Trending now

កម្ពុជា ចូលរួម​វិភាគទាន ៧​លាន​ដុល្លារ​សម្រាប់​ការបង្កើត​មូលនិធិ​អភិវឌ្ឍន៍ ACMECS

10:14 | 10/12/2020 (បកប្រែដោយវិច្ឆិកា)

រាជរដ្ឋាភិបាល​កម្ពុជា​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​មានប្រសាសន៍ថា​រាជ​រដ្ឋាភិ​បាល​កម្ពុជា​បាន​សន្យា​ចូលរួម​វិភាគទាន​ចំនួន ៧ លាន​ដុល្លារ​អាមេរិក​សម្រាប់​ការបង្កើត​មូលនិធិ​អភិវឌ្ឍន៍ ACMECS ដើម្បី​ព​ន្លឿ​ន​ដល់​ការអនុវត្ត​គម្រោង​អភិ វឌ្ឍន៍​នៅក្នុង​តំបន់​និង​ព​ន្លឿ​ន​ការ​ងើប​ឡើងវិញ​បន្ទាប់ពី​ជំងឺ​កូ​វីដ​-១៩​។​

រាជរដ្ឋាភិបាល​កម្ពុជា​សន្យា​ចូលរួម​វិភាគទាន ៧​លាន​ដុល្លារ​សម្រាប់​ការបង្កើត​មូលនិធិ​អភិវឌ្ឍន៍ ACMECS

ក្នុង​សុន្ទរកថា​ថ្លែង​បើក​កិច្ចប្រជុំ​ក្នុងខណៈ​ធ្វើជា​ប្រធាន​ដឹកនាំ​កិច្ចប្រជុំ​កំពូល​នៃ​យុទ្ធសាស្ត្រ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អា​យ៉េ​យ៉ា​វ៉ា​ឌី​-​ចៅ​ប្រា​យ៉ា​-​មេគង្គ (ACMECS) លើក​ទី​៩​តាមរយៈ​ប្រព័ន្ធ​វីដេអូ​នា​ព្រឹក​ថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ​២០២០ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​រម្លឹកថា​៖ នៅពេលដែល​ខ្ញុំ ទទួល​ដំណែង​ធ្វើជា​ប្រធាន​នៃ​កិច្ចប្រជុំ​កំពូល​ACMECS​នៅ​ទីក្រុង​បាងកក​កាលពី​ឆ្នាំ​២០១៨ , ខ្ញុំ​បាន​ប្ដេជ្ញាចិត្ត​បន្ត​ជំរុញ​គោលដៅ​រួម​របស់​យើង​ឱ្យ​កាន់តែ​ល្អ​ប្រ សើរ​ដើម្បី​នាំមក​នូវ​វិបុលភាព​និង​សុខុមាលភាព​ថែមទៀត​សម្រាប់​ប្រជាជន​របស់​យើង​។ ជាក់ស្ដែង​យើង​សម្រេចបាន​នូវ​វឌ្ឍនភាព​គួរឱ្យកត់សម្គាល់​នៅក្នុង​ឆ្នាំ​២០ ១៩​បន្ត​ដល់​ឆ្នាំ​២០២០ រហូតដល់​ខណៈដែល​យើង​ត្រូវ​ទទួលរង​នូវ​ការវាយលុក​ដោយ​ជំងឺ​កូ​វីដ​-១៩ ។

​សម្ដេច​តេ​ជោ ហ៊ុន សែន​បាន​បន្តទៀតថា​៖ ក្នុងអំឡុង​ពីរ​ឆ្នាំ​កន្លងមកនេះ​គំនិត​ផ្ដួចផ្ដើម​ដែល​កើតចេញ​និង​រីកលូតលាស់​ពី​ការខិតខំ​ក្នុង​តំបន់​របស់​យើង​ផ្ទាល់​បាន ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​ពិភពលោក​ដោយសារ​ការ​កំណត់​នូវ​មហិច្ឆតា​ដ៏​ធំ ការប្ដេជ្ញាចិត្ត​ដ៏​រឹងមាំ និង ភាពជា​ម្ចាស់​ចំពោះ​ដំណើរការ​ក្នុងការ​ពង្រឹង​សគម​ន៍ ACMECS ឱ្យ​កាន់​តែមាន​ការតភ្ជាប់​និង​មាន​ភាព​ធន់​ដែល​អាច​សម្រប​ខ្លួន​ទៅនឹង​បញ្ហា​ប្រឈម​ថ្មីៗ​ដែល​កើតមានឡើង​។

​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​គូសបញ្ជាក់ថា​៖​សហគមន៍ ACMECS មួយ​ដែលមាន​ភាព​ធន់​មានន័យថា​យើង​ចាំបាច់​ត្រូវ​កាត់បន្ថយ​គម្លាត​នៃ​ការអភិវឌ្ឍ​និង​ភាព​ក្រី ក្រ​ព្រមទាំង​លើកកម្ពស់​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​យើង ។ ប្រការនេះ​តម្រូវឱ្យ​យើង​ប្រឹងប្រែង​ធានា​នូវ​សន្តិសុខ​ស្បៀង​និង​ថាមពល​ជំរុញ​ការអភិវឌ្ឍ​វិស័យ ទេសចរណ៍​ដែលមាន​វប្បធម៌​សម្បូរបែប​ដ៏​ល្អ​ផូរផង់ និង មាន​ប្រវត្តិសាស្ត្រ​ដ៏​យូរលុង​របស់​យើង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​គុណភាព​ហេដ្ឋារចនាសម្ព័ន្ធ និង ពង្រីក​មូល ដ្ឋា​ន​ផលិតកម្ម​ឧស្សាហកម្ម​របស់​យើង​ព្រមទាំង​ព​ន្លឿ​ន​ការអភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​របស់​បណ្ដា​ប្រទេស​ជា​សមាជិក ACMECS ។​

​សម្តេច​តេ​ជោ ហ៊ុន សែន បានលើកឡើង​ទៀតថា​៖​កិច្ចការ​ទាំងនេះ​ទាមទារ​នូវ​ការរៀបចំ​ស្ថាប័ន​ដ៏​រឹងមាំ​មួយ​ដែលជា​មូលដ្ឋានគ្រឹះ​សម្រាប់​ធានា​ឱ្យបាន​នូវ​ចីរភាព ក្នុង​រយៈពេល​វែង ។ សម្ដេច​ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការអនុវត្ត​ការងារ​របស់​មន្ត្រី​ហិរញ្ញវត្ថុ​ជាន់ខ្ពស់​និង​សមាជិក​គណៈកម្មាធិការ​ដឹកនាំ​សម្របសម្រួល ACMECS ដែល​រហូតមក​ដល់ពេលនេះ​បាន​ចូលរួមចំណែក​ខិតខំ​សម្រេចបាន​នូវ​សមិទ្ធផល​សំខាន់ៗ​សម្រាប់​កិច្ចពិភាក្សា​និង​ការសម្រេច​នៅក្នុង​កិច្ចប្រជុំ​កំពូល នា​ថ្ងៃនេះ​ដូចជា ១- យើង​បានបញ្ចប់​នូវ​ការរៀបចំ​ក្របខណ្ឌ​យោង​នៃ​មូលនិធិ​អភិវឌ្ឍន៍ ACMECS ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​សន្យា​ចូលរួម​វិភាគទាន​ចំនួន ៧​លាន​ដុល្លារ​អាមេរិក​សម្រាប់​ការបង្កើត​មូលនិធិ​នេះ​ដើម្បី​ព​ន្លឿ​ន​ដល់​ការអនុវត្ត​គម្រោង​អភិវឌ្ឍន៍​នៅក្នុង​តំបន់​និង​ព​ន្លឿ​ន​ការ​ងើប​ឡើងវិញ​បន្ទាប់ពី​ជំងឺ​កូ​វីដ​១៩ ។ ២- ចាប់តាំងពី​ខែកក្កដា​ឆ្នាំ​២០១៩ យើង​មានលទ្ធភាព​កំណត់​បាន​នូវ​ក្រុម​ទីមួយ​នៃ​ដៃគូ​អភិវឌ្ឍន៍ ACMECS ដែល​រួមមាន​អូស្ត្រាលី​សាធារណរដ្ឋ​ប្រជាមានិត ចិន ជប៉ុន សាធារណរដ្ឋ​កូរ៉េ សាធារណរដ្ឋ​ឥណ្ឌា​និង​សហ រដ្ឋអាមេរិក​។​យើង​ក៏​សូម​ស្វាគមន៍​ចំពោះ​ការបង្ហាញ​នូវ​ចំណាប់អារម្មណ៍​របស់​ប​ណ្ដា​ប្រទេស​និង​អង្គការអន្តរជាតិ​នានា​ដែលមាន​បំណង​ចូលរួម​ក្នុង​ក្រុម​បន្ទាប់​ជា​ដៃគូ​អភិវឌ្ឍន៍ ACMECS​។​៣- យើង​បានរៀបចំ​ឯកសារ​ទស្ស​ន​ទាន​ស្ដីពី​យន្តការ​ការងារ​ស​ម្រា​ប់គ​ណៈ ក​ម្មា​ធិ​ការដឹកនាំ​សម្របសម្រួល ACMECS ក្រោម​ផែនការ ACMECS (២០១៩-២០២៣ ) ដែល​ផ្ដល់នូវ​គោលការណ៍​ណែនាំ​ច្បាស់លាស់​ដើម្បី​ជួយ​សម្រួល ដល់​លំហូរ​ការងារ​ឱ្យមាន​ភាព​ប្រទាក់ក្រឡា​គ្នា​ល្អ​រវាង​គណៈកម្មាធិការ​ដឹកនាំ​សម្របសម្រួល ACMECS​ទាំងអស់​។បន្ថែម​លើ​នេះ​សម្រាប់​សកម្ម ភាព​ជាក់ស្ដែង យើង​ក៏បាន​រៀបចំ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍ ACMECS លើក​ទី​៤​នៅ​ខេត្ត​ឈៀង​រ៉ៃ​ប្រទេស​ថៃ​ប្រកបដោយ​ជោគជ័យ​ផងដែរ​។​សម្រាប់​វិស័យ​ឯកជន​ក្រុម​ធុរកិច្ច ACMECS ក៏បាន​រៀបចំឡើង​នូវ​វេទិកា​ធុរកិច្ច ACMECS ដែល​សម្រេចបាន​លទ្ធផល​ជា​ផ្លែផ្កា​សំដៅ​ជំរុញ​ការតភ្ជាប់​ឧស្សាហកម្ម​លើកស្ទួយ​ការធ្វើ​ពាណិជ្ជកម្ម​និង វិនិយោគ​ក្នុង​អនុតំបន់ ACMECS ក៏ដូចជា​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ហិរញ្ញវត្ថុ​ផងដែរ ។

​សម្ដេច​តេ​ជោ​ប្រមុខ​រាជរដ្ឋាភិបាល​ក៏បាន​បង្ហាញ​នូវ​ការ​ជឿជាក់ថា​កិច្ចប្រជុំ​កំពូល​ថ្ងៃនេះ​នឹង​បន្ត​កសាង​លើសរ​សរ​ស្ដម្ភ​មូលដ្ឋាន​ដ៏​រឹងមាំ​ទាំងនេះ​ក៏ដូចជា​ពង្រឹង​ភាព ស្អិតរ​មួ​តរបស់​យើង​បន្ថែមទៀត​ដោយ​ការជំរុញ​កិច្ចអភិវឌ្ឍន៍ ACMECS ឱ្យ​កាន់​តែមាន​ភាពរលូន​និង​កាន់​តែមាន​ភាព​សកម្ម​និង​ប្រកបដោយ​ចីរភាព​ដែលជា​ការ ឆ្លើយតប​ប្រកបដោយ​ស​ង្គ​ត៌​ភាព​ទៅនឹង​ប្រធានបទ​ឆ្នាំនេះ​ពោលគឺ​ភាពជា​ដៃគូ​ដើម្បី​ការតភ្ជាប់​និង​ភាព​ធន់​។

កិច្ចប្រជុំ កំពូលយុទ្ធសាស្រ្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី៩

បើយោងតាមការឱ្យដឹងរបស់លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនាយករដ្ឋមន្រ្តីក្នុងកិច្ចប្រជុំកំពូលនៃយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ(ACMECS)លើកទី៩នេះ ទី១. ប្រមុខថ្នាក់ដឹកនាំនៃប្រទេស ACMECS បានធ្វើការអនុម័តទៅលើសេចក្តីថ្លែងការណ៍ក្រុងភ្នំពេញនៃកិច្ចប្រជុំ ACMECSលើកទី៩ ។ ទី២.បញ្ជីគម្រោងអាទិភាពរបស់ ACMECS និង ទី៣.ការអនុម័តទៅលើក្របខ័ណ្ឌសម្រាប់មូលនិធិអភិវឌ្ឍន៍ក្នុងក្របខ័ណ្ឌរបស់ ACMECS ។ នៅក្នុងក្របខ័ណ្ឌនេះដែរព្រះរាជាណាចក្រថៃបានប្រកាសនិងសន្យាផ្ដល់វិភាគទានចំនួន ២០០ លានដុល្លារអាមេរិក ។ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានសន្យាថាកម្ពុជានឹងដផ្តល់វិភាគទានចំនួន ៧ លានដុល្លារអាមេរិកសម្រាប់អនុវត្តន៍គម្រោងអាទិភាពនៅក្នុងមូលនិធិនេះ ។

អង្គប្រជុំក៏បានគូសបញ្ជាក់អំពីប្រទេសដៃគូអភិវឌ្ឍន៍របស់ក្របខ័ណ្ឌ ACMECS នៅក្នុងក្រុមទី១មានប្រទេសចិន ជប៉ុន កូរ៉េ ឥណ្ឌានិងសហរដ្ឋអាមេរិក។ចំពោះក្រុមទី២មានប្រទេសអ៊ីស្រាអែលនិងណូវែលសេឡង់ហើយក៏បានបើកទៅអង្គការតំបន់និងអន្តរជាតិផ្សេងៗទៀតផងដែរ​ ។ អ្វីដែលសំខាន់នៅក្នុងកិច្ចប្រជុំមេដឹកនាំប្រទេសក្របខ័ណ្ឌ ACMECS បានពិគ្រោះយោបល់និងពិភាក្សាអំពីបញ្ហាប្រឈមដោយជំងឺរាតត្បាតកូវីដ១៩និងការឆ្លើយតបក្រោយ ជំងឺកូវីដ១៩ នឹងយ៉ាងណាធ្វើឱ្យសេដ្ឋកិច្ចល្អប្រសើរជាងមុន ។ ប្រមុខរដ្ឋាភិបាល ACMECS ក៏បានផ្លាស់ប្តូរមតិធ្វើយ៉ាងណា បន្តការជំរុញការតភ្ជាប់គម្រោងទាំងឡាយ ទាំងទន់និងរឹងពិសេសការជំរុញដល់ទៅលើសេដ្ឋកិច្ចឌីជីថល រួមទាំងវិស័យអប់រំនៅក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្ម 4.0 ។ប្រមុខរាជរដ្ឋាភិបាលបន្តជំរុញការអភិវឌ្ឍផែនការមេរបស់ ACMECSនិងការជំរុញកិច្ចសហប្រតិបត្តិការផ្សេងៗទៀតរួមមានពាណិជ្ជកម្មសេដ្ឋកិច្ច វិនិយោគទេសចរ ណ៍ការតភ្ជាប់និងសហគ្រាសធុនតូចនិងមធ្យមផងដែរជាពិសេសគឺការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិ​បាលសាធារណៈ ។ ក្នុងកិច្ចប្រជុំនេះប្រទេសថៃបានស្នើឱ្យមានលេខាធិការដ្ឋានរបស់ ACMECS ហើយថ្នាក់ដឹកនាំ នៃប្រទេស ACMECS បានផ្លាស់ប្តូរយោបល់គ្នា ស្របពេលដែល សម្ដេចតេជោនាយករដ្ឋមន្ត្រី បានគាំទ្រចំពោះការស្នើរបស់នាយករដ្ឋមន្ត្រីថៃ។ ដូច្នេះក្រុមការងារនឹងពិភាក្សាគ្នា ដើម្បីបង្កើតលេខាធិការដ្ឋានប្រទេស ACMEC នៅពេលខាងមុខ ៕


(បកប្រែដោយវិច្ឆិកា)

(បកប្រែដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម