សម្តេចតេជោ ហ៊ុន សែន៖ ប្រសិនបើគ្មានការជួយឧបត្ថម្ភ និងការលះបង់សាច់ស្រស់ឈាមស្រស់របស់វៀតណាមទេ គឺមិនមានកម្ពុជានាថ្ងៃនេះឡើយ

13:00 | 13/04/2026 ហេង វុធ្ធី

យុគសម័យ - សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានសម្តែងនូវបំណងចង់ឱ្យវៀតណាម បង្កើនកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ក្នុងបរិបទដែលពិភពលោកកំពុងមានការប្រែប្រួលយ៉ាងស្មុគស្មាញ និងពិបាកប៉ាន់ស្មាននាពេលបច្ចុប្បន្ន។

សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច លោក To Lam អគ្គលេខាបក្ស ជួបសវនាការជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១០ ខែមេសា លោក Tran Cam Tu សមាជិកការិយាល័យនយោបាយ និងជាលេខាធិការប្រចាំការនៃគណៈកម្មាធិការមជ្ឈិមបក្ស បានចូលជួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន ព្រះរាជស្តីទី ប្រធានគណបក្សប្រជាជនកម្ពុជា (CPP) និងជាប្រធានព្រឹទ្ធសភាកម្ពុជា។

វៀតណាមដែលមានការរីកចម្រើនខ្លាំងក្លា មានអត្ថន័យយ៉ាងសំខាន់សម្រាប់ទាំងកម្ពុជា

យោងតាមព័ត៌មានពីក្រសួងការបរទេស ក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជារបស់លោកលេខាធិការប្រចាំការ Tran Cam Tu និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម ដោយបញ្ជាក់ថា នេះគឺជាសក្ខីភាពដ៏រស់រវើកសម្រាប់ការអភិវឌ្ឍយ៉ាងខ្លាំងក្លា រឹងមាំ និងស្អិតរមួតនៃទំនាក់ទំនងវៀតណាម-កម្ពុជា។

សម្តេចតេជោ ហ៊ុន សែន ក៏បានផ្ញើសារអបអរសាទរចំពោះបណ្តាថ្នាក់ដឹកនាំគន្លឹះរបស់វៀតណាម ដែលទើបត្រូវបានរដ្ឋសភានីតិកាលទី១៦ បោះឆ្នោតជ្រើសតាំង និងបានសម្តែងនូវជំនឿយ៉ាងមុតមាំថា វៀតណាមនឹងសម្រេចបានជោគជ័យនូវគោលដៅ ១០០ ឆ្នាំ ចំនួនពីរ នៅឆ្នាំ២០៣០ និងឆ្នាំ២០៤៥។

សម្តេចបានសង្កត់ធ្ងន់ថា វៀតណាមដែលមានការអភិវឌ្ឍខ្លាំងក្លា មានស្ថិរភាព និងប្រកបដោយចីរភាព មិនត្រឹមតែមានអត្ថន័យយ៉ាងសំខាន់សម្រាប់វៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកយ៉ាងសកម្មដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍរួមក្នុងតំបន់ ដែលក្នុងនោះមានកម្ពុជាផងដែរ។

ក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន ម្តងទៀតបានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្រ និងជួយឧបត្ថម្ភប្រកបដោយមនោសញ្ចេតនាស្មោះស័គ្រ្យបំផុតរបស់បក្ស រដ្ឋ និងប្រជាជនវៀតណាមចំពោះកម្ពុជា។

តាមសម្តេច វៀតណាមមិនត្រឹមតែបានជួយរំដោះកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជួយឱ្យកម្ពុជារស់ឡើងវិញ មានការរីកចម្រើន និងកសាងប្រទេសជាតិ ហើយសម្តេចបានបញ្ជាក់ថា ប្រសិនបើគ្មានការជួយឧបត្ថម្ភ និងការលះបង់របស់វៀតណាមទេ គឺមិនមានកម្ពុជានាថ្ងៃនេះឡើយ។

សម្តេចតេជោ ហ៊ុន សែន៖ ប្រសិនបើគ្មានការជួយឧបត្ថម្ភ និងការលះបង់សាច់ស្រស់ឈាមស្រស់របស់វៀតណាមទេ គឺមិនមានកម្ពុជានាថ្ងៃនេះឡើយ
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍នៅក្នុងជំនួប

ក្នុងជំនួបនោះ ភាគីទាំងពីរបានសម្តែងនូវភាពរីករាយចំពោះការអភិវឌ្ឍយ៉ាងខ្លាំងក្លា និងគ្រប់ជ្រុងជ្រោយនៃទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរលើគ្រប់វិស័យ។

សម្តេចបានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារបស់លោក អគ្គលេខាបក្ស និងជាប្រធានរដ្ឋ To Lam (ក្នុងឋានៈជាអគ្គលេខាបក្ស) និងការធ្វើជាសហប្រធាននៃជំនួបជាន់ខ្ពស់រវាងបក្សទាំងពីរ ក៏ដូចជាជំនួបជាន់ខ្ពស់រវាងថ្នាក់ដឹកនាំនៃបក្សទាំងបី វៀតណាម - កម្ពុជា - ឡាវ នៅទីក្រុងភ្នំពេញ (នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦) គឺជាសក្ខីភាពប្រវត្តិសាស្ត្រដែលមានអត្ថន័យយ៉ាងសំខាន់ បង្កើតបានជាកម្លាំងចលករនយោបាយដ៏រឹងមាំ ដើម្បីនាំយកទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរឈានដល់កម្រិតកម្ពស់ថ្មី ព្រមទាំងជំរុញការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការនានាឱ្យមានប្រសិទ្ធភាពជាក់ស្តែង។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជា - វៀតណាម - ឡាវ គឺមិនអាចខ្វះគ្នាបានឡើយ ហើយក្នុងចំណោមប្រទេសទាំងបី ទោះបីជាមានយន្តការសហប្រតិបត្តិការជាច្រើនរួចហើយក៏ដោយ ក៏នៅតែចាំបាច់ត្រូវសិក្សាស្រាវជ្រាវអំពីយន្តការសហប្រតិបត្តិការថ្មីៗបន្ថែមទៀត ដើម្បីរួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់។

ជំរុញការផ្សារភ្ជាប់ខឿនសេដ្ឋកិច្ចទាំងពីរ

អំពីទិសដៅកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងកម្ពុជានានាពេលខាងមុខ លោកលេខាធិការប្រចាំការ Tran Cam Tu បានស្នើឱ្យភាគីទាំងពីរបន្តពង្រឹងជំនឿទុកចិត្តនយោបាយឱ្យបានរឹងមាំ ដោយចាត់ទុកថា នេះគឺជាកត្តាស្នូល និងជាគោលការណ៍នាំមុខឥតដាច់ ដែលដើរតួនាទីតម្រង់ទិសយុទ្ធសាស្ត្រសម្រាប់ទំនាក់ទំនងទ្វេភាគីទាំងមូល។

ទន្ទឹមនឹងនោះ ចាំបាច់ត្រូវរក្សាឱ្យបានជាប្រចាំ ជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាពនូវបណ្តាដំណើរទស្សនកិច្ច ការជួបប្រាស្រ័យ និងការផ្លាស់ប្តូរគណៈប្រតិភូគ្រប់កម្រិត ជាពិសេសគឺកម្រិតខ្ពស់ និងតាមបណ្តាញបក្ស និងរដ្ឋ ដើម្បីបង្កើនការផ្លាស់ប្តូរមតិយោបល់ ចែករំលែកចក្ខុវិស័យយុទ្ធសាស្ត្រ និងដោះស្រាយបញ្ហានានាដែលកើតឡើងឱ្យបានទាន់ពេលវេលា។

លោកលេខាធិការប្រចាំការ ក៏បានស្នើឱ្យបង្កើនការផ្សារភ្ជាប់សេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ក្នុងនោះផ្តោតលើការដោះស្រាយរាល់ការលំបាក និងចំណុចរាំងស្ទះ ជំរុញកិច្ចសហប្រតិបត្តិការ អភិវឌ្ឍសេដ្ឋកិច្ចនៅតំបន់ជាប់ព្រំដែន និងជំរុញការនាំចេញទំនិញ។ ក្រៅពីនេះ ចាំបាច់ត្រូវជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ បង្កលក្ខណៈងាយស្រួលបន្ថែមទៀតសម្រាប់កិច្ចសហប្រតិបត្តិការរវាងបណ្តាមូលដ្ឋានជាប់ព្រំដែន និងការផ្លាស់ប្តូររវាងប្រជាជននៃប្រទេសទាំងពីរ។

ជាមួយគ្នានោះដែរ ភាគីទាំងពីរត្រូវបង្កើនលក្ខណៈបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមកនៃខឿនសេដ្ឋកិច្ចទាំងពីរ តាមរយៈការជំរុញការតភ្ជាប់ខ្សែសង្វាក់ផលិតកម្ម និងការផ្គត់ផ្គង់ ព្រមទាំងពង្រីកប្រៀបខ្លាំងរៀងៗខ្លួនក្នុងវិស័យនានារបស់ប្រទេសនីមួយៗ។

សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ក្នុងបរិបទដែលពិភពលោក និងតំបន់មានការវិវត្តយ៉ាងស្មុគស្មាញ និងពិបាកប៉ាន់ស្មាន ប្រទេសទាំងពីរត្រូវរួបរួមគ្នាក្នុងស្មារតីមិត្តភាព ប្រពៃណីផ្សារភ្ជាប់ប្រវត្តិសាស្ត្រ និងបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀតលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ។

លោកលេខាធិការប្រចាំការ Tran Cam Tu បានបញ្ជាក់ថា បក្ស និងរដ្ឋវៀតណាម តែងតែយកចិត្តទុកដាក់អភិវឌ្ឍទំនាក់ទំនងជាមួយកម្ពុជា គាំទ្រយ៉ាងមុតមាំចំពោះកម្ពុជាដែលមានការរីកចម្រើន និងត្រៀមខ្លួនជាស្រេចក្នុងការជួយឧបត្ថម្ភតាមលទ្ធភាពដែលអាចធ្វើទៅបាន ព្រមទាំងចែករំលែកបទពិសោធន៍ដើម្បីរួមគ្នាអភិវឌ្ឍ កសាងប្រទេសជាតិ នាំមកនូវផលប្រយោជន៍សម្រាប់ប្រជាជនទាំងសងខាង ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់។

នៅក្នុងជំនួបនាថ្ងៃទី១០ ខែមេសានោះដែរ លោកលេខាធិការប្រចាំការ Tran Cam Tu និងសម្តេចតេជោ ហ៊ុន សែន បានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ ដោយរក្សាឱ្យបាននូវគោលការណ៍មិនអនុញ្ញាតឱ្យភាគីទីបីប្រើប្រាស់ទឹកដីរបស់ខ្លួន ដើម្បីប្រឆាំងនឹងប្រទេសម្ខាងទៀតឡើយ។ ភាគីទាំងពីរក៏បានឯកភាពគ្នាជំរុញឱ្យឆាប់បញ្ចប់ការងារខណ្ឌសីមា និងបោះបង្គោលព្រំដែន រួមចំណែកកសាងខ្សែបន្ទាត់ព្រំដែនសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍរវាងប្រទេសទាំងពីរ។

ថ្នាក់ដឹកនាំទាំងពីរបានសង្កត់ធ្ងន់ថា ភាគីទាំងពីរត្រូវជំរុញការងារឃោសនាអប់រំដល់ស្រទាប់ប្រជាជននៃប្រទេសទាំងពីរ ជាពិសេសគឺជំនាន់ក្រោយ អំពីប្រពៃណីសាមគ្គីភាព និងការផ្សារភ្ជាប់គ្នារវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ។ ភាគីទាំងពីរបានឯកភាពបង្កើនការសម្របសម្រួល ប្តេជ្ញាចិត្តប្រយុទ្ធប្រឆាំង មិនទុកឱ្យកម្លាំងអរិភាពឆ្លៀតឱកាសបំភ្លៃ ញុះញង់ និងបំបែកបំបាក់ទំនាក់ទំនងមិត្តភាពរវាងវៀតណាម និងកម្ពុជាឡើយ។

ភាគីទាំងពីរបានឯកភាពនឹងសហការគ្នាយ៉ាងជិតស្និទ្ធ ក្នុងការរៀបចំសកម្មភាពនានាដើម្បីអបអរសាទរខួបលើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងកម្ពុជា ក្នុងឆ្នាំ២០២៧ ខាងមុខ៕

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្តែងការចាប់អារម្មណ៍ចំពោះការអភិវឌ្ឍរបស់ប្រទេសវៀតណាម សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្តែងការចាប់អារម្មណ៍ចំពោះការអភិវឌ្ឍរបស់ប្រទេសវៀតណាម

នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Nguyen Minh Vu ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជាចូលជួបសម្ដែងការគួរសមនៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

ប្រធានរដ្ឋវៀតណាមលោក​ To Lam ​អញ្ជើញទទួលជួបសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានរដ្ឋវៀតណាមលោក​ To Lam ​អញ្ជើញទទួលជួបសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងលោក តូ ឡឹម​ (To Lam) ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានសន្យាពង្រឹងពង្រីកនូវកិច្ចសហប្រតិបត្តិការកម្ពុជា វៀតណាម ក៏ដូចជាកម្ពុជា វៀតណាម ឡាវ។

ហេង វុធ្ធី

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

Oxfam និង VCCI-HCM ជួយគាំទ្រសហគ្រាស និងសហករណ៍លើកកម្ពស់សមត្ថភាពអភិបាលកិច្ច និងការឈានទៅរកទីផ្សារ
"ភូមិវៀតណាមនៅ Fukuoka" តភ្ជាប់សហគមន៍ ផ្សព្វផ្សាយវប្បធម៌វៀតណាមឱ្យកាន់តែទូលំទូលាយ
បម្រុងទុកប្រមាណ ០,១% នៃ GDP ជារៀងរាល់ឆ្នាំ សម្រាប់ទាក់ទាញ ប្រើប្រាស់ឱ្យចំសមត្ថភាព និងអភិវឌ្ឍន៍ធនធានមនុស្សដែលមានទេពកោសល្យ
ទីក្រុង Ho Chi Minh ប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ និងបញ្ចុះអដ្ឋិធាតុយុទ្ធជនពលីចំនួន ៧៣១ នាក់
ខេត្ត Tuyen Quang ប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ និងបញ្ចុះអដ្ឋិធាតុយុទ្ធជនពលីចំនួន ៩៣ នាក់ នៅ Vi Xuyen

អានច្រើនបំផុត

ទីក្រុងហូជីមិញ បញ្ចុះអដ្ឋិធាតុយុទ្ធជនពលីចំនួន ៧៣១ រូប
ការតភ្ជាប់បញ្ញវន្តអាណិកជនវៀតណាម ជាមួយបញ្ហាប្រឈមនៃកសិកម្មបៃតង
កងទ័ពវៀតណាម ឡាវ កម្ពុជា សហការធ្វើសមយុទ្ធសង្គ្រោះគ្រោះមហន្តរាយ
វៀតណាម រួមចំណែកកំណត់ទិសដៅអាទិភាពធំៗរបស់ UNESCO
វៀតណាម - កម្ពុជា ធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការការពារជាតិ