Trending now កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ គណបក្សភាគនៃរណសិរ្សមាតុភូមិនិងបណ្តាអង្គការមហាជនមជ្ឈិម ជម្រុញខ្លាំងការធ្វើឱ្យរចនាសម្ព័ន្ធក្បាលម៉ាស៊ីនមានភាពបង្រួមនិងការបំប្លែងឌីជីថលនៅក្នុងរយៈពេល ៦ ខែចុ សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា វៀតណាមអះអាងបន្តគាំទ្រការដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនិងសារធាតុពិតប្រាកដនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា

ប្រជាជនវៀតណាមម្នាក់ៗរួមចំណែកក្នុងការងាររួម ខិតខំដើម្បីវៀតណាមក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៤៥

20:12 | 03/09/2023 យោងតាមកាសែតកងទ័ពប្រជាជន

នៅឆ្នាំ ១៩៤៥ នៅពេលដែលប្រទេសវៀតណាមទទួលបានឯករាជ្យ ចំនួនប្រជាជនមានត្រឹមតែជាង ២០ លាននាក់ប៉ុណ្ណោះ។ នាគ្រានោះ កម្លាំងជាតិនៅមានកម្រិតនៅឡើយ ហើយត្រូវប្រឈមមុខនឹងសត្រូវខាងក្នុង និងខាងក្រៅដើម្បីការពារឯករាជ្យរបស់ខ្លួន។ មកទល់នឹងពេលនេះ ចំនួនប្រជាជននៃប្រទេសវៀតណាមបានកើនលើសចំនួន ១០០ លាននាក់ ដោយជាប់ចំណាត់ថ្នាក់ទី ១៥ លើពិភពលោក។

សកម្មភាពដ៏មានអត្ថន័យជាច្រើននៅតាមខ្សែព្រំដែនក្នុងឱកាសបុណ្យឯករាជ្យជាតិវៀតណាម សកម្មភាពដ៏មានអត្ថន័យជាច្រើននៅតាមខ្សែព្រំដែនក្នុងឱកាសបុណ្យឯករាជ្យជាតិវៀតណាម
សកម្មភាព​​អបអរសាទរ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិវៀតណាម (ថ្ងៃទី ២ ​ខែកញ្ញា) នៅ​តាម​តំបន់​ជា​ច្រើន សកម្មភាព​​អបអរសាទរ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិវៀតណាម (ថ្ងៃទី ២ ​ខែកញ្ញា) នៅ​តាម​តំបន់​ជា​ច្រើន
ប្រជាជនវៀតណាមម្នាក់ៗរួមចំណែកក្នុងការងាររួម ខិតខំដើម្បីវៀតណាមក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៤៥
ប្រជាជនវៀតណាមម្នាក់ៗរួមចំណែកក្នុងការងាររួម ខិតខំដើម្បីវៀតណាមក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៤៥

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ សក្ដានុពលជាតិរបស់វៀតណាមត្រូវបានកែលម្អយ៉ាងទូលំទូលាយ និងព្រមៗគ្នា។ បើនិយាយពីទំហំសេដ្ឋកិច្ច វៀតណាមជាប់ចំណាត់ថ្នាក់ទី ៣៧ ក្នុងពិភពលោក។ ចំណូលសម្រាប់មនុស្សម្នាក់ក្នុងប្រទេសវៀតណាមបានកើនឡើងជាងពីរដងក្នុងរយៈពេលប្រហែលមួយទសវត្សរ៍កន្លងមក។ សន្ទស្សន៍អភិវឌ្ឍន៍មនុស្សរបស់វៀតណាមបានកើនឡើងជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ ដែលបច្ចុប្បន្នបានជាប់ចំណាត់ថ្នាក់លេខ ១១៥/១៩២ នៅទូទាំងពិភពលោក។

ចំនួនប្រជាជនច្រើន គឺជាកម្លាំង ជាផលប្រយោជន៍ជាតិ និងជាធនធានដ៏មានតម្លៃបម្រើបុព្វហេតុកសាង និងការពារមាតុភូមិ។ មនុស្សជាង ១០០ លាននាក់ គឺជាធនធានមនុស្សដ៏សម្បូរបែប និងជាធនធានទីផ្សារប្រើប្រាស់ដ៏ធំ ដែលប្រទេសជាច្រើនចង់បាន។ ធនធានមនុស្សរបស់វៀតណាមគឺជាកម្លាំងជាតិ! វាខុសពីធនធានធម្មជាតិ ដែលកាន់តែទាញយក វាកាន់តែបាត់បង់ទៅៗ ចំណែកធនធានមនុស្សជាតិវិញ បើយកចិត្តទុកដាក់ និងទាញយកយ៉ាងត្រឹមត្រូវនោះ វានឹងកាន់តែសំបូរទៅទៀត។

យើងកំពុងរស់នៅក្នុងយុគសម័យនៃការផ្លាស់ប្តូរជាច្រើន ហានិភ័យជាច្រើន ការលំបាក និងបញ្ហាប្រឈម ដែលប្រទេសនីមួយៗកំពុងប្រឈមមុខ។ បញ្ហាសកលលោក សន្តិសុខប្រពៃណី និងមិនមែនប្រពៃណី កំពុងក្លាយជាភាពស្មុគស្មាញ គំរាមកំហែងដល់ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ជម្លោះ និងការបែកបាក់នៅតែបន្តកើតមាននៅក្នុងតំបន់ជាច្រើន ហើយភាពតានតឹងភូមិសាស្ត្រនយោបាយកើនឡើង។ ចំពេលមានការលំបាកទូទៅនៃសេដ្ឋកិច្ចពិភពលោក សេដ្ឋកិច្ចវៀតណាមក៏ប្រឈមមុខនឹងបញ្ហានានាផងដែរ កំណើន GDP ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២៣ សម្រេចបានត្រឹមតែ ៣.៧២% ទាមទារការខិតខំប្រឹងប្រែងយ៉ាងខ្លាំង ប្រសិនបើប្រទេសវៀតណាមចង់សម្រេចបាននូវកំណើន GDP សម្រាប់ឆ្នាំ ២០២៣ ទាំងមូលគឺ ៦.៥ % ដើម្បីបង្កើតមូលដ្ឋានសម្រាប់គោលដៅនៃរយៈពេល២០២១-២០២៦ តាមសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី ១៣ ។

រូបថតឯកសារ
រូបថតឯកសារ

នៅពេលនេះហើយដែលត្រូវជំរុញនិងលើកកម្ពស់ធនធានមនុស្សឱ្យបានខ្ពស់។ ជាបឋម គឺត្រូវអនុវត្តឱ្យបានល្អនូវគោលនយោបាយរបស់បក្ស និងរដ្ឋវៀតណាមក្នុងការទាក់ទាញអ្នកមានទេពកោសល្យ អនុវត្តគោលនយោបាយប្រាក់បៀវត្សរ៍សមរម្យ។ ទន្ទឹមនឹងនោះ យើងត្រូវពង្រឹងគុណភាពអប់រំ និងបណ្តុះបណ្តាល ដើម្បីកសាងធនធានមនុស្សប្រកបដោយគុណភាពខ្ពស់។ ការអប់រំ និងបណ្តុះបណ្តាលមិនត្រឹមតែផ្តល់ចំណេះដឹង និងជំនាញវិជ្ជាជីវៈសម្រាប់ធនធានមនុស្សប៉ុណ្ណោះទេ ថែមទាំងយកចិត្តទុកដាក់ជាពិសេសលើការអប់រំសីលធម៌ ឥរិយាបថរស់នៅប្រកបដោយការទទួលខុសត្រូវ និងលើកស្ទួយវប្បធម៌ និងចរិតលក្ខណៈវៀតណាមផងដែរ។ ចាំបាច់ត្រូវបង្កើននូវសេចក្តីស្រឡាញ់ចំពោះមាតុភូមិ មោទនភាពជាតិ និងជំនឿរបស់ប្រជាជនវៀតណាមម្នាក់ៗចំពោះបក្ស រដ្ឋ និងរបបសង្គមនិយម។ វាជាប្រភពកម្លាំងដ៏អស្ចារ្យដើម្បីនាំប្រទេសយើងឆ្លងកាត់រាល់ការលំបាក។

កងទ័ពប្រជាជនវៀតណាមតែងតែជាការទីបង្អែកដ៏គួរឱ្យទុកចិត្ត ស្មោះត្រង់ជាដាច់ខាតចំពោះបក្ស រដ្ឋ និងប្រជាជន។ ក្នុងរយៈពេលកន្លងមក កងទ័ពប្រជាជនវៀតណាមបានបន្តកសាងឲ្យបានរឹងមាំខាងនយោបាយ និងរៀបចំកម្លាំងមានរបៀបរៀបរយ រឹងមាំ បំពេញភារកិច្ចការពារមាតុភូមិក្នុងស្ថានភាពថ្មី។ នៅក្នុងនោះ កត្តាមនុស្សតែងតែត្រូវបានលើកកំពស់ជានិច្ច។ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ តែងតែខិតខំបំពេញការងារដែលបានប្រគល់ជូនឱ្យបានល្អ។ សិក្សាយ៉ាងសកម្មអំពីនយោបាយ ប្រយុទ្ធឆាំងនឹងបំរែបំរួលដោយសន្តិភាវូបនីយកម្ម តែងតែរួមចំណែកយ៉ាងសកម្មក្នុងការកសាងប្រទេស រួមចំណែកក្នុងការរក្សាបរិយាកាសសន្តិភាព និងស្ថិរភាព ក្នុងពេលជាមួយគ្នានេះ ត្រៀមខ្លួនប្រយុទ្ធដើម្បីការពារមាតុភូមិសង្គមនិយម។

នៅពេលដែលប្រទេសវៀតណាមមានចំនួនប្រជាជនជាង ២០ លាននាក់ វៀតណាមបានធ្វើបដិវត្តន៍ខែសីហាយ៉ាងភ្លូកទឹកភ្លូកដី ដើម្បីទទួលបានឯករាជ្យឡើងវិញ។ មកដល់ពេលនេះ នៅពេលដែលប្រទេសមានប្រជាជនជាង ១០០ លាននាក់ យើងមានសក្ដានុពលគ្រប់គ្រាន់ក្នុងការអនុវត្តការងារកាន់តែច្រើនថែមទៀត ដើម្បីពន្លឿនការអភិវឌ្ឍន៍ប្រទេស។ ដើម្បីធ្វើដូច្នេះបាន យើងម្នាក់ៗត្រូវខិតខំប្រឹងប្រែងធ្វើការ សិក្សា និងរួមចំណែកក្នុងការងាររួម ខិតខំដើម្បីប្រទេសរបស់យើងក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៤៥៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ
គណបក្សភាគនៃរណសិរ្សមាតុភូមិនិងបណ្តាអង្គការមហាជនមជ្ឈិម ជម្រុញខ្លាំងការធ្វើឱ្យរចនាសម្ព័ន្ធក្បាលម៉ាស៊ីនមានភាពបង្រួមនិងការបំប្លែងឌីជីថលនៅក្នុងរយៈពេល ៦ ខែចុ
សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
វៀតណាមអះអាងបន្តគាំទ្រការដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនិងសារធាតុពិតប្រាកដនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា