Trending now

CDC អនុម័តគម្រោងវិនិយោគចំនួន៥កន្លែងផ្សេងគ្នា ដែលអាចបង្កើតការងាររាប់ពានកន្លែងសម្រាប់ពលករកម្ពុជា

14:45 | 29/05/2020 (សរុបដោយវិច្ឆិកា)

រដ្ឋាភិបាលតាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគ លើគម្រោងចំនួន៥ផ្សេងគ្នា ដែលមានទុនសរុបជិត២៥២លានដុល្លារ ជាមួយនឹងឱកាស ការងាររាប់ពានកន្លែងសម្រាប់ពលករកម្ពុជា។

ស្ទឹង​ពោធិ៍សាត់​។ (ប្រភព​រូបភាព​៖ ​រដ្ឋបាល​ខេត្តពោធិ៍សាត់​)

រដ្ឋាភិបាលតាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានអនុម័តគម្រោងវិនិយោគ លើគម្រោងចំនួន៥ផ្សេងគ្នា ដែលមានទុនសរុបជិត២៥២លានដុល្លារ ជាមួយនឹងឱកាស ការងាររាប់ពានកន្លែង។

តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុនចំនួន៥ លើវិស័យឧស្សាហកម្មរោងចក្រសហ គ្រាសរោងចក្រផលិតសូឡា និងគម្រោងអភិវឌ្ឍន៍វារីអគ្គិសនីដែលស្ថិតនៅក្នុងខេត្តពោធិ៍ សាត់។

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចចេញ វិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ដែលក្នុងនោះមានឈ្មោះដូចខាងក្រោម៖

SPHP(CAMBODIA)CO.,LTD​នេះ កំពុង​រៀបចំ​សាង​សង់វា​រី​អគ្គិសនី​ជា​បណ្តើរៗ​ហើយ ដែល​គ្រោង​នឹង​ដំណើរ​នៅ​ចុងឆ្នាំ​២០២៣ ឬ ដើមឆ្នាំ​២០២៤​។

១- ក្រុមហ៊ុនPOLY TIMPEX (CAMBODIA) ENTERPRISE CO., LTD គម្រោងបង្កើតរោង ចក្រផលិតវត្ថុ អនុស្សាវរីយ៍គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិត នៅភូមិកំពង់ព្រះ ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម មានទុនវិនិយោគប្រមាណ ២,៨លានដុល្លារ អាម៉េរិក និងអាច បង្កើតការងារបានចំនួន១០០កន្លែង។

២- ក្រុមហ៊ុនSURE FANCY LEATHER GOODS MANUFACTURER CO., LTD គម្រោងបង្កើតរោងចក្រផលិត ស្បែកជើងដែលមាន ទីតាំងវិនិយោគស្ថិតនៅភូមិស្រែជម្រៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ២,៩លានដុល្លារអាម៉េរិក និងអាចបង្កើតការងារ បានចំនួន៤៣៣កន្លែង។


ក្រុមហ៊ុនCAM M J AGRICULTURAL CO., LTD គម្រោង បង្កើតរោងចក្រកែច្នៃផ្លែឈើគ្រប់ប្រភេទដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិអង្រ្គង ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ

៣– ក្រុមហ៊ុនCAM M J AGRICULTURAL CO., LTD គម្រោង បង្កើតរោងចក្រកែច្នៃផ្លែឈើគ្រប់ប្រភេទដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិអង្រ្គង ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគ ប្រមាណ៥,៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបាន ចំនួន១.២១៦កន្លែង។

៤- ក្រុមហ៊ុនHOUNEN SOLAR INC CO., LTD គម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងបន្ទះសូឡាដែលមានទីតាំង វិនិយោគស្ថិត នៅភូមិក្តាន់រយ ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគ ប្រមាណ៩,៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២៥០កន្លែង។

៥- ក្រុមហ៊ុនSPHP (CAMBODIA) CO., LTD គម្រោងអភិវឌ្ឍន៍វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ អនុភាព៨០MW ដែលមានទីតាំងវិនិយោគស្ថិត នៅឃុំប្រម៉ោយស្រុកវាលវែង ខេត្តពោធិ៍សាត់ មានទុនវិនិយោគចំនួន២៣១,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបាន ចំនួន៨១កន្លែង៕ ដោយ៖ម៉ៅ ចរិយា

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤