សារមន្ទីរសារព័ត៌មានវៀតណាម៖

ទីកន្លែងដែលនិទានរឿងអំពីប្រវត្តិសាស្ត្រសារព័ត៌មានតាមរយៈវត្ថុអនុស្សាវរីយ៍

21:46 | 01/07/2024 យោងតាមវិទ្យុសំលេងវៀតណាម

កាលពី៤ឆ្នាំមុន នាថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២០ សារមន្ទីរសារព័ត៌មានវៀតណាម ដែលស្ថិតនៅក្នុងអគារសមាគមអ្នកកាសែតវៀតណាម តាមវិថី Duong Dinh Nghe រដ្ឋធានីហាណូយ បានបើកសម្ពោធជាផ្លូវការដើម្បីទទួលស្វាគមអ្នកទស្សនា។ វត្ថុអនុស្សាវរីយ៍ជាង ២ ម៉ឺន ត្រូវបានតាំងបង្ហាញប្រកបដោយភាពច្នៃប្រឌិត និងរស់រវើកលើផ្ទៃដី ១៥០០ ម៉ែត្រការ៉េនៅសារមន្ទីរ ប្រៀបប្រដូចជាខ្សែភាពយន្តមួយអំពីដំណាក់កាលនីមួយៗក្នុងដំណើរការអភិវឌ្ឍរបស់សារព័ត៌មានវៀតណាម។

ទីក្រុងហាណូយ (វៀតណាម)៖ ពិធីបិទវគ្គបណ្តុះបណ្តាលជំនាញវិទ្យុ និងទូរទស្សន៍ ដល់កងយោធពលខេមរភូមិន្ទ ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son ទទួលជួបឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសិង្ហបុរីប្រចាំនៅវៀតណាម
សារមន្ទីរសារព័ត៌មានវៀតណាម៖ ទីកន្លែងដែលនិទានរឿងអំពីប្រវត្តិសាស្ត្រសារព័ត៌មានតាមរយៈវត្ថុអនុស្សាវរីយ៍
សារមន្ទីរសារព័ត៌មានវៀតណាម៖ ទីកន្លែងដែលនិទានរឿងអំពីប្រវត្តិសាស្ត្រសារព័ត៌មានតាមរយៈវត្ថុអនុស្សាវរីយ៍

លំហតាំងបង្ហាញរបស់សារមន្ទីរត្រូវបានរៀបចំនៅជាន់ទី ១ និងទី ២ នៃអាគារ។ ជាន់ទីមួយរួមមានបន្ទប់ពិធីការ និងកន្លែងតាំងពិព័រណ៌សារព័ត៌មានចំនួន ៤ ដែលត្រូវបានបែងចែកតាមសម័យកាលប្រវត្តិសាស្ត្រនីមួយៗ៖ ឆ្នាំ ១៨៦៥ ដល់ឆ្នាំ ១៩២៥; ឆ្នាំ ១៩២៥ ដល់ឆ្នាំ ១៩៤៥; ឆ្នាំ ១៩៤៥ ដល់ឆ្នាំ ១៩៥៤ និង ឆ្នាំ១៩៥៤ ដល់ឆ្នាំ ១៩៧៥។ ចំណែកជាន់ទី ២ គឺជាកន្លែងដែលតាំងបង្ហាញពីដំណើរការផ្លាស់ប្ដូរថ្មី អភិវឌ្ឍន៍ និងសមាហរណកម្មនៃសារព័ត៌មានបដិវត្តន៍វៀតណាម តាមប្រធានបទ៖ សារព័ត៌មានជាមួយអធិបតេយ្យភាពកោះសមុទ្រ។ សុខុមាលភាព និងការអភិវឌ្ឍ; សារព័ត៌មានក្នុងសម័យផ្លាស់ប្ដូរថ្មី... កញ្ញា Nguyen Anh Thu និស្សិតនៃវិទ្យាស្ថានសារព័ត៌មាននិងឃោសនា បានទៅទស្សនាសារមន្ទីរ និងចែករំលែកថា៖ “សារព័ត៌មានបដិវត្តន៍វៀតណាមបានអភិវឌ្ឍយ៉ាងខ្លាំង ហើយពេលមកដល់ទីនេះខ្ញុំកាន់តែមានមោទនភាព និចង់បន្តរួមចំណែកក្នុងការអភិវឌ្ឍសារព័ត៌មានរបស់ប្រទេសជាតិដូចជំនាន់មុនៗផងដែរ”។

ដើម្បីបង្កើតឡើងវិញនូវផ្ទាំងគំនូរទូទៅអំពីប្រវត្តិសាស្ត្រសារព័ត៌មានវៀតណាម កន្លែងតាំងពិព័រណ៍នានារបស់សារមន្ទីបានដាក់តាំងឯកសារ និងវត្ថុអនុស្សាវរីយ៍ប្លែកៗជាច្រើន រួមទាំងវត្ថអនុស្សាវរីយ៍កម្រ ដែលកត់សម្គាល់ព្រឹត្តិការណ៍សំខាន់ៗក្នុងលំហូរនៃប្រវត្តិសាស្ត្រសារព័ត៌មានវៀតណាម។ អ្នកកាសែត Tran Thi Kim Hoa នាយិកាសារមន្ទីរបានមានឲ្យដឹងថា៖ “សារមន្ទីរមានវត្ថុអនុស្សាវរីយ៍ និងឯកសារជាង ២ ម៉ឺន។ ក្នុងនោះ មានវត្ថុអនុស្សាវរីយ៍ និងឯកសារលេចធ្លោនិងវិសេសវិសាលប្រមាណ ៧០០ ព្រមទាំងក៏មានរឿងរ៉ាវ គួរឲ្យចាប់អារម្មណ៍ត្រូវបានដាក់តាំងបង្ហាញនៅសារមន្ទីរផងដែរ។ ភាគច្រើនជាវត្ថុដើម វត្ថុដែលត្រូវបានស្ដារឡើងវិញមានតិចតួចណាស់”។

វត្ថុអនុស្សាវរីយ៍មួយក្នុងចំណោមវត្ថុអនុស្សាវរីយ៍ដ៏លេចធ្លោ នៅសារមន្ទីរគឺឧបករណ៍បំពងសំឡេងដោយមានអានុភាព ៥០០W ដែលត្រូវបានគេដាក់នៅច្រាំងខាងជើងនៃទន្លេ Ben Hai (ខេត្ត Quang Tri ភាគកណ្តាលវៀតណាម) ផ្សាយកម្មវិធីរបស់វិទ្យុសម្លេងវៀតណាម ជួយផ្សព្វផ្សាយព័ត៌មាន និងរឹតបន្តឹងចំណងសាមគ្គីភាពរបស់បងប្អូនជនរួមជាតិរវាងតំបន់ភាគខាងជើងនិងភាគខាងត្បូងវៀតណាមក្នុងអំឡុងពេលតស៊ូប្រឆាំងនឹងចក្រពត្តិសហរដ្ឋអាមេរិកសង្រ្គោះប្រទេសជាតិ។

“បុគ្គលិកសារមន្ទីរមានគុណក្នុងការស្វែងរកវត្ថុអនុស្សាវរីយ៍ និងឯកសារដើម។ ទាំងអស់នេះបង្កើតការចាប់អារម្មណ៍យ៉ាងខ្លាំងដល់អ្នកទស្សនា ជាពិសេសវាធ្វើឲ្យខ្ញុំយនឹកឃើញដល់ការចងចាំអនុស្សាវរីយ៍ក្នុងរយៈពេលធ្វើការជាអ្នកសារព័ត៌មាន”។

លំហតាំងពិព័រណ៍នៅក្នុងសារមន្ទីរសារព័ត៌មានវៀតណាម។
លំហតាំងពិព័រណ៍នៅក្នុងសារមន្ទីរសារព័ត៌មានវៀតណាម។

“ការតាំងបង្ហាញបែបនេះគឺអស្ចារ្យណាស់។ អ្នករចនាកន្លែងតាំងបង្ហាញនេះ បានបង្កើតឡើងវិញនូវប្រវត្តិសាស្ត្រសារព័ត៌មានវៀតណាមតាំងពីដើមរហូតដល់បច្ចុប្បន្ន។ ខ្ញុំគិតថា វាជួយយើងឲ្យមានការសម្លឹងមើលយ៉ាងទូលំទូលាយអំពីសារព័ត៌មានវៀតណាមក្នុងបរិបទសារព័ត៌មានអន្តរជាតិ”។

សរុបសេចក្ដីមក កន្លែងនីមួយៗនៅក្នុងសារមន្ទីរសារព័ត៌មានវៀតណាមបានបង្កើតឡើងវិញនូវប្រវត្តិសាស្ត្រសារព័ត៌មាន ក៏ដូចជាដំណាក់កាលអភិវឌ្ឍន៍នានានៃសារព័ត៌មានវៀតណាម តាមរយៈវត្ថុអនុស្សាវរីយ៍និងឯកសារដ៏មានតម្លៃរាប់ពាន់ ដែលត្រូវបានតាំងបង្ហាញ និងរៀបចំតាមបែបវិទ្យាសាស្ត្រស្របតាមការវិវឌ្ឍនៃប្រវត្តិសាស្ត្រដោយមានការរំលេចគួរឲ្យទាក់ទាញ។ អ្នកកាសែត Ho Quang Loi បានចែករំលែកថា៖ “មកដល់សារមន្ទីរសារព័ត៌មានវៀតណាម យើងមិនត្រឹមតែឃើញប្រវត្តិសាស្ត្រសារព័ត៌មានវៀតណាមប៉ុណ្ណោះទេ ថែមទាំងឃើញប្រវត្តិសាស្ត្ររបស់ប្រទេសយើង ប្រជាជាតិ យើង លំហូរនៃប្រវត្តិសាស្ត្រ លំហូរនៃវប្បធម៌ប្រវត្តិសាស្ត្រ លំហូរនៃការតស៊ូនិងការអភិវឌ្ឍរបស់ប្រទេសជាតិ។ មកដល់បន្ទប់តាំងបង្ហាញនានា ខ្ញុំមានអារម្មណ៍រំជួលចិត្តយ៉ាងខ្លាំង។ យើងមានមោទនភាពចំពោះសារព័ត៌មានបដិវត្តន៍វៀតណាម ហើយមានអារម្មណ៍ថា សារព័ត៌មានបានរួមចំណែកយ៉ាងធំធេង និងសក្តិសមក្នុងបុព្វហេតុរំដោះជាតិ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិ”។

បច្ចុប្បន្ននេះ សារមន្ទីរសារព័ត៌មានវៀតណាមបានអនុវត្តន៍បច្ចេកវិទ្យាឌីជីថលក្នុងការតាំងពិពណ៌។ ប្រព័ន្ធអេក្រង់សុទ្ធតែរួមបញ្ចូលព័ត៌មាន ឯកសារ ស្នាដៃ និងរូបភាពដែលទាក់ទងនឹងការវិវឌ្ឍន៍សារព័ត៌មាន សកម្មភាពសារព័ត៌មាន និងការលះបង់របស់សារព័ត៌មានក្នុងសម័យកាលផ្សេងៗគ្នា។ នាយិកាសារមន្ទីរ លោកស្រី Tran Kim Hoa មានបំណងថា ឃ្លាំងឯកសារនិងវត្ថុអនុស្សាវរីយ៍របស់សារមន្ទីរនឹងកាន់តែកើនឡើងៗនាពេលខាងមុខ ដើម្បីឲ្យសារមន្ទីរសក្តិសមជាកន្លែងថែរក្សាបេតិកភណ្ឌនៃសារព័ត៌មានវៀតណាម៕

ការប្រលងរូបថតធ្វើម្ហូប Pink Lady ២០២៤៖ ផ្តល់កិត្តិយសដល់អ្នកនិពន្ធវៀតណាមជាច្រើន ការប្រលងរូបថតធ្វើម្ហូប Pink Lady ២០២៤៖ ផ្តល់កិត្តិយសដល់អ្នកនិពន្ធវៀតណាមជាច្រើន

យុគសម័យ - "ពោត", "ស្វាគមន៍ភ្ញៀវទេសចរ" ,“ស្ទូចត្រីជាមួយសំណាញ់”... គឺជាស្នាដៃរបស់អ្នកថតរូបជនជាតិវៀតណាមម្នាក់ ដែលបានឈ្នះពានរង្វាន់ក្នុងកម្មវិធីប្រកួតថតរូប Pink Lady Food Photography របស់ចក្រភពអង់គ្លេស។

ខេត្ត Can Tho​(វៀតណាម) នាំចេញផ្លែស្វាយជើងដំបូងទៅកាន់ទីផ្សារអូស្ត្រាលី និងអាមេរិក ខេត្ត Can Tho​(វៀតណាម) នាំចេញផ្លែស្វាយជើងដំបូងទៅកាន់ទីផ្សារអូស្ត្រាលី និងអាមេរិក

ថ្ងៃទី ១៨ ខែមិថុនានេះ មន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្ត Can Tho សហការជាមួយគណៈកម្មាធិការប្រជាជនស្រុក Co Do បានរៀបចំពិធីប្រកាសការនាំចេញផ្លែស្វាយសំបកបៃតងជើងដំបូងរបស់ Can Tho ទៅកាន់ទីផ្សារអូស្ត្រាលី និងសហរដ្ឋអាមេរិក។

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពិសោធន៍ប្រវត្តិសាស្ត្រសង្គ្រាមវៀតណាមតាមរយៈដំណើរកម្សាន្តពេលរាត្រី
អាណិកជនវៀតណាមនៅប្រទេសបែលហ្ស៊ិក នាំយកអាវផាយវៀតណាមទៅកាន់មិត្តភក្តិអន្តរជាតិ
អាណិកជនវៀតណាមនៅប្រទេសកម្ពុជា និងប្រទេសចិន តភ្ជាប់គ្នាតាមរយៈទិវាមហាសាមគ្គី
ថ្នាក់ដឹកនាំប្រទេសមេគង្គទាំងប្រាំចូលរួមកិច្ចប្រជុំចំនួនពីរនៅទីក្រុង Hanoi
សំណើពង្រីកសំណុំឯកសារពិនិត្យផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់អ្នកដែលធ្លាប់ជួយប្រទេសឡាវ និងប្រទេសកម្ពុជា

អានច្រើនបំផុត