Trending now

ជប៉ុន - ចិន - កូរ៉េខាងត្បូងបង្កើនកិច្ចសហប្រតិបត្តិការខាងវិស័យធនាគារជាមួយបណ្តាប្រទេសអាស៊ាន

07:43 | 04/01/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - ធនាគារសហប្រតិបត្តិការអន្តរជាតិជប៉ុន ធនាគារអភិវឌ្ឍន៍ចិន និងធនាគារអភិវឌ្ឍន៍កូរ៉េខាងត្បូង បានបង្កើតយន្តការសហប្រតិបត្តិការអន្តរធនាគារអាស៊ានបូក ៣ ដើម្បីឆ្លើយតបនឹងតម្រូវការហិរញ្ញវត្ថុដ៏អស្ចារ្យនៅក្នុងអាស៊ាន។

ធនាគារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JBIC)។

បណ្តាធនាគារអភិវឌ្ឍន៍ដែលបានគាំទ្រដោយរដ្ឋាភិបាលជប៉ុនចិននិងកូរ៉េខាងត្បូងនាពេលថ្មីៗនេះបានចុះកិច្ចព្រមព្រៀងជាមួយអង្គការហិរញ្ញវត្ថុសាធារណៈនិងឯកជននៅអាស៊ីអាគ្នេយ៍ដើម្បីឆ្លើយតបនឹងតម្រូវការដែលកំពុងកើនឡើងសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់ដែលមានការរីកចម្រើនយ៉ាងឆាប់រហ័សនេះ។

យោងតាមធនាគារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JBIC) បានឱ្យដឹងថា JBIC ធនាគារអភិវឌ្ឍន៍ចិន និងធនាគារអភិវឌ្ឍន៍កូរ៉េខាងត្បូងបានបង្កើតយន្តការសហប្រតិបត្តិការអន្តរធនាគារអាស៊ានបូក ​៣ ដើម្បីឆ្លើយតបនឹងតម្រូវការហិរញ្ញវត្ថុដ៏ធំនៅ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ។

JBIC បានឲ្យដឹងថា ផែនការនេះមានគោលបំណង ផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដោយផ្អែកលើស្តង់ដារអន្តរជាតិដូចជា ចាសាធារនៈ តម្លាភាព ភាពធន់នៃសេដ្ឋកិច្ច និរន្តភាពក្នុងបញ្ហាបំណុល និងការអនុលោមតាមច្បាប់ ក៏ដូចជាបទប្បញ្ញត្តិសម្រាប់ការអភិវឌ្ឍន៍តំបន់។

ជំនួយហិរញ្ញវត្ថុបែបនេះនឹងផ្តល់អត្ថប្រយោជន៍របស់ប្រទេសដែលគម្រោងនេះត្រូវបានអនុវត្តដោយហេតុនេះផ្តល់នូវការអភិវឌ្ឍប្រកបដោយនិរន្តភាពសម្រាប់តំបន់ទាំងមូល។ បន្ថែមលើនេះ ការគាំទ្រក៏នឹងជួយជំរុញការធ្វើសមាហរណកម្មនិងការតភ្ជាប់សេដ្ឋកិច្ចនៅក្នុងអាស៊ាន។

បណ្តាដៃគូអាស៊ានដែលចូលរួមក្នុងគម្រោងនេះរួមមានធនាគារ PT Bank Mandiri (Persero) Tbk នៃប្រទេសឥណ្ឌូនេស៊ី; ធនាគារ Canadia Bank PLC នៃកម្ពុជា; ធនាគារ DBS Bank Ltd របស់ប្រទេសសិង្ហបុរី; ធនាគារ Kasikornbank Public Co. នៃប្រទេសថៃ; ធនាគារ CIMB Group Sdn Bhd របស់ម៉ាឡេស៊ី; ធនាគារពាណិជ្ជកម្មបរទេសមីយ៉ាន់ម៉ារបស់មីយ៉ាន់ម៉ា; ធនាគារ BDO Unibank Inc. របស់ប្រទេសហ្វីលីពីន; ធនាគារ Bank Islam Brunei Darussalam Berhad នៃប្រទេសប្រ៊ុយណេ; ធនាគារវិនិយោគនិងអភិវឌ្ឍន៍វៀតណាម (BIDV) របស់វៀតណាម និងធនាគារអភិវឌ្ឍន៍ឡាវរបស់ឡាវ។

កិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខានៅខាងក្រៅកិច្ចប្រជុំកំពូលដែលមានការចូលរួមពីមេដឹកនាំមកពីប្រទេសជប៉ុន ចិន កូរ៉េខាងត្បូង និងប្រទេសជាសមាជិកអាស៊ាន នៅខែវិច្ឆិកាឆ្នាំ ២០១៩ នៅខាងក្រៅទីក្រុងបាងកកប្រទេសថៃ ៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ