Trending now

រកឃើញជនភៀសខ្លួនលាក់ក្នុងទូរក្លាសេដែលគ្រោងដឹកពីបារាំងចូលទៅអង់គ្លេស

12:58 | 28/10/2019 (សរុបនិងបកប្រែដោយ ស្រីព្រេជ)

យុគសម័យ - ទីភ្នាក់ងារសារព័ត៌មាន AFP បានរាយការណ៍ថា ជនអន្តោប្រវេសន៍ចំនួន ៨ នាក់ ក្នុងនោះមានកុមារ ៤ នាក់ ត្រូវបានគេរកឃើញថា មានការថយចុះកម្តៅស្រាលនៅក្នុងទូរក្លាសេនៃរថយន្តមួយ ដែលកំពុងធ្វើដំណើរពីកំពង់ផែ បារាំង ឡើងសាឡាងទៅកាន់ប្រទេសអង់គ្លេស។

ជនអន្តោប្រវេសន៍ចំនួន ៨ នាក់ត្រូវបានគេរកឃើញនៅក្នុងទូរក្លាសេ ដែលគ្រោងដឹកពីបារាំងចូលទៅអង់គ្លេស
(ប្រភព៖ Alamy)

ប្រភពព័ត៌អនាមិកមួយបានប្រាប់ថា ជនចំណាកស្រុកដែលត្រូវបានគេជឿថាជាជនជាតិអាហ្វហ្គានីស្ថានត្រូវបានគេប្រទះឃើញនៅឯប៉ុស្តិ៍ត្រួតពិនិត្យមួយនៅឯកំពង់ផែ Calais របស់បារាំងនៅម៉ោងប្រហែល ៥ ព្រឹកថ្ងៃទី ២៧ ខែតុលាម៉ោងក្នុងស្រុក។ ក្រោយការរកឃើញ ក្រុមជនភៀសខ្លួនទាំងនោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយសារតែសីតុណ្ហភាពនៅក្នុងទូរក្លាសេទំនិញ ដែលពួកគេលាក់ខ្លួនគឺត្រឹម ០៧អង្សាសេប៉ុណ្ណោះ។ រីឯអ្នកបើករថយន្តចំនួន ០២នាក់ ដែលជាជនជាតិរ៉ូម៉ានីទាំងពីរត្រូវបានឃាត់ខ្លួន។

គួរជម្រាបថា ព័ត៌មាននេះបានកើតមានឡើង បន្ទាប់ពីសាកសពមនុស្ស៣៩នាក់ ត្រូវបានរកឃើញនៅក្នុងទូររថយន្តដឹកកុងតឺន័រ ដែលមានសីតុណ្ហភាពត្រជាក់ដូចគ្នា នៅក្បែរទីក្រុងឡុងដ៍របស់ចក្រភពអង់គ្លេស កាលពីសប្តាហ៍មុន។ ករណីនោះអាចជាករណី ការរត់ពន្ធជនអន្តោប្រវេស៍ដូចគ្នា ខណៈប៉ូលិសអង់គ្លេសកំពុងបន្តការស៊ើបអង្កេត ក៏ដូចជាកំណត់សញ្ជាតិជនរងគ្រោះដែលគេសង្ស័យថា អាចជាជនជាតិវៀតណាមភាគច្រើន៕

(សរុបនិងបកប្រែដោយ ស្រីព្រេជ)

(សរុបនិងបកប្រែដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR