សារទូរលេខអបអរសាទរខួបលើកទី ៩៤ ទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម

12:00 | 02/02/2024 យោងតាមវិទ្យុសំលេងវៀតណាម

នុងឱកាសរំលឹកខួបលើកទី ៩៤ ទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម (ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ១៩៣០ - ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៤) គណៈកម្មាធិការមជ្ឈិមបក្ស ប្រជាជនបដិវត្តន៍ឡាវនិងគណៈកម្មាធិការកណ្ដាលនៃគណបក្សប្រជាជនកម្ពុជាបាន ផ្ញើសារទូរលេខអបអរសាទរដល់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម។

សារទូរលេខអបអរសាទររបស់ឡាវនិងកម្ពុជាក្នុងឱកាសរំលឹកខួបលើកទី ៩២ ទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម សារទូរលេខអបអរសាទររបស់ឡាវនិងកម្ពុជាក្នុងឱកាសរំលឹកខួបលើកទី ៩២ ទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម
សារទូរលេខអបអរសាទរខួបលើកទី ៤៥ ឆ្នាំនៃថ្ងៃបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងគុយវែត សារទូរលេខអបអរសាទរខួបលើកទី ៤៥ ឆ្នាំនៃថ្ងៃបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងគុយវែត
សារទូរលេខអបអរសាទរខួបលើកទី ៩៤ ទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម
សារទូរលេខអបអរសាទរខួបលើកទី ៩៤ ទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម

ក្នុងសារទូរលេខអបអរសាទរ គណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវបានអះអាងនូវតួនាទីដឹកនាំដ៏សំខាន់របស់បក្សកុម្មុយនិស្តវៀតណាមក្នុងដំណាក់កាលអភិវឌ្ឍន៍របស់វៀតណាមក្នុងអំឡុងពេល ៩៤ ឆ្នាំកន្លងមក។ បក្សប្រជាជនបដិវត្តន៍ ឡាវបានអបអរសាទរចំពោះសមិទ្ធិផល និងជ័យជំនះដ៏ធំធេង និងគ្រប់ជ្រុងជ្រោយ ដែលបក្សកុម្មុយនិស្តវៀតណាម និងប្រជាជនវៀតណាមសម្រេចបានក្នុងរយៈពេល ៩៤ ឆ្នាំកន្លងមក ហើយបានចាត់ទុកនេះជាមេរៀនដ៏មានតម្លៃ និងជាប្រភពនៃការលើក ទឹកចិត្តដ៏ធំធេងសម្រាប់បុព្វហេតុការពារ កសាង និងអភិវឌ្ឍប្រទេសឡាវ។ បក្ស ប្រជាជនបដិវត្តន៍ឡាវជឿជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់បក្ស កុម្មុយនិស្តវៀតណាម ដឹកនាំដោយលោកអគ្គលេខាបក្ស Nguyen Phu Trong ប្រជាជនវៀតណាមនឹងបន្តសម្រេចបានសមិទ្ធិផលនិងជ័យជំនះថ្មីកាន់តែធំធេង កសាងវៀតណាមក្លាយទៅជាប្រទេសឧស្សាហកម្មតាមទិសទំនើប បំពេញគោលដៅ ប្រជាជនសម្បូរធូធារ ប្រទេសជាតិខ្លាំងមាំមួន ប្រជាធិបតេយ្យ យុត្តិធម៌ និងអរិយធម៌។ បក្សប្រជាជនបដិវត្តន៍ឡាវបានជូនពរទំនាក់ទំនងមិត្តភាពដ៏មហិមារ សាមគ្គីភាព ពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងឡាវនិងវៀតណាម មានការរីក ចម្រើនប្រកបដោយចីរភាពជារៀងរហូត។

ចំណែកសារទូរលេខអបអរសាទររបស់គណៈកម្មាធិការកណ្ដាលនៃគណបក្ស ប្រជាជនកម្ពុជាបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលដែលបក្ស រដ្ឋ និងប្រជាជនវៀត ណាមសម្រេចបានក្នុងរយៈពេលកន្លងមក។ ក្នុងឱកាសនេះ គណបក្សប្រជាជនកម្ពុជា បានជូនពរគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមទទួលបានជោគជ័យក្នុងការអភិវឌ្ឍប្រទេសជាតិដើម្បីសម្រេចបាននូវគោលដៅ “ក្លាយជាប្រទេសអភិវឌ្ឍន៍ ដែលមានចំណូលខ្ពស់នៅឆ្នាំ២០៤៥”៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព