Trending now

អាមេរិក-ចិននឹងប្រកាសពីទីតាំងថ្មីដើម្បីចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម ក្រោយឈីលីលុបចោលការរៀបចំកិច្ចប្រជុំកំពូល

09:45 | 01/11/2019 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - នាថ្ងៃទី ៣១ ខែតុលា ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា សហរដ្ឋអាមេ រិកនិងចិន នឹងប្រកាសប្រាប់អំពីទីតាំងថ្មី ដែលលោកហើយនិងប្រធានរដ្ឋចិន លោក Xi Jinping នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មដំណាក់កាលទីមួយ ក្រោយពីឈីលីបានសម្រេចលុបចោលការរៀបចំកិច្ចប្រជុំកំពូលអន្តរជាតិមួយ ដែលគ្រោង ប្រព្រឹត្តទៅនៅពាក់កណ្តាលខែវិច្ឆិកាខាងមុខ។

ប្រធានាធិបតីអាមេរិក លោក Donald Trump (ឆ្វេង) ចាប់ដៃជាមួយប្រធានរដ្ឋចិន លោក Xi Jinping (រូបភាព៖ AFP)

តាមរយៈបណ្តាញទំនាក់ទំនងសង្គម Twitter លោក Donand Trump បានប្រាប់ថា ទីក្រុងវ៉ាស៊ីនតោននិងទីក្រុងប៉េកាំង កំពុងស្វែងរកទីតាំងថ្មី សម្រាប់ការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម "ដំណាក់កាលទីមួយ" ហើយកន្លែងថ្មីនឹងត្រូវប្រកាសឲ្យដឹងក្នុងពេលឆាប់ៗ។ ការស្វែងករកកន្លែងថ្មីបែបនេះ គឺដោយសារតែឈីលីបានសម្រេចចិត្តលុបចោល កិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាស៊ី-ប៉ាស៊ីហ្វិក ហៅកាត់ថា APEC ដែលត្រូវបានគ្រោងនឹងរៀបចំឡើងនៅថ្ងៃទី ១៦-១៧ ខែវិច្ឆិកា ខណៈលោក Donald Trump ដំបូងឡើយ ចង់ឆ្លៀតឱកាសក្នុងការចូលរួមកិច្ចប្រជុំនេះ ទៅចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយ លោក Xi Jinping។

គួរជម្រាបថា លោក Donand Trump មិនបានបញ្ជាក់ច្បាស់ថា ជំនួបដើម្បីចុះកិច្ចព្រមព្រៀងជាមួយលោក Xi Jinping នឹងប្រព្រឹត្តទៅ នៅពេលណាឡើយ ប៉ុន្តែបើតាមសេតវិមាន គឺប្រហែលនៅចន្លោះពេលស្រដៀងគ្នា នៃគម្រោងរៀបចំកិច្ចប្រជុំ APEC ដែរ។ ពាក់ព័ន្ធនឹងទីតាំងថ្មីវិញ បើតាមប្រភពពីអាមេរិក រដ្ឋ Alaska និង Hawaii អាចជាជម្រើសដែលចិនទទួលយកបាន ខណៈទីក្រុងប៉េកាំង អាចស្នើឡើងទីក្រុងម៉ាកាវ៕

ប្រធានាធិបតី​ស៊ី​លី Sebastian Pinera សម្រេច​លុបចោល​កិច្ចប្រជុំ​មួយចំនួន ដោយ​ក្នុងនោះ​រួមមាន កិច្ចប្រជុំ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី ប៉ាស៊ីហ្វិក នៅ​ថ្ងៃទី ១៦ និង​១៧ ខែវិច្ឆិកា និង​សន្និសីទ​ស្តីពី​ការ​បម្រែបម្រួល​អាកាសធាតុ​របស់​អង្គការសហប្រជាជាតិ នៅក្នុង​ខែធ្នូ​។ ការសម្រេច​លុបចោល​បែបនេះ ដោយសារ​ប្រទេស​ស៊ី​លី​កំពុងស្ថិត​ក្នុង​ភាពវឹកវរ និង​បាតុកម្ម​របស់​ប្រជាជន​។

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងកិច្ចការពារ និងលើកកម្ពស់សិទ្ធិមនុស្ស
វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់គម្រោងព្រែកជីកហ្វូណន-តេជោរបស់កម្ពុជា
លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ