វៀតណាម - ឥណ្ឌា ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិជាក់ស្តែង និងមានប្រសិទ្ធភាព

14:11 | 21/05/2026 ឌឹកអាញ់

យុគសម័យ - នាថ្ងៃទី ១៩ ខែឧសភា នៅទីស្តីការក្រសួងការពារជាតិ ក្នុងទីក្រុង Ha Noi នាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ និងមានកិច្ចសន្ទនាជាមួយលោក Rajnath Singh រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌា នាឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ១៩ ខែឧសភា។

ប្រធាន IVCCI៖ ឥណ្ឌា និងវៀតណាម បង្កើនកិច្ចសហប្រតិបត្តិការចំពេលវេលាដ៏សមស្រប វៀតណាម - ឥណ្ឌា ជំរុញសហប្រតិបត្តិការអភិវឌ្ឍន៍ប្រភពធនធានមនុស្ស វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងបរិវត្តកម្មឌីជីថល

នៅក្នុងកិច្ចសន្ទនា នាយឧត្តមសេនីយ៍ Phan Van Giang បានអះអាងថា ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌា បានប្រព្រឹត្តទៅនៅក្នុងខណៈពេលដែលមានអត្ថន័យពិសេស នៅពេលដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី ១០ នៃ ការបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងទើបតែដំឡើងកម្រិតទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយពង្រឹង បន្ទាប់ពីដំណើរទស្សនកិច្ចថ្នាក់រដ្ឋទៅកាន់ប្រទេសឥណ្ឌា របស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោក To Lam នាដើមខែឧសភា ឆ្នាំ ២០២៦។

វៀតណាម - ឥណ្ឌា ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិជាក់ស្តែង និងមានប្រសិទ្ធភាព
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Phan Van Giang និងរដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌា លោក Rajnath Singh ពិនិត្យកងកិត្តិយសនៃកងទ័ពប្រជាជនវៀតណាម។

ភាគីទាំងពីរបានវាយតម្លៃថា កិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម - ឥណ្ឌាក្នុងពេលកន្លងមក បន្តការអភិវឌ្ឍជាក់ស្តែង និងមានប្រសិទ្ធភាពនៅលើបណ្ដាវិស័យជាច្រើន ដូចជាការផ្លាស់ប្តូរគណៈប្រតិភូ, ការបណ្តុះបណ្តាល, ឧស្សាហកម្មការពារជាតិ, កិច្ចសហប្រតិបត្តិការរវាងប្រភេទកងទ័ពនិងទ័ពជំនាញ, ការរក្សាសន្តិភាពអង្គការសហប្រជាជាតិ និងការគាំទ្រលើកកម្ពស់សមត្ថភាពសម្រាប់កងទ័ពវៀតណាម។ នាយឧត្តមសេនីយ៍ Phan Van Giang បានថ្លែងអំណរគុណចំពោះក្រសួងការពារជាតិឥណ្ឌា ដែលបានគាំទ្រវៀតណាមនៅក្នុងការងារបណ្តុះបណ្តាល និងបង្រៀននៅតាមបណ្ដាសាលាយោធា ទន្ទឹមនឹងនោះ ផ្តល់នូវកញ្ចប់ជំនួយឥតសំណងមានតម្លៃ ១ លានដុល្លារអាមេរិក ដើម្បីកសាងបន្ទប់រៀនភាសាបរទេសនៅសាលានាយទាហានជើងអាកាស។

រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌា លោក Rajnath Singh បានសម្តែងនូវកិត្តិយសនៅពេលបានមកទស្សនកិច្ចនៅវៀតណាម ចំឱកាសប្រារព្ធខួបលើកទី ១៣៦ នៃទិវាខួបកំណើតរបស់ប្រធាន Ho Chi Minh។ លោកបានសង្កត់ធ្ងន់ថា ប្រធាន Ho Chi Minh គឺជាថ្នាក់ដឹកនាំដែលត្រូវបានប្រជាជនឥណ្ឌាគោរព និងកោតសរសើរក្រៃលែង។ រដ្ឋមន្ត្រី លោក Rajnath Singh បានអះអាងថា វៀតណាមគឺជាដៃគូដ៏សំខាន់នៅក្នុងគោលនយោបាយ «សកម្មភាពឆ្ពោះទៅទិសខាងកើត» របស់ឥណ្ឌា ទន្ទឹមនឹងនោះ មានបំណងប្រាថ្នាចង់បន្តជំរុញកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីឱ្យឈានចូលជម្រៅ ស្របទៅនឹងកម្ពស់នៃទំនាក់ទំនងរបស់ប្រទេសទាំងពីរ។

វៀតណាម - ឥណ្ឌា ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិជាក់ស្តែង និងមានប្រសិទ្ធភាព
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Phan Van Giang និងរដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌា លោក Rajnath Singh ដំណើរការកិច្ចសន្ទនា។

នៅក្នុងថ្ងៃដដែល ក្នុងទីក្រុង Ha Noi អគ្គលេខាបក្ស ប្រធានរដ្ឋ លោក To Lam បានទទួលជួបសម្តែងការគួរសមជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌា លោក Rajnath Singh។ អគ្គលេខាបក្ស ប្រធានរដ្ឋ បានវាយតម្លៃខ្ពស់ចំពោះជំហានអភិវឌ្ឍន៍វិជ្ជមាននៅក្នុងទំនាក់ទំនងវៀតណាម - ឥណ្ឌាក្នុងពេលកន្លងមក ដោយអះអាងថា វៀតណាមតែងតែយកចិត្តទុកដាក់ខ្ពស់ដល់ទំនាក់ទំនងមិត្តភាពប្រពៃណី និងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយឥណ្ឌា។

ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌា ត្រូវបានវាយតម្លៃថានឹងរួមចំណែកពង្រឹងទំនុកចិត្តនយោបាយ, ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិឱ្យបន្តក្លាយជាសសរស្តម្ភដ៏សំខាន់នៅក្នុងទំនាក់ទំនងវៀតណាម - ឥណ្ឌា ទន្ទឹមនឹងនោះ រួមចំណែកដល់សន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់៕

គណៈកម្មាធិការបក្សនៃសម្ព័ន្ធអង្គការមិត្តភាពវៀតណាមអាណត្តិឆ្នាំ ២០២៥ - ២០៣០៖ នវានុវត្តន៍ វិជ្ជាជីវៈ បង្កើតការទូតប្រជាជនក្លាហាន ទំនើប និងមានប្រសិទ្ធភាព គណៈកម្មាធិការបក្សនៃសម្ព័ន្ធអង្គការមិត្តភាពវៀតណាមអាណត្តិឆ្នាំ ២០២៥ - ២០៣០៖ នវានុវត្តន៍ វិជ្ជាជីវៈ បង្កើតការទូតប្រជាជនក្លាហាន ទំនើប និងមានប្រសិទ្ធភាព

យុគសម័យ - គណៈកម្មាធិការបក្សនៃសម្ព័ន្ធអង្គការមិត្តភាពវៀតណាមនឹងបន្តច្នៃប្រឌិត បង្កើតវិជ្ជាជីវៈ ប្រមូលផ្តុំសង្គមទាំងមូលចូលរួម និងបង្កើតទំនាក់ទំនងការទូតប្រជាជនដ៏ក្លាហាន ទំនើប និងមានប្រសិទ្ធភាពក្នុងយុគសម័យសកលភាវូបនីយកម្ម។ សមមិត្ត Nguyen Thi Thu Ha សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុលេខាអចិន្ត្រៃយ៍គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិ អង្គការមហាជនមជ្ឈិម អនុប្រធាន - អគ្គលេខាគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមបានសម្តែងនូវទំនុកចិត្តនៅពេលថ្លែងសុន្ទរកថាដឹកនាំមហាសន្និបាតគណៈកម្មាធិការបក្សសម្ព័ន្ធអង្គការមិត្តភាពវៀតណាមអាណត្តិ ២០២៥-២០៣០ នាថ្ងៃទី ២៦ ខែមិថុនា នៅទីក្រុងហាណូយ។

Can Tho: ពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគ និងការផ្លាស់ប្តូរជាមួយ ឥណ្ឌា Can Tho: ពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគ និងការផ្លាស់ប្តូរជាមួយ ឥណ្ឌា

នៅរសៀលថ្ងៃទី ១៧ ខែមីនា នៅក្រុង Can Tho លោក Truong Canh Tuyen ប្រធានគណៈកម្មាធិការប្រជាជនក្រុង បានដឹកនាំជំនួប និងធ្វើការជាមួយលោក Vipra Pandey អគ្គកុងស៊ុលឥណ្ឌាប្រចាំទីក្រុង ហូជីមិញ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ និងការផ្លាស់ប្តូរ។

ឌឹកអាញ់

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង
ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន

អានច្រើនបំផុត

កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន