អាស៊ី ប្រឈមមុខនឹងហានិភ័យនៃកង្វះខាតប្លាស្ទិកយ៉ាងធ្ងន់ធ្ងរ

14:26 | 15/05/2026 ឌឹកអាញ់

យុគសម័យ - តាមកាសែត Financial Times ការរំខានដល់ការផ្គត់ផ្គង់អាល់កុលប្រេងកាត (Naphtha) ពីមជ្ឈិមបូព៌ា ដោយសារជម្លោះនៅប្រទេសអ៊ីរ៉ង់ កំពុងរុញច្រានបណ្ដាប្រទេសអាស៊ីជាច្រើនឱ្យធ្លាក់ក្នុងស្ថានភាពកង្វះខាតវត្ថុធាតុដើមសម្រាប់ផលិតប្លាស្ទិក ដែលនាំឱ្យមានហានិភ័យនៃការកើនឡើងអតិផរណា និងការដាច់ដោចខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងវិស័យចំណីអាហារ សុខាភិបាល និងទំនិញប្រើប្រាស់។

វៀតណាមគូស​សញ្ញា​​សម្គាល់​​ក្នុង​ពិព័រណ៍​ទេសចរណ៍​ធំ​បំផុត​នៅ​អាស៊ី​ខាង​ត្បូង ពិព័រណ៍​គំនូរ​វៀតណាម​បើក​សម្ពោធ​សប្តាហ៍​សិល្បៈ​អាស៊ី​នៅទីក្រុង​ឡុងដ៍

កង្វះខាតវត្ថុធាតុដើម Naphtha បង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វិស័យផលិតកម្មនៅអាស៊ី

តាមបណ្ដាសហគ្រាសក្នុងវិស័យគីមីប្រេង ការរំខានដល់ការដឹកជញ្ជូនប្រេងពីមជ្ឈិមបូព៌ា បានធ្វើឱ្យប្រភពផ្គត់ផ្គង់ Naphtha ដែលជាផលិតផលប្រេងកាតយ៉ាងសំខាន់សម្រាប់ផលិតប្លាស្ទិក និងសារធាតុគីមីបម្រើឱ្យវិស័យពាក់កណ្ដាលចម្លង (Semiconductor) ក្លាយជាកម្រិតខ្វះខាតយ៉ាងធ្ងន់ធ្ងរ។ តម្លៃ Naphtha នៅអាស៊ីនាពេលបច្ចុប្បន្ន បានកើនឡើងជិតទ្វេដង បើធៀបនឹងគ្រាមុនពេលជម្លោះផ្ទុះឡើង។

ជាលទ្ធផល តម្លៃផលិតផលប្លាស្ទិកជាច្រើនប្រភេទដូចជា ថង់យួរ, ប្រអប់អាហារ, កែវប្លាស្ទិក និងសម្ភារៈវេចខ្ចប់ផ្សេងៗ បានកើនឡើងយ៉ាងខ្លាំងក្នុងពេលតែមួយ។ បញ្ហានេះបានបង្កឱ្យមានការព្រួយបារម្ភអំពីហានិភ័យនៃកង្វះខាតសំបកវេចខ្ចប់សម្រាប់ទំនិញប្រើប្រាស់ចាំបាច់ដូចជា មីកញ្ចប់, ភេសជ្ជៈ, គ្រឿងសម្អាង និងផលិតផលសុខាភិបាល។

អាស៊ី ប្រឈមមុខនឹងហានិភ័យនៃកង្វះខាតប្លាស្ទិកយ៉ាងធ្ងន់ធ្ងរ
តម្លៃអាល់កុលប្រេងកាត (Naphtha) ដឹកជញ្ជូនទៅកាន់ប្រទេសជប៉ុន បានកើនឡើងជិតទ្វេដង ចាប់តាំងពីមានជម្លោះនៅប្រទេសអ៊ីរ៉ង់មក។

នៅប្រទេសឥណ្ឌូណេស៊ី ដែលជាប្រទេសប្រើប្រាស់ប្លាស្ទិកដ៏ធំមួយក្នុងលោក បណ្ដាសហគ្រាសផ្គត់ផ្គង់សម្ភារៈវេចខ្ចប់បានព្រមានអំពីហានិភ័យនៃការផ្អាកសកម្មភាព ដោយសារមិនអាចរកប្រភពផ្គត់ផ្គង់ Naphtha បានគ្រប់គ្រាន់។ លោក Arif បុគ្គលិកនៃហាងលក់សម្ភារៈវេចខ្ចប់ Toko Durga Plastik នៅទីក្រុងហ្សាការតា បានឱ្យដឹងថា ចំនួនទំនិញក្នុងស្ដុកបច្ចុប្បន្ននៅសេសសល់តិចតួចបំផុត ហើយការស្វែងរកប្រភពផ្គត់ផ្គង់ថ្មីគឺស្ទើរតែ "មិនអាចទៅរួច"។

សម្ពាធពីការកើនឡើងនៃតម្លៃប្លាស្ទិក ត្រូវបានព្យាករណ៍ថានឹងបន្តធ្វើឱ្យស្ថានភាពអតិផរណាកាន់តែធ្ងន់ធ្ងរឡើង នៅក្នុងបណ្ដាសេដ្ឋកិច្ចអាស៊ីដែលពឹងផ្អែកខ្លាំងលើការនាំចូលថាមពល។ បច្ចុប្បន្ន ឥណ្ឌូណេស៊ីនាំចូល Naphtha ស្ទើរតែទាំងស្រុងសម្រាប់ប្រើប្រាស់ក្នុងប្រទេស ដែលភាគច្រើនមកពីមជ្ឈិមបូព៌ា។ រីឯប្រទេសជប៉ុនវិញ នាំចូល Naphtha ប្រមាណ ៤៤% និងប្រេងឆៅជាង ៩០% ពីតំបន់នេះ។

សម្ព័ន្ធក្រុមហ៊ុនគីមីប្រេងធំៗជាច្រើននៅអាស៊ី ត្រូវបានបង្ខំឱ្យកាត់បន្ថយផលិតកម្ម។ សម្ព័ន្ធក្រុមហ៊ុន Chandra Asri របស់ឥណ្ឌូណេស៊ី បានប្រកាសពីស្ថានភាពប្រធានសក្តិ ដោយសារការលំបាកក្នុងការរកប្រភពវត្ថុធាតុដើម។ នៅប្រទេសជប៉ុន ក្រុមហ៊ុន Mitsubishi Chemical និង Mitsui Chemicals ក៏បានកែសម្រួលកាត់បន្ថយសមត្ថភាពផលិតផងដែរ។ ចំណែកឯក្រុមហ៊ុន Formosa Petrochemical របស់តៃវ៉ាន់ (ចិន) ក៏បានចេញសេចក្តីជូនដំណឹងស្រដៀងគ្នានេះដែរ។

តាមសមាគមឧស្សាហកម្មគីមីប្រេងជប៉ុន សមត្ថភាពប្រតិបត្តិការរបស់ក្រុមហ៊ុនផលិតអេទីឡែន (Ethylene) ដែលជាវត្ថុធាតុដើមសម្រាប់ផលិតស្រទាប់ប្លាស្ទិកខ្ចប់អាហារ និងផលិតផលប្លាស្ទិកជាច្រើនទៀត បច្ចុប្បន្ននៅសល់ត្រឹមតែ ៦៨,៦% ប៉ុណ្ណោះ ដែលជាកម្រិតទាបបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។

ក្រុមហ៊ុន Calbee Inc. ដែលជាក្រុមហ៊ុនផលិតដំឡូងបារាំងបំពង និងធញ្ញជាតិអាហារពេលព្រឹកដ៏ល្បីល្បាញដែលមានទីស្នាក់ការនៅទីក្រុងតូក្យូ បានឱ្យដឹងថា ចាប់ពីថ្ងៃទី ២៥ ខែឧសភា តទៅ ក្រុមហ៊ុននឹងប្ដូរសំបកវេចខ្ចប់នៃផលិតផលចំនួន ១៤ ប្រភេទ ទៅជាការរចនាដែលប្រើប្រាស់តែពីពណ៌គឺ ខ្មៅ និងស ដើម្បីសន្សំសំចៃវត្ថុធាតុដើម និងចំណាយលើការបោះពុម្ព។ ផលិតផលដ៏ល្បីមួយរបស់ក្រុមហ៊ុនគឺ ដំឡូងបារាំងបំពងរសជាតិអំបិល "usu shio" ដែលកាលពីមុនប្រើប្រាស់ពណ៌ឆើតឆាយដូចជា ពណ៌ទឹកក្រូច ក្រហម និងលឿង ប៉ុន្តែគំរូសំបកវេចខ្ចប់ថ្មីត្រូវបានកាត់បន្ថយមកត្រឹមផ្ទៃពណ៌សខ្មៅ និងអក្សរបោះពុម្ពពណ៌តែមួយវិញ។

អាស៊ី ប្រឈមមុខនឹងហានិភ័យនៃកង្វះខាតប្លាស្ទិកយ៉ាងធ្ងន់ធ្ងរ
សំបកវេចខ្ចប់ដំឡូងបារាំងបំពង (Snack) របស់ក្រុមហ៊ុន Calbee ត្រូវបានបោះពុម្ពជាពណ៌សខ្មៅ ជំនួសឱ្យពណ៌ក្រហម និងលឿង ដូចកាលពីមុន។

ទន្ទឹមនឹងនោះ ប្រទេសកូរ៉េខាងត្បូងក៏កំពុងប្រឈមមុខនឹងសម្ពាធនៃកង្វះខាតផលិតផលសុខាភិបាល ដូចជាសឺរាំង និងថង់ព្យួររសាយនភណ្ឌ ដោយសារស្ថានភាពស្តុកទុកទំនិញ និងប្រភពផ្គត់ផ្គង់សំបកវេចខ្ចប់ប្លាស្ទិកមានការធ្លាក់ចុះ។ នាយកមន្ទីរពេទ្យខ្នាតមធ្យមមួយនៅភាគខាងត្បូងទីក្រុងសេអ៊ូល បានឱ្យដឹងថា បច្ចុប្បន្នមន្ទីរពេទ្យធំៗនៅតែរក្សាបាននូវប្រភពផ្គត់ផ្គង់ ដោយសារកិច្ចសន្យារយៈពេលវែង ប៉ុន្តែគ្លីនិកតូចៗជាច្រើនបានចាប់ផ្តើមធ្លាក់ក្នុងស្ថានភាពទំនិញក្នុងស្តុកមានកម្រិតទាប និងការដឹកជញ្ជូនមានភាពយឺតយ៉ាវ ដោយសារតែកង្វះខាតផលិតផលនៅលើទីផ្សារលក់ដុំ និងតាមប្រព័ន្ធអនឡាញ។

មជ្ឈដ្ឋានអ្នកជំនាញបានព្រមានថា ប្រសិនបើជម្លោះនៅមជ្ឈិមបូព៌ានៅតែបន្តអូសបន្លាយ ខ្សែច្រវាក់ផ្គត់ផ្គង់គីមីប្រេងសកលអាចនឹងប្រឈមមុខនឹងការរង្គោះរង្គើកាន់តែធ្ងន់ធ្ងរ ដែលជះឥទ្ធិពលផ្ទាល់ដល់តម្លៃទំនិញប្រើប្រាស់ និងសកម្មភាពផលិតកម្មនៅបណ្ដាប្រទេសអាស៊ីជាច្រើន៕

ធនាគារអភិវឌ្ឍន៍ អាស៊ី៖ វៀតណាមអាចក្លាយជា “យូនីខន” ក្នុងការចាប់ផ្តើមអាជីវកម្មនៅអាស៊ី ប៉ាស៊ីហ្វិក ធនាគារអភិវឌ្ឍន៍ អាស៊ី៖ វៀតណាមអាចក្លាយជា “យូនីខន” ក្នុងការចាប់ផ្តើមអាជីវកម្មនៅអាស៊ី ប៉ាស៊ីហ្វិក

“យូនីខន” នៃការចាប់ផ្ដើមអាជីវកម្មក្នុងវិស័យបច្ចេក វិទ្យាបន្ទាប់របស់អាស៊ី និង ប៉ាស៊ីហ្វិកអាចមកពីប្រទេសវៀតណាម។

គេហទំព័រ lepetitjournal (បារាំង)៖ វៀតណាមនឹងក្លាយជាសត្វ​ខ្លាថ្មីនៃ​ទ្វីប​អាស៊ី គេហទំព័រ lepetitjournal (បារាំង)៖ វៀតណាមនឹងក្លាយជាសត្វ​ខ្លាថ្មីនៃ​ទ្វីប​អាស៊ី

នាពេលថ្មីៗនេះ គេហទំព័រព័ត៌មានរបស់បារាំង lepetitjournal.com បានចុះផ្សាយអត្ថបទវិភាគមួយស្តីពីស្ថានភាពសេដ្ឋកិច្ចវៀតណាម ដោយបានសង្កត់ធ្ងន់ថា “វៀតណាមពិតប្រាកដ នឹងក្លាយជាសត្វខ្លាថ្មីនៅទ្វីបអាស៊ី”។

ឌឹកអាញ់

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

Oxfam និង VCCI-HCM ជួយគាំទ្រសហគ្រាស និងសហករណ៍លើកកម្ពស់សមត្ថភាពអភិបាលកិច្ច និងការឈានទៅរកទីផ្សារ
"ភូមិវៀតណាមនៅ Fukuoka" តភ្ជាប់សហគមន៍ ផ្សព្វផ្សាយវប្បធម៌វៀតណាមឱ្យកាន់តែទូលំទូលាយ
បម្រុងទុកប្រមាណ ០,១% នៃ GDP ជារៀងរាល់ឆ្នាំ សម្រាប់ទាក់ទាញ ប្រើប្រាស់ឱ្យចំសមត្ថភាព និងអភិវឌ្ឍន៍ធនធានមនុស្សដែលមានទេពកោសល្យ
ទីក្រុង Ho Chi Minh ប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ និងបញ្ចុះអដ្ឋិធាតុយុទ្ធជនពលីចំនួន ៧៣១ នាក់
ខេត្ត Tuyen Quang ប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ និងបញ្ចុះអដ្ឋិធាតុយុទ្ធជនពលីចំនួន ៩៣ នាក់ នៅ Vi Xuyen

អានច្រើនបំផុត

កម្ពុជា និងធនាគារពិភពលោក ជំរុញគម្រោងកែលម្អសន្តិសុខប្រភពទឹក
វៀតណាមជាប់ចំណាត់ថ្នាក់ Top 10 គោលដៅទេសចរណ៍ដែលទទួលបានការពេញនិយមបំផុត
ទីក្រុង Ha Noi បាញ់កាំជ្រួចនៅ ៣ ទីតាំង នារាត្រីថ្ងៃទី ១០ ខែតុលា
ទេសចរណ៍វៀតណាមផ្លាស់ប្តូរពីការបង្កើនចំនួនភ្ញៀវទេសចរ ឆ្ពោះទៅកាន់ការលើកកម្ពស់គុណភាពនៃកំណើន
ទេសចរណ៍វៀតណាម៖ ពីការបង្កើនចំនួនភ្ញៀវទេសចរ ឆ្ពោះទៅកាន់ការបង្កើនតម្លៃនៃដំណើរកម្សាន្តនីមួយៗ