Trending now

វ៉ាក់សាំងកូវីដ-១៩ នឹងត្រូវចាក់ជូនប្រជាជនកម្ពុជា ១៣លាននាក់ ស្មើនឹង៨០% នៃប្រជាជនសរុប

15:50 | 16/12/2020 (សរុបដោយវិច្ឆិកា)

នាយករដ្ឋមន្ត្រី សម្តេច ហ៊ុន សែន បានប្រកាសថា នៅរយៈពេលដំបូងនេះ កម្ពុជានឹងទិញវ៉ាក់សាំងសម្រាប់ចាក់ជូនប្រជាជន១៣ លាននាក់ ស្មើនឹង៨០% នៃ ចំនួនប្រជាជនសរុប មិនមែន១០លាននាក់ដូចការលើកឡើងកាលពីមុននោះទេ។ ការអះអាងបែបនេះ គឺស្របពេលដែលថវិកាដែលបានមកពីសប្បុរសជន, ដៃគូអភិវឌ្ឍន៍ និងថវិកាដែលរាជរដ្ឋាភិបាលបម្រុងទុកនោះ គឺមានរាប់រយលានដុល្លារអាមេរិករួចទៅហើយ។

ថវិកាបានមកពីការបរិច្ចាគរបស់សប្បុរសជន និងប្រាក់ខែមន្ត្រីរាជការ កើនដល់ជាង ១០លានដុល្លារ សម្រាប់ប្រយុទ្ធប្រឆាំង Covid-19 (រូបភាព៖ហ្វេសប៊ុក​សម្តេច ហ៊ុន សែន)

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២០នេះ បានប្រកាសថា នៅរយៈពេលដំបូងនេះ កម្ពុជានឹងទិញវ៉ាក់សាំងសម្រាប់ចាក់ជូនប្រជាជន១៣ លាននាក់ ស្មើនឹង៨០% នៃ ចំនួនប្រជាជនសរុប មិនមែន១០លាននាក់ដូចការលើកឡើងកាលពីមុននោះទេ។ ការអះអាងបែបនេះ គឺស្របពេលដែលថវិកាដែលបានមកពីសប្បុរសជន, ដៃគូអភិវឌ្ឍន៍ និងថវិកាដែលរាជរដ្ឋាភិបាលបម្រុងទុកនោះ គឺមានរាប់រយលានដុល្លារអាមេរិករួចទៅហើយ។

ទោះយ៉ាងណា សម្តេច​បញ្ជាក់ថា ខែមករា​ឆ្នាំក្រោយ ទើបអាច​មានការ​ទទួលស្គាល់​វ៉ាក់សាំង​ពី​WHO។ បើតាម​នាយករដ្ឋមន្ត្រី​កម្ពុជា បាន​បញ្ជាក់ទៀតថា រាជរដ្ឋាភិបាល​​ត្រៀម​បម្រុង​ចេញថវិកា ១០០លាន​ដុល្លារ ទៅ​២០០លានដុល្លារ​ពីក្រសួង​សេដ្ឋកិច្ច, ខណៈដែល​ថវិកា​ដែលបានមក​ពី ធនាគារ​ADB មាន​ប្រមាណ ២៥០លាន, ថវិកា​ពីជប៉ុន ២៣៨លានដុល្លារ និង​បានពី​ស្ថាប័ន EDCS របស់កូរ៉េ ៥០លាន សរុបទៅ​ថវិកា​ដែលបាន​មកពី​ដៃគូអភិវឌ្ឍន៍ទាំងនេះ​មាននៅ​ក្នុង​ដៃ គឺចំនួន ៥៣៨លានដុល្លារ ហើយនេះ មិនទាន់គិត​ពីប្រាក់​សន្សំ​របស់​រាជរដ្ឋាភិបាល​នៅឡើយទេ។ ដោយឡែក គិតត្រឹម​ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២០ ថវិកា​ដែលបានមកពី​សប្បុរសជន​ សម្រាប់​ទុកទិញវ៉ាក់សាំងនោះ សរុប​មានជាង ៤៨​លាន​ដុល្លារ និងលុយ​រៀល​មានប្រាមណ៣ពាន់​៩រយ​ លាន​រៀល ដែលអាច​ទិញ​វ៉ាក់សាំងបាន​ប្រមាណ ៦លាន​២សែន​ដូស។

ទោះយ៉ាងណា សម្តេច ហ៊ុន សែន​បាន​លើកឡើងថា សម្រាប់ពេលវេលា​ដឹកយក​វ៉ាក់សាំងនោះ មក​កាន់​កម្ពុជា គឺមិនទាន់​ដឹងច្បាស់​នៅឡើយទេ ដោយរងចាំ​ការទទួលស្គាល់​ពី អង្គការ​ WHO សិន។

គួរបញ្ជាក់ថា តាមតួលេខ​បណ្ដោះអាសន្ន បានឲ្យដឹងថា មានពលរដ្ឋ១៨.៨២៨​នាក់ បាន​ពាក់ព័ន្ធ​នឹង​ព្រឹត្តការណ៍​សហគមន៍​២៨វិច្ឆកា ដោយក្នុងនោះ មាន​នៅទូទាំង​២៥​រាជធានីខេត្ត ក្នុងនោះ អ្នកនៅភ្នំពេញ មាន​១៤.៦៨១ នាក់៕

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤