមនុស្ស ជាពិសេសគឺបច្ចេកវិទ្យានិងការច្នៃប្រឌិត។ ហេតុដូច្នេះ លោកសុខគង់ បានលើកឡើងនូវអនុសាសន៍មួយចំនួនសម្រាប់រដ្ឋាភិបាលក៏ដូចជាការចែករំលែកបទពិសោធន៍អន្តរជាតិក្នុងការអភិវឌ្ឍ SMEs។

នៅក្នុងពិធីបើកផងដែរ លោកស្រី Fang Bing ទីប្រឹក្សានិងCaអនុប្រធានគណៈប្រតិភូចិនប្រចាំអាស៊ាន បានអះអាងថា ឆ្នាំ ២០១៨ គឺជាឆ្នាំនៃព្រឹត្តិការណ៍សំខាន់ៗជាច្រើនក្នុងទំនាក់ទំនងអាស៊ាន - ចិន ដែលកំពុងបានអភិវឌ្ឍយ៉ាងល្អប្រពៃនៅក្នុងទិដ្ឋភាពជាច្រើន ដូចជា នយោបាយ សេដ្ឋកិច្ច វប្បធម៌ និងទេសចរណ៍។

លោកស្រី Fang Bing បានសង្កត់ធ្ងន់ថា បណ្តា SMEs បានដើរតួនាទីយ៉ាងសំខាន់សម្រាប់សម័យសេដ្ឋកិច្ចទាំងអាស៊ាននិងចិន។ លើសពីនេះទៀត បដិវត្តន៍ឧស្សាហកម្ម ៤.០ បាននាំមកនូវឱកាសនិងបញ្ហាប្រឈមជាច្រើនសម្រាប់ SMEs ជាពិសេសទាក់ទងនឹងបច្ចេកវិទ្យានិងភាពច្នៃប្រឌិត។ ហេតុដូច្នេះអនុប្រធានគណៈប្រតិភូចិនបានចាត់ទុកថា វេទិកានេះគឺជាឱកាសដ៏មានតម្លៃសម្រាប់ប្រតិភូកម្មដើម្បីពិភាក្សានិងដាក់ចេញអនុសាសន៍នានាដែលជាការរួមចំណែកដល់កិច្ចសហប្រតិបត្តិការនិងការចែករំលែកបទពិសោធន៍រវាងអាស៊ាននិងចិនក្នុងការអភិវឌ្ឍ SMEs ផងដែរ៕

(ប្រែសម្រូលដោយស្រីពេជ្រ)

(ប្រែសម្រូលដោយស្រីពេជ្រ)

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR