Trending now ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា វៀតណាមអះអាងបន្តគាំទ្រការដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនិងសារធាតុពិតប្រាកដនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ
ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong៖

បក្សនិងរដ្ឋវៀតណាមជានិច្ចកាលកំណត់វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងការអប់រំបណ្តុះបណ្តាលជាគោលនយោបាយជាតិជួរមុខ

10:21 | 15/08/2023 យោងតាមវិទ្យុសំលេងវៀតណាម

លោកប្រធានរដ្ឋបានឲ្យដឹងថា បក្សនិងរដ្ឋវៀតណាមជានិច្ចកាលកំណត់ វិទ្យាសាស្ត្របច្ចេកវិទ្យា និងការអប់រំ បណ្តុះបណ្តាលគឺជាគោលនយោបាយជាតិជួរមុខហើយយកចិត្តទុកដាក់ជានិច្ចដល់ការអភិវឌ្ឍវិទ្យាសាស្ត្រជាមូលដ្ឋាន ដែលជាបុព្វបទសម្រាប់ វិទ្យាសាស្ត្រអនុវត្ត និងការអភិវឌ្ឍប្រកបដោយចីរភាព។

ថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាមរំលឹកវិញ្ញាណក្ខ័ន្ធវីរៈយុទ្ធជនពលី ថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាមរំលឹកវិញ្ញាណក្ខ័ន្ធវីរៈយុទ្ធជនពលី
ថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាម អញ្ជើញទទួលជួបនូវែលសេឡង់ ថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាម អញ្ជើញទទួលជួបនូវែលសេឡង់
ប្រធានរដ្ឋវៀតណាមលោកលោក Vo Van Thuong ជួបសំណេះសំណាលជាមួយអ្នកវិទ្យាសាស្ត្រអន្តរជាតិនិងវៀតណាម។
ប្រធានរដ្ឋវៀតណាមលោកលោក Vo Van Thuong ជួបសំណេះសំណាលជាមួយអ្នកវិទ្យាសាស្ត្រអន្តរជាតិនិងវៀតណាម។

នារសៀលថ្ងៃទី១២ សីហា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោកលោក Vo Van Thuong បានអញ្ជើញជួបសំណេះសំណាលជាមួយអ្នកវិទ្យាសាស្ត្រអន្តរជាតិនិងវៀតណាមចំនួន ៥៦ នាក់ តំណាងឱ្យអ្នកវិទ្យាសាស្ត្រចំនួន ១៥៨ នាក់មកពីប្រទេស និងតំបន់ដែនដីចំនួន ២៥ ជុំវិញពិភពលោកដែលអញ្ជើញមកវៀតណាមដើម្បីចូលរួមសន្និសីទវិទ្យាសាស្ត្រអន្តរជាតិ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១២ ខែសីហា នៅទីក្រុង Quy Nhon ខេត្ត Binh Dinh។

ថ្លែងមតិក្នុងជំនួបនេះ ប្រធានរដ្ឋលោក Vo Van Thuong បានរំលឹកឡើងវិញនូវគោលដៅអភិវឌ្ឍន៍របស់វៀតណាមនោះ គឺក្លាយទៅជាប្រទេសអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលខ្ពស់ត្រឹមឆ្នាំ ២០៤៥។ លោកប្រធានរដ្ឋបានឲ្យដឹងថា បក្សនិងរដ្ឋវៀតណាមជានិច្ចកាលកំណត់ វិទ្យាសាស្ត្របច្ចេកវិទ្យា និងការអប់រំ បណ្តុះបណ្តាលគឺជាគោលនយោបាយជាតិជួរមុខ ហើយយកចិត្តទុកដាក់ជានិច្ចដល់ការអភិវឌ្ឍវិទ្យាសាស្ត្រជាមូលដ្ឋាន ដែលជាបុព្វបទសម្រាប់ វិទ្យាសាស្ត្រអនុវត្ត និងការអភិវឌ្ឍប្រកបដោយចីរភាព។ លោកប្រធានរដ្ឋបានអះអាងថា ក្នុងជោគជ័យរបស់វៀតណាម មានការរួមចំណែកដ៏ធំធេងរបស់កម្លាំងបញ្ញវន្តនៅក្រៅប្រទេស និងមិត្តភក្តិអន្តរជាតិ; ព្រមទាំងមានបំណងចង់ទទួលបានការជួយគាំទ្របន្ថែមទៀតពីអ្នកវិទ្យាសាស្ត្រក្នុងស្រុកនិងបរទេស៖

“ខ្ញុំសង្ឃឹមថានាពេលខាងមុខ វៀតណាមនឹងបន្តទទួលបានកិច្ចសហប្រតិបត្តិការ និងការជួយគាំទ្រពីអ្នកវិទ្យាសាស្ត្រអន្តរជាតិ និងអ្នកវិទ្យាសាស្ត្រវៀតណាមនៅក្រៅប្រទេស។ តាមរយៈកិច្ចសហប្រតិបត្តិការ និងការតភ្ជាប់ ការជួបប្រាស្រ័យ យើងអាចជំរុញ គាំទ្រ បំផុសគំនិត និងដឹកនាំក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រសម្រាប់អ្នកវិទ្យាសាស្ត្រវ័យក្មេងរបស់វៀតណាមនៅក្នុងនិងក្រៅប្រទេស… ខ្ញុំសូមថ្លែងអំណរគុណចំពោះអ្នកវិទ្យាសាស្ត្រនានា ដែលបានផ្ដល់យោបល់លើគោលនយោបាយ និងបទពិសោធន៍ដ៏មានតម្លៃអំពីការអភិវឌ្ឍប្រកបដោយចីរភាព ដើម្បីឲ្យវិទ្យាសាស្ត្រនិងការអប់រំមានការរួមចំណែកច្រើនបំផុតដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាម”៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត

ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ
សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
វៀតណាមអះអាងបន្តគាំទ្រការដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនិងសារធាតុពិតប្រាកដនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ