Trending now កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ គណបក្សភាគនៃរណសិរ្សមាតុភូមិនិងបណ្តាអង្គការមហាជនមជ្ឈិម ជម្រុញខ្លាំងការធ្វើឱ្យរចនាសម្ព័ន្ធក្បាលម៉ាស៊ីនមានភាពបង្រួមនិងការបំប្លែងឌីជីថលនៅក្នុងរយៈពេល ៦ ខែចុ សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា វៀតណាមអះអាងបន្តគាំទ្រការដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនិងសារធាតុពិតប្រាកដនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា

ពិធីបិទសន្និសីទសមាជិកសភាវ័យក្មេងជាសកលលើកទី៩នៅវៀតណាម

09:02 | 18/09/2023

សន្និសីទសមាជិកសភាវ័យក្មេងជាសកលលើកទី៩ បានបិទសម័យប្រជុំរបស់ខ្លួននារសៀលថ្ងៃទី ១៦ កញ្ញា នៅមជ្ឈមណ្ឌលសន្និបាតជាតិ (នៃទីក្រុងហាណូយ) បន្ទាប់ពីរយៈពេលពីរថ្ងៃធ្វើការ (ថ្ងៃទី ១៥ និង ១៦ ខែកញ្ញា)។

លោកឧបនាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញទៅទស្សនាមណ្ឌលឧស្សាហកម្មវៀតណាមនៅគុយបា លោកឧបនាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញទៅទស្សនាមណ្ឌលឧស្សាហកម្មវៀតណាមនៅគុយបា
លោកនាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញចូលរួមសម័យពិភាក្សារួមជាន់ខ្ពស់នីតិកាលទី ៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ លោកនាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញចូលរួមសម័យពិភាក្សារួមជាន់ខ្ពស់នីតិកាលទី ៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ
សន្និសិទសមាជិកសភាវ័យក្មេងជាសកលលើកទី៩ បានបើកសម័យប្រជុំ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣
សន្និសិទសមាជិកសភាវ័យក្មេងជាសកលលើកទី៩ បានបើកសម័យប្រជុំ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣

ថ្លែងមតិបិទសម័យប្រជុំ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអះអាងថា ជោគជ័យនៃសន្និសីទនេះបានបង្ហាញថា វេទិកាសមាជិកសភាវ័យក្មេងជាសកល បន្តអះអាងនូវសារៈសំខាន់របស់សមាជិកសភាវ័យក្មេងនិយាយដោយឡែក និងយុវជននិយាយរួម ក្នុងការចូលរួមអនុវត្តគោលដៅ និង ភារកិច្ចរបស់សហភាពអន្តរសភា (IPU) និងអង្គការសហប្រជាជាតិ។ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា៖ “ខ្ញុំស្នើឱ្យលេខាធិការដ្ឋាន IPU និងសភាសមាជិក IPU ផ្សព្វផ្សាយលទ្ធផលនៃសន្និសីទនេះទៅកាន់កិច្ចប្រជុំកំពូល របស់អង្គការសហប្រជាជាតិស្តីពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ១៨ និង ១៩ ខែកញ្ញា នៅទីក្រុងញូវយ៉ក។ តាមនោះ លើកតម្កើងតួនាទី និងបញ្ជាក់ពីការប្តេជ្ញាចិត្ត និងសកម្មភាពរបស់ IPU និងសមាជិកសភាវ័យក្មេង ជាពិសេសក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នាជាសកល ដើម្បីពន្លឿនការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ខ្ញុំក៏ស្នើឲ្យ IPU និងអំពាវនាវឱ្យសភាសមាជិក IPU អនុវត្តយ៉ាងសកម្មនូវសេចក្តីថ្លែងការណ៍នៃសន្និសីទ។ ទន្ទឹមនឹងនោះ បង្កើតយន្តការសមស្រប ដើម្បីសហការ និងគាំទ្រគ្នាទៅវិញទៅមក ជាពិសេសរវាងប្រទេសអភិវឌ្ឍន៍ និងប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងការផ្លាស់ប្តូរឌីជីថល និងនវានុវត្តន៍”។

ពីសំណាក់ភាគី IPU លោក Duarte Pacheco ប្រធាន IPU បានអបអរសាទរចំពោះរដ្ឋសភាវៀតណាម ដែលបានរៀបចំសន្និសីទសមាជិកសភាវ័យក្មេងជាសកលលើក ទី៩ប្រកបដោយជោគជ័យ។ ប្រធាន IPU បានសង្កត់ធ្ងន់ថា យុវជនជំនាន់ក្រោយត្រូវបង្កើតការផ្លាស់ប្តូរ និងលើកកំពស់វិទ្យាសាស្ត្រសិក្សា ចំណាយធនធានបន្ថែមទៀតសម្រាប់បច្ចេកវិទ្យា លើកកម្ពស់ជំនះដឹងអំពីឌីជីថល និងឆ្លើយតបឱ្យបានត្រឹមត្រូវដើម្បីការពារបរិស្ថាន និងសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។

នៅក្នុងសម័យបិទ អង្គសន្និសីទបានអនុម័តលើសេចក្តីថ្លែងការណ៍ស្តីពី "តួនាទីរបស់យុវជនក្នុងការលើកកម្ពស់ការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព តាម រយៈការផ្លាស់ប្តូរឌីជីថល និងនវានុវត្តន៍”។ នេះជាសេចក្តីថ្លែងការណ៍ទី១ នៃសន្និសីទសមាជិកសភាវ័យក្មេងជាសកល តាមរយៈការរៀបចំចំនួន ៩ លើកមក។ ប្រការនោះបង្ហាញពីការប្តេជ្ញាចិត្ត មតិឯកភាពខ្ពស់ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់សមាជិកសភាវ័យក្មេង IPU ក្នុងការជំរុញការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពលើវិសាលភាពសកល៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ
គណបក្សភាគនៃរណសិរ្សមាតុភូមិនិងបណ្តាអង្គការមហាជនមជ្ឈិម ជម្រុញខ្លាំងការធ្វើឱ្យរចនាសម្ព័ន្ធក្បាលម៉ាស៊ីនមានភាពបង្រួមនិងការបំប្លែងឌីជីថលនៅក្នុងរយៈពេល ៦ ខែចុ
សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
វៀតណាមអះអាងបន្តគាំទ្រការដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនិងសារធាតុពិតប្រាកដនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា