Trending now

កិច្ចប្រជុំកំពូល G7៖​ សហភាព​អ៊ឺរ៉ុប​រកវិធី​បន្ធូរស្រាល​ភាពតានតឹង​ខាង​ពាណិជ្ជកម្ម​ជាមួយអាមេរិក

23:01 | 24/08/2019 (ប្រភព៖ vovworld.vn ហេង វុធ្ធី សរុប)

លោក Donald Trump នឹងចូលរួមកិច្ចប្រជុំកំពូល G7 នេះ ដើម្បីពិភាក្សាអំពីបញ្ហាពាណិជ្ជកម្ម បញ្ហា អ៊ីរ៉ង់និងការប្រែប្រួលអាកាសធាតុ។

កិច្ចប្រជុំកំពូល នៃក្រុមប្រទេសឧស្សហកម្មអភិវឌ្ឍន៍ជួរមុខលើពិភពលោក (G7) នៅបារាំងចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែសីហា (រូបថត៖ vov.vn)


សហភាពអ៊ឺរ៉ុប (EU) សង្ឃឹមថានឹងបន្ធូស្រាលភាពតានតឹងខាងពាណិជ្ជកម្មជាមួយអាមេរិក ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូល នៃក្រុមប្រទេសឧស្សហកម្មអភិវឌ្ឍន៍ជួរមុខលើពិភពលោក (G7) នៅបារាំងចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែសីហា។

តាមមន្ត្រី EU មួយរូបថា អង្គប្រជុំនឹងផ្តោតសំខាន់លើបណ្ដាបញ្ហាសខ្វែងគំនិត អន្តរមហាសមុទ្រអាត្លង់ទិក ខណៈដែលប្រធានាធិបតីអាមេរិក លោក Donald Trump នឹងចូលរួមកិច្ចប្រជុំកំពូល G7 នេះ ដើម្បីពិភាក្សាអំពីបញ្ហាពាណិជ្ជកម្ម បញ្ហា អ៊ីរ៉ង់និងការប្រែប្រួលអាកាសធាតុ។ មន្ត្រីរូបនេះបានឲ្យដឹងថា ប្លុកនេះបានវាយតម្លៃថា សង្គ្រាមពាណិជ្ជកម្មគឺជាកត្តាគ្រោះអាសន្នដ៏ធំបំផុតចំពោះកំណើននៃខឿនសេដ្ឋកិច្ចសកល។ EU នឹងរកវិធីដោះស្រាយ ព្រមទាំងផ្ដោតសំខាន់លើរបៀបវារៈពាណិជ្ជកម្ម EU - អាមេរិកយ៉ាងសកម្មផងដែរ៕

(ប្រភព៖ vovworld.vn ហេង វុធ្ធី សរុប)

(ប្រភព៖ vovworld.vn ហេង វុធ្ធី សរុប)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ