ក្រុមសិល្បៈកងយោធពលខេមរភូមិន្ទ សម្តែងនៅទីក្រុងហូជីមិញ

08:31 | 26/08/2025 ឌឹកអាញ់

យុគសម័យ - នាយប់ថ្ងៃទី ២២ ខែសីហា នៅរោងមហោស្រពកងទ័ពភាគខាងត្បូង (ទីក្រុងហូជីមិញ) បានប្រព្រឹត្តទៅកម្មវិធីផ្លាស់ប្តូរវប្បធម៌ និងសិល្បៈក្រោមប្រធានបទ “ពោរពេញទៅដោយចំណងមិត្តភាព វៀតណាម-កម្ពុជា” រវាងក្រុមសិល្បៈកងយោធពលខេមរភូមិន្ទ និងកងកម្លាំងប្រដាប់អាវុធទីក្រុងហូជីមិញ ដើម្បីអបអរសាទរខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (ថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥ / ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥)។

គំនូរទីក្រុងហាណូយ - ពណ៌នៃសន្តិភាពតាមរយៈកែវភ្នែករបស់កុមារជុំវិញពិភពលោក ការផ្លាស់ប្តូរសិល្បៈវៀតណាម-កម្ពុជា
ក្រុមសិល្បៈកងយោធពលខេមរភូមិន្ទ សម្តែងនៅទីក្រុងហូជីមិញ
សិល្បករមកពីកម្ពុជាសម្តែងក្នុងកម្មវិធី

នៅក្នុងកម្មវិធី សិល្បករមកពីប្រទេសវៀតណាម និងកម្ពុជាបានសម្តែងបទចម្រៀង និងរបាំប្រពៃណីរបស់ប្រជាជាតិទាំងពីរ។ កម្មវិធីនេះបានបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ល្អសម្រាប់កម្មាភិបាល យុទ្ធជន និងប្រជាជនទីក្រុង រួមចំណែកជំរុញចំណងមិត្តភាព សាមគ្គីភាពរវាងប្រជាជន និងកងទ័ពនៃប្រទេសទាំងពីរ ឲ្យកាន់តែស៊ីជម្រៅថែមទៀត ជាពិសេសបានរួមចំណែកយ៉ាងសកម្មក្នុងការឃោសនា និងអប់រំសម្រាប់យុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរ។

ក្រុមសិល្បៈកងយោធពលខេមរភូមិន្ទ សម្តែងនៅទីក្រុងហូជីមិញ
ទស្សនិកជនមើលការសំដែង។

ការសម្តែងនៃក្រុមសិល្បៈកងយោធពលខេមរភូមិន្ទនៅវៀតណាមនេះ មានអត្ថន័យនយោបាយយ៉ាងជ្រាលជ្រៅ រួមចំណែកធ្វើឱ្យប្រជាជន កម្មាភិបាល និងយុទ្ធជននៃកងទ័ពប្រជាជនវៀតណាម មានការយល់ដឹងកាន់តែច្បាស់អំពីប្រទេស ប្រជាជន និងវប្បធម៌របស់កម្ពុជា ហើយក៏ជាឱកាសដើម្បីផ្លាស់ប្តូរ បង្កើនការយល់ដឹង និងរឹតបន្តឹងទំនាក់ទំនងសាមគ្គីភាព និងភាពជាអ្នកជិតខាងល្អរវាងកងទ័ព និងប្រជាជននៃប្រទេសទាំងពីរ៕

ទទួលស្គាល់ការរួមចំណែករបស់វៀតណាមក្នុងការអភិរក្សបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ទទួលស្គាល់ការរួមចំណែករបស់វៀតណាមក្នុងការអភិរក្សបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ

យុគសម័យ - នាថ្ងៃទី ១២ ខែវិច្ឆិកា នៅទីក្រុង Bac Ninh និង Nghe An បានប្រារព្ធពិធីរំលឹកខួបលើកទី ១៥ នៃបទចម្រៀងប្រជាប្រិយ Quan Ho Bac Ninh និងខួបលើកទី ១០ នៃបទចម្រៀងប្រជាប្រិយ Vi និង Giam ត្រូវបាន ...

ការសម្តែងផ្លាស់ប្តូរវប្បធម៌ សិល្បៈវៀតណាម និងអន្តរជាតិជាច្រើន ការសម្តែងផ្លាស់ប្តូរវប្បធម៌ សិល្បៈវៀតណាម និងអន្តរជាតិជាច្រើន

យុគសម័យ - របាំប្រពៃណី Tsast kharkhira របស់ស្ថានទូតម៉ុងហ្គោលី; របាំប្រពៃណីរបស់ស្ថានទូតចិន; ច្រៀង Huwag Kang mawawalk នៃស្ថានទូតហ្វីលីពីន; ច្រៀង Tomodachi - មិត្តភាពស្ថានទូតជប៉ុន... ជាការសម្តែងក្នុងកម្មវិធីផ្លាស់ប្តូរសិល្បៈអន្តរជាតិ។

ឌឹកអាញ់

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី
សំណុំឯកសារជាង ៥០ បើកបន្ថែមតម្រុយស្វែងរកព្រមទាំងកំណត់អត្តសញ្ញាណយុទ្ធជនពលី
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ

អានច្រើនបំផុត

កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន