សម្ព័ន្ធអង្គការមិត្តភាពខេត្ត Binh Duong ប្រារព្ធពិធីចូលឆ្នាំថ្មីប្រពៃណីជាតិ និងផ្តល់អំណោយដល់និស្សិតឡាវ និងកម្ពុជា

11:49 | 13/04/2025 សីហា

នារសៀលថ្ងៃទី ១១ ខែមេសា បញ្ជាការដ្ឋានយោធាខេត្ត Binh Duong ប្រទេសវៀតណាម បានសម្របសម្រួលជាមួយសាលានាយទាហានវិស្វកម្ម និងសម្ព័ន្ធអង្គការមិត្តភាពខេត្ត ទៅជូនពរឆ្នាំថ្មី និងជូនអំណោយដល់សិក្ខាកាមនៃកងទ័ពប្រជាជនឡាវ និងកងយោធពលខេមរភូមិន្ទចំនួន ១០១ នាក់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៃប្រទេសកម្ពុជា និងប្រទេសឡាវ ។

សម្ព័ន្ធអង្គការមិត្តភាពខេត្ត Quang Nam នឹងលើកកំពស់តម្លៃនៃការគៀងគរជំនួយមិនមែនរដ្ឋាភិបាលក្នុងឆ្នាំ ២០២៥ ខេត្ត Binh Duong៖ កម្មវិធីជួបប្រាស្រ័យនាយទាហានវ័យក្មេងនៃកងកម្លាំងប្រដាប់អាវុធវៀតណាម ជាមួយនិស្សិតឡាវនិងកម្ពុជាដែលកំពុងសិក្សានៅតំបន់
សម្ព័ន្ធអង្គការមិត្តភាពខេត្ត Binh Duong ប្រារព្ធពិធីចូលឆ្នាំថ្មីប្រពៃណីជាតិ និងផ្តល់អំណោយដល់និស្សិតឡាវ និងកម្ពុជា
សម្ព័ន្ធអង្គការមិត្តភាពខេត្ត Binh Duong ប្រារព្ធពិធីចូលឆ្នាំថ្មីប្រពៃណីជាតិ និងផ្តល់អំណោយដល់និស្សិតឡាវ និងកម្ពុជា
សម្ព័ន្ធអង្គការមិត្តភាពខេត្ត Binh Duong ប្រារព្ធពិធីចូលឆ្នាំថ្មីប្រពៃណីជាតិ និងផ្តល់អំណោយដល់និស្សិតឡាវ និងកម្ពុជា
ជូនអំណោយដល់សិក្ខាកាម នៃកងទ័ពប្រជាជនឡាវ និងកងយោធពលខេមរភូមិន្ទ

ថ្លែងមតិក្នុងជំនួបនេះ លោកវរសេនីយ៍ឯក Nguyen Dinh Chuan ប្រធាននយោបាយនៃបញ្ជាការដ្ឋានយោធាខេត្ត បានឲ្យដឹងថា ក្នុងរយៈពេលកន្លងមក ជាមួយនឹងការខិតខំប្រឹងប្រែងរបស់រដ្ឋ និងប្រជាជន នៃប្រទេសទាំងបី ទំនាក់ទំនងវៀតណាម - ឡាវ - កម្ពុជា បានបន្តមានការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ក្លាយជាកត្តាសំខាន់ រួមចំណែកបង្កើតបរិយាកាសសន្តិភាព និងស្ថិរភាពយូរអង្វែង ដើម្បីជម្រុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ធានាអធិបតេយ្យភាពនៃប្រទេសនីមួយៗ។

លោកសង្ឃឹមថា នាពេលខាងមុខ និស្សិតឡាវ និងកម្ពុជានឹងបន្តលើកតម្កើងសមិទ្ធផលដែលសម្រេចបាន ខិតខំពុះពារជំនះការលំបាក ខំប្រឹងសិក្សា បង្កើនចំណេះដឹង ដើម្បីបម្រើកងទ័ព និងមាតុភូមិ។ សិក្ខាកាមត្រូវសម្របខ្លួនយ៉ាងឆាប់រហ័សទៅនឹងស្ថានភាពរស់នៅ និងការសិក្សានៅសាលា និងមានអនុស្សាវរីយ៍ដ៏ល្អប្រពៃជាច្រើនអំពីទឹកដី និងមនុស្ស កងទ័ពប្រជាជនវៀតណាមនិយាយរួម និងប្រជាជន និងកងកម្លាំងប្រដាប់អាវុធខេត្ត Binh Duong និយាយដោយឡែក៕

សម្ព័ន្ធអង្គការមិត្តភាពខេត្ត Quang Nam នឹងលើកកំពស់តម្លៃនៃការគៀងគរជំនួយមិនមែនរដ្ឋាភិបាលក្នុងឆ្នាំ ២០២៥ សម្ព័ន្ធអង្គការមិត្តភាពខេត្ត Quang Nam នឹងលើកកំពស់តម្លៃនៃការគៀងគរជំនួយមិនមែនរដ្ឋាភិបាលក្នុងឆ្នាំ ២០២៥

យុគសម័យ - នាថ្ងៃទី ២៥ ខែកុម្ភៈ សម្ព័ន្ធអង្គការមិត្តភាពខេត្ត Quang Nam (សម្ព័ន្ធ Quang Nam) បានរៀបចំសន្និសីទគណៈកម្មាធិការប្រតិបត្តិលើកទី ២ អាណត្តិ ២០២៤ - ២០២៩ បូកសរុបសកម្មភាពឆ្នាំ ២០២៤ និងកម្មវិធីការងារសម្រាប់ឆ្នាំ ២០២៥។

ខេត្ត Binh Duong៖ កម្មវិធីជួបប្រាស្រ័យនាយទាហានវ័យក្មេងនៃកងកម្លាំងប្រដាប់អាវុធវៀតណាម ជាមួយនិស្សិតឡាវនិងកម្ពុជាដែលកំពុងសិក្សានៅតំបន់ ខេត្ត Binh Duong៖ កម្មវិធីជួបប្រាស្រ័យនាយទាហានវ័យក្មេងនៃកងកម្លាំងប្រដាប់អាវុធវៀតណាម ជាមួយនិស្សិតឡាវនិងកម្ពុជាដែលកំពុងសិក្សានៅតំបន់

នារសៀលថ្ងៃទី ១១ ខែធ្នូ បញ្ជាការដ្ឋានយោធាខេត្ត Binh Duong ប្រទេសវៀតណាម បានរៀបចំកម្មវិធីជួបប្រាស្រ័យនាយទាហានវ័យក្មេងនៃកងកំលាំងប្រដាប់អាវុធខេត្ត Binh Duong ជាមួយនិស្សិតឡាវ និងកម្ពុជាដែលកំពុងសិក្សានៅមូលដ្ឋាន ក្រោមប្រធានបទ “សាមគ្គីភាព ស្អិតរមួត ជិតស្និទ្ធ”។

សីហា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីការបរទេស Dang Hoang Giang៖ បណ្តាចំណុចស្នូលក្នុងដំណើរបំពេញការងាររបស់អគ្គលេខាបក្ស ប្រធានរដ្ឋ To Lam ទៅកាន់អង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក និងកាណាដា
ឧបនាយករដ្ឋមន្ត្រី Pham Thi Thanh Tra អញ្ជើញចុះសួរសុខទុក្ខ និងជូនអំណោយបុណ្យសែនព្រះខែនៅខេត្ត Tuyen Quang
វៀតណាម - បារាំង ពង្រីកកិច្ចសហប្រតិបត្តិការក្នុងបណ្តាវិស័យយុទ្ធសាស្ត្រថ្មីៗ
វៀតណាមពង្រីកកិច្ចសហប្រតិបត្តិការជាមួយ BRICS ជំរុញទំនាក់ទំនងជាមួយឥណ្ឌា
វៀតណាមម្ចាស់ការពង្រីកលំហកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ

អានច្រើនបំផុត

មន្ទីរពេទ្យកងទ័ពកោះ Son Ca សង្គ្រោះបន្ទាន់អ្នកនេសាទដែលមានបញ្ហាសុខភាពនៅលើសមុទ្រ
វៀតណាម - ឥណ្ឌា ពង្រីកកម្លាំងចលករសហប្រតិបត្តិការថ្មី
ចំណុចបង្អែកលើដំណើរនៃការធំដឹងក្តីរបស់កូនៗយុទ្ធជនពលីនគរបាល
វៀតណាម - អង្គការសហប្រជាជាតិ ឆ្ពោះទៅកាន់ទំនាក់ទំនងភាពជាដៃគូពីរទិស
ជិត ៦៦៧ លានដុល្លារអាមេរិក ជួយគាំទ្រហេដ្ឋារចនាសម្ព័ន្ធ និងជលផលវៀតណាម