ខេត្តចំនួន ៦ នៃព្រះរាជាណាចក្រកម្ពុជា ពង្រឹងទំនាក់ទំនង និងផ្លាស់ប្តូរមិត្តភាពជាមួយខេត្ត Binh Phuoc

10:10 | 21/01/2025 សីហា

នាព្រឹកថ្ងៃទី ១៩ ខែមករា ថ្នាក់ដឹកនាំខេត្ត Binh Phuoc ប្រទេសវៀតណាម បានទទួលជួបគណៈប្រតិភូខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តក្រចេះ ខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង ខេត្តត្បូងឃ្មុំ នៃព្រះរាជាណាចក្រកម្ពុជា ដែលមកសួរសុខទុក្ខ និងជូនពរជូនចំពោះគណៈកម្មាធិការបក្ស អាជ្ញាធរ និងប្រជាជនខេត្ត Binh Phuoc ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២៥។

សមាគមអតីតយុទ្ធជនខេត្ត Binh Phuoc បានចុះហត្ថលេខាលើបទប្បញ្ញត្តិស្តីពីការសម្របសម្រួលជាមួយគណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្តក្រចេះ ព្រះរាជាណាចក្រកម្ពុជា ខេត្ត Binh Phuoc៖ កិច្ចពិភាក្សារវាងកងទ័ពការពារព្រំដែន Binh Phuoc និងស្នងការដ្ឋាននគរបាលខេត្តក្រចេះ និងខេត្តមណ្ឌលគិរី
ទិដ្ធភាពនៃកិច្ចប្រជំុ។
ទិដ្ធភាពនៃកិច្ចប្រជំុ។

តាងនាមគណៈប្រតិភូខេត្តទាំង ៦ លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានជូនពរគណៈកម្មាធិការបក្ស អាជ្ញាធរ និងប្រជាជនខេត្ត Binh Phuoc ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ ជាមួយនឹងលទ្ធផលជាច្រើនដែលសម្រេចបានក្នុងកិច្ចការបរទេស និងការអភិវឌ្ឍសេដ្ឋកិច្ចតាមព្រំដែន លោក វ៉ា ថន សង្ឃឹមថា ខេត្ត Binh Phuoc នឹងបន្តជំរុញសកម្មភាពសុខុមាលភាពសង្គម និងបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីពង្រីកសក្តានុពល និងគុណសម្បត្តិនៃការអភិវឌ្ឍតំបន់នៅសងខាងព្រំដែន។

លោក វ៉ា ថន អភិបាលខេត្តក្រចេះ
លោក វ៉ា ថន អភិបាលខេត្តក្រចេះ

លោកស្រី Tran Tue Hien អនុលេខាគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានផ្តល់ព័ត៌មានអំពីស្ថានភាពសេដ្ឋកិច្ចសង្គមរបស់ខេត្តជូនដល់គណៈប្រតិភូទាំងនេះ ហើយសង្ឃឹមថា ខេត្តជាប់ព្រំដែនទាំង៦នៃកម្ពុជា នឹងបន្តជួយឧបត្ថម្ភខេត្ត Binh Phuoc ស្វែងរក និងប្រមូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមដែលពលីជីវិតក្នុងសម័យសង្រ្គាមនៅកម្ពុជា។ បង្កើនការផ្លាស់ប្តូរវប្បធម៌ និងការទូតប្រជាជន ដើម្បីពូនជ្រំទំនាក់ទំនងសន្តិភាព និងមិត្តភាព ដើម្បីការអភិវឌ្ឍ វិបុលភាពរបស់ប្រជាជននៃបណ្ដាខេត្តជាប់ព្រំដែននិយាយដោយឡែក វៀតណាមនិងកម្ពុជានិយាយរួម។

លោកស្រី Ton Ngoc Hanh លេខាគណៈកម្មាធិការបក្សខេត្ត Binh Phuoc
លោកស្រី Ton Ngoc Hanh លេខាគណៈកម្មាធិការបក្សខេត្ត Binh Phuoc

ក្នុងឱកាសនេះ គណៈប្រតិភូខេត្តទាំង ៦ បានជូនអំណោយឆ្នាំថ្មីដល់ថ្នាក់ដឹកនាំខេត្ត Binh Phuoc។ ថ្នាក់ដឹកនាំខេត្ត Binh Phuoc ក៏បានជូនអំណោយឆ្នាំថ្មីដល់គណៈប្រតិភូទាំងនេះផងដែរ៕

ខេត្ត Binh Phuoc៖ កិច្ចពិភាក្សារវាងកងទ័ពការពារព្រំដែន Binh Phuoc និងស្នងការដ្ឋាននគរបាលខេត្តក្រចេះ និងខេត្តមណ្ឌលគិរី ខេត្ត Binh Phuoc៖ កិច្ចពិភាក្សារវាងកងទ័ពការពារព្រំដែន Binh Phuoc និងស្នងការដ្ឋាននគរបាលខេត្តក្រចេះ និងខេត្តមណ្ឌលគិរី

នាព្រឹកថ្ងៃទី ១៣ ខែធ្នូ នៅបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Binh Phuoc បានប្រព្រឹត្តទៅកិច្ចពិភាក្សាស្ដីពីកិច្ចសហការរក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅតំបន់ព្រំដែនឆ្នាំ២០២៤ និងដាក់ទិសដៅឆ្នាំ២០២៥ រវាងគណៈប្រតិភូបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Binh Phuoc និងគណៈប្រតិភូនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី និងខេត្តក្រចេះ។

ពង្រឹងទំនាក់ទំនង និងជំរុញការផ្លាស់ប្តូរវប្បធម៌ ពាណិជ្ជកម្ម ទេសចរណ៍ និងធ្វើម្ហូបរវាងទីក្រុងហូជីមិញ និងខេត្ត Aichi (ប្រទេសជប៉ុន) ពង្រឹងទំនាក់ទំនង និងជំរុញការផ្លាស់ប្តូរវប្បធម៌ ពាណិជ្ជកម្ម ទេសចរណ៍ និងធ្វើម្ហូបរវាងទីក្រុងហូជីមិញ និងខេត្ត Aichi (ប្រទេសជប៉ុន)

យុគសម័យ - ព្រឹត្តិការណ៍នេះមានគោលបំណងពង្រឹងទំនាក់ទំនង លើកកម្ពស់វប្បធម៌ ពាណិជ្ជកម្ម ទេសចរណ៍ និងការផ្លាស់ប្តូរផ្នែកធ្វើម្ហូប រួមចំណែករឹតបន្តឹងថែមទៀតទំនាក់ទំនងល្អរវាងទីក្រុងហូជីមិញ និងខេត្ត Aichi (ប្រទេសជប៉ុន)។

សីហា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ