គណៈកម្មការអឺរ៉ុបមានបំណងចង់ជួយវៀតណាមឲ្យក្លាយទៅគំរូរបស់ពិភពលោកក្នុងការអភិវឌ្ឍ ប្រកបដោយចីរភាពផ្នែកជលផល និងប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU

08:00 | 25/09/2023 យោងតាមវិទ្យុសំលេងវៀតណាម

នុងជំនួបពិភាក្សាការងារជាមួយអង្គភាពពាក់ព័ន្ធនៃ EC រដ្ឋមន្ត្រី Le Minh Hoan បានអះអាងយ៉ាងច្បាស់អំពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលវៀតណាមក្នុងការអភិវឌ្ឍន៍វិស័យកសិកម្មប្រកបដោយតម្លាភាព មានការទទួលខុសត្រូវ និងនិរន្តរភាព។

ប្រសិនបើកាតលឿង IUU ត្រូវបានដកចេញ ប៉ុន្តែមិនមាននិរន្តរភាពទេ កាតលឿងមួយទៀតនឹងត្រូវបានអនុវត្ត ប្រសិនបើកាតលឿង IUU ត្រូវបានដកចេញ ប៉ុន្តែមិនមាននិរន្តរភាពទេ កាតលឿងមួយទៀតនឹងត្រូវបានអនុវត្ត
លើកកម្ពស់ការយល់ដឹងសម្រាប់អ្នកនេសាទវៀតណាម និងកម្មករអំពីសមុទ្រ និងកោះ និងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនរាយការណ៍ និងមិនអនុវត្តតាមសេចក្តីកំណត់ លើកកម្ពស់ការយល់ដឹងសម្រាប់អ្នកនេសាទវៀតណាម និងកម្មករអំពីសមុទ្រ និងកោះ និងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនរាយការណ៍ និងមិនអនុវត្តតាមសេចក្តីកំណត់
គណៈកម្មការអឺរ៉ុបមានបំណងចង់ជួយវៀតណាមឲ្យក្លាយទៅគំរូរបស់ពិភពលោកក្នុងការអភិវឌ្ឍ ប្រកបដោយចីរភាពផ្នែកជលផល និងប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU
គណៈកម្មការអឺរ៉ុបមានបំណងចង់ជួយវៀតណាមឲ្យក្លាយទៅគំរូរបស់ពិភពលោកក្នុងការអភិវឌ្ឍ ប្រកបដោយចីរភាពផ្នែកជលផល និងប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU

នាថ្ងៃទី ១៨ កញ្ញា លោករដ្ឋមន្ត្រី Le Minh Hoan បានដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ ព្រមទាំងអង្គភាពអាជីវកម្មមួយចំនួនបានអញ្ជើញទៅទស្សនកិច្ចការងារជាមួយគណៈកម្មការអឺរ៉ុប (EC) នៅទីក្រុង Brussels ប្រទេសបែលហ្សិក។ ខ្លឹមសារសំខាន់នៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូគឺដើម្បីខិតខំប្រឹងប្រែងចលនាដល់ EC ដកកាតលឿងសម្រាប់ ការនេសាទខុសច្បាប់ដែលមិនបានរាយការណ៍ និងមិនមានបទប្បញ្ញត្តិ (IUU) មុនពេលក្រុមអធិការកិច្ច IUU មកកាន់ប្រទេសវៀតណាមដើម្បីធ្វើអធិការកិច្ចលើកទី ៤។

ក្នុងជំនួបពិភាក្សាការងារជាមួយអង្គភាពពាក់ព័ន្ធនៃ EC រដ្ឋមន្ត្រី Le Minh Hoan បានអះអាងយ៉ាងច្បាស់អំពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលវៀតណាមក្នុងការអភិវឌ្ឍន៍វិស័យកសិកម្មប្រកបដោយតម្លាភាព មានការទទួលខុសត្រូវ និងនិរន្តរភាព។

ទាក់ទិននឹងបញ្ហា IUU លោក រដ្ឋមន្ត្រី Le Minh Hoan បានស្នើឱ្យ EU ដកកាតលឿង IUU ឱ្យវៀតណាមយ៉ាងឆាប់រហ័ស ហើយរៀបវៀតណាមទៅក្នុងក្រុមហានិភ័យទាបសម្រាប់ការអនុវត្តបទបញ្ញត្តិថ្មីអំពីការប្រយុទ្ធប្រឆាំងនឹងការកាប់បំផ្លាញព្រៃឈើ។

ជាការឆ្លើយតប ឧត្តមស្នងការ EC លោក Virginijus Sinkevičius បានសន្យានឹងរួមដំណើរជាមួយវៀតណាមក្នុងការអភិវឌ្ឍជលផលប្រកបដោយនិរន្តរភាព អនុវត្តន៍គោលដៅនៃការផ្លាស់ប្តូរសេដ្ឋកិច្ចបៃតង វិលជុំ និងស្និទ្ធិស្នាលជាមួយបរិស្ថាន។ ជាមួយនឹងការខិតខំប្រឹងប្រែងគួរឱ្យកត់សម្គាល់របស់វៀតណាមក្នុងរយៈពេលថ្មីៗនេះ EC មានបំណងចង់ជួយវៀតណាមក្លាយទៅគំរូរបស់ពិភពលោកក្នុងការអភិវឌ្ឍ ប្រកបដោយចីរភាពផ្នែកជលផល និងប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU ផងដែរ៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

វៀតណាមតែងតែមានសុឆន្ទៈគោរពតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២
តំបន់ ៤ នៃកងទ័ពជើងទឹក បានសម្ពោធនិងប្រគល់ផ្ទះចំនួន ៤ ខ្នងជូនបណ្តាគ្រួសារគោលនយោបាយ