Trending now

រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចកែសម្រួលនូវលក្ខខណ្ឌថ្មីធ្វើដណើររបស់ជនបរទេស មកកាន់ប្រទេសកម្ពុជា

09:16 | 06/08/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នាថ្ងៃទី ៤ ខែសីហា រាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីសម្រេចកែសម្រួលលក្ខខណ្ឌធ្វើដំណើររបស់ជនបរទេសដែលមកកាន់ប្រទេសកម្ពុជា។

រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចកែសម្រួលនូវលក្ខខណ្ឌថ្មីធ្វើដណើររបស់ជនបរទេស មកកាន់ប្រទេសកម្ពុជា (រូបថត៖ vov.vn)

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល បានឲ្យដឹងថា ការកែសម្រួលនោះធ្វើឡើងក្នុងគោលបំណងផ្តល់ភាពងាយស្រួល ដល់អ្នកដំណើរបរទេស ដែលបានមកដល់ ឬគ្រោងធ្វើដំណើរមក កាន់ប្រទេសកម្ពុជា ដោយរាជរដ្ឋាភិបាលកម្ពុជា អនុវត្តន៍នូវយន្តការធានា (Sponsorship Mechanism) ដើម្បីជួយសម្រួលអ្នកធ្វើដំណើរបរទេស ដែលជាវិនិយោគិន- ធុរជន, បុគ្គលិកក្រុមហ៊ុន, អ្នកជំនាញការ, កម្មករជំនាញ, អ្នកបច្ចេកទេស និងក្រុមគ្រួសារ ដែលមានការធានា ឬ មានការអញ្ជើញតែមិនមានការធានា ឬ អ្នកធ្វើដំណើរបរទេសទូទៅ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រាជរដ្ឋាភិបាលកម្ពុជាជនបរទេសដែលចូលមកក្នុងប្រទេសត្រូវបានបែងចែកជា ៤ ក្រុម។ ក្រុមទីមួយគឺវិនិយោគិន សហគ្រិន និយោជិក ក្រុមហ៊ុនអ្នកជំនាញ អ្នកបច្ចេកទេស និងសមាជិកគ្រួសារដែលមានការធានា។ ក្រុមទី ២ គឺវិនិយោគិន សហគ្រិន និយោជិកក្រុមហ៊ុន អ្នកជំនាញអ្នកបច្ចេកទេស និងសមាជិកគ្រួសារដែលមិនមានការធានាប៉ុន្តែមានសេចក្តីអញ្ជើញ។

ក្រុមទី៣គឺវិនិយោគិន សហគ្រិន និយោជិកក្រុមហ៊ុន អ្នកជំនាញអ្នកបច្ចេកទេស និងសមាជិក គ្រួសារដែលមិនមានការធានានិងមិនត្រូវបានអញ្ជើញ។ ក្រុមទី ៤ គឺជាជនជាតិបរទេស ដែលមិនមែនជា របស់ក្រុមខាងលើដើម្បីចូលមកប្រទេសកម្ពុជា។

នៅក្នុងសេចក្តីប្រកាសព័ត៌មាននេះក៏បង្ហាញថាជនចូលមកប្រទេសកម្ពុជាដែលស្ថិតក្នុងក្រុមទី១ ត្រូវតែមានវិញ្ញាបនបត្រសុខភាពគ្មានផ្ទុកជំងឺ Covid-19 ដែលចុះដោយអាជ្ញាធរ មានសមត្ថកិច្ចនិងមាន សុពលភាពរយៈពេល ៧២ ម៉ោង រួមទាំង មានលិខិតបញ្ជាក់ដែលនឹងត្រូវចំណាយលើការដឹកជញ្ជូន ដោយអាជ្ញាធរកម្ពុជានិងមានលិខិតបញ្ជាក់ការកក់សណ្ឋាគារនិងអ្នកធានាទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់និងក្រសួងសុខាភិបាលសម្រាប់ប្រជាជនដែលចូលមកប្រទេសកម្ពុជា។ បន្ទាប់ពី បំពេញបែបបទ ចូលប្រទេសកម្ពុជារួចហើយ ក្រុមនេះនឹងត្រូវផ្តល់អាទិភាពក្នុងការធ្វើតេស្តជាមុនសិន នឹងត្រឡប់ទៅ សណ្ឋាគារវិញដើម្បីរង់ចាំលទ្ធផលផងដែរ។

សម្រាប់ក្រុមទី ២ ក៏ត្រូវបានកំណត់លក្ខខ័ណ្ឌដូចនៅក្នុងក្រុមទី១ ផងដែរ។ លើសពីនេះទៀតត្រូវតែមាន វិញ្ញាបនប័ត្រនៃការចូលរួមក្នុងការធានារ៉ាប់រងផ្នែកវេជ្ជសាស្ត្រទាក់ទង់នឹងការព្យាបាលជំងឺកូវីដ១៩ និងត្រូវដាក់ប្រាក់តម្កល់ ២០០០ ដុល្លារសម្រាប់ការធ្វើតេស្តកូវីដ១៩ ថ្លៃអាហារ និងថ្លៃសេវាកម្មស្នាក់នៅ សណ្ឋាគា រពេលរង់ចាំលទ្ធផល ប្រឡងហើយថ្លៃព្យាបាល (ប្រសិនបើជននេះឆ្លងជំងឺកូវីដ១៩) ជាដើម។ បន្ទាប់ពីបំពេញ បែបបទរួចរាល់ក្រុមនេះនឹងត្រូវផ្តល់អាទិភាពក្នុងការធ្វើតេស្តមុននឹង ត្រឡប់ទៅសណ្ឋាគារវិញ។

សម្រាប់ក្រុមទី ៣ និងក្រុមទី ៤ ក៏អនុវត្តតាមបទប្បញ្ញត្តិដូចពោលខាងលើនេះដែរ ត្រូវដាក់តម្កល់ប្រាក់ ២.០០០ ដុល្លារសម្រាប់ថ្លៃនៃការធ្វើតេស្តកូវីឌ១៩ ថ្លៃអាហារ និងថ្លៃសេវាកម្មស្នាក់នៅសណ្ឋាគារពេល រង់ចាំលទ្ធផល ប្រឡងហើយថ្លៃព្យាបាល (ប្រសិនបើជននេះឆ្លងជំងឺកូវីដ១៩) ហើយត្រូវទិញធានារ៉ាប់រង ព្យាបាលជំងឺកូវីដ១៩ ក្នុងតម្លៃ ៩០ ដុល្លារថែមទៀតផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: vov.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ