Trending now

នាយករដ្ឋមន្ត្រីកម្ពុជាអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី ៣

10:49 | 24/08/2020 (សរុបដោយសាមេត)

តបតាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឧត្តម ថងលូន ស៊ីសូលីត (Thongloun Sisoulith) នាព្រឹកថ្ងៃទី ២៤ ខែសីហា លោក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមេកុង - ឡានឆាងលើកទី ៣ តាមប្រព័ន្ធអនឡាញ។ ការចូលរួមក្នុងកិច្ចប្រជុំនេះក៏មានថ្នាក់ដឹកនាំជាន់ខ្ពស់មកពីប្រទេសវៀតណាម មីយ៉ាន់ម៉ា ថៃ និងចិនផងដែរ។

កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី ២

កិច្ចប្រជុំតាមប្រព័ន្ធអនឡាញនេះ គឺក្រោមមូលបទ “ពង្រឹងភាពជាដៃគូ ដើម្បីវិបុលភាពរួម”។ ថ្នាក់ដឹកនាំទាំងអស់ នឹងពិនិត្យឡើងវិញនូវវឌ្ឍនភាព ដែលសម្រេចបានស្របតាមទិសដៅ នៃសេចក្ដីថ្លែងការណ៍សាន់យ៉ា ឆ្នាំ២០១៦, សេចក្ដីថ្លែងការណ៍ទីក្រុងភ្នំពេញ ឆ្នាំ២០១៨ និងផែនការសកម្មភាពសម្រាប់រយៈពេល ៥ឆ្នាំ ស្តីពីកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង (២០១៨-២០២២) កំណត់ទិសដៅអនាគត សម្រាប់ការពង្រីកវិស័យ នៃកិច្ចសហប្រតិបត្តិការ និងជំរុញបន្ថែមនូវទំនុកចិត្តទៅវិញទៅមក ក៏ដូចជាការពង្រឹងភាពជាដៃគូ ក្នុងចំណោមបណ្តាប្រទេស មេគង្គ-ឡានឆាង។

នៅក្នុងកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំប្រទេសសមាជិក មេគង្គ-ឡានឆាង នឹងផ្តោតការយកចិត្តទុកដាក់ផងដែរ លើកិច្ចខិតខំប្រឹងប្រែងរួម របស់បណ្តាប្រទេសមេគង្គ-ឡានឆាង ក្នុងការប្រយុទ្ធប្រឆាំង និងដោះស្រាយជំងឺរាតត្បាត ជាសកលកូវីដ-១៩ និងការលើកកម្ពស់ការស្តារសេដ្ឋកិច្ច-សង្គម ក្រោយជំងឺកូវីដ-១៩ ។

កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាង លើកទី៣ នឹងគូសបញ្ជាក់ផងដែរអំពី សារៈសំខាន់នៃសន្តិភាព ប្រកបដោយនិរន្តភាព និងការអភិវឌ្ឍប្រកបដោយចីរភាព យូរអង្វែងនៅតំបន់មេគង្គ-ឡានឆាង ក៏ដូចជាការលើកកម្ពស់សន្តិសហវិជ្ជមាន ក្នុងចំណោមបណ្តាប្រទេស មេគង្គ-ឡានឆាង ៕

(សរុបដោយសាមេត)

(សរុបដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤