«ទិវាឥណ្ឌា» ភ្ជាប់ប្រជាជនឥណ្ឌានិងវៀតណាម

07:00 | 20/03/2023 យោងតាមវិទ្យុសំលេងវៀតណាម

នារសៀលថ្ងៃទី ១៨ ខែមិនា ស្ថានទូតឥណ្ឌាប្រចាំនៅទីក្រុងហាណូយបានរៀបចំព្រឹត្តិការណ៍ “ទិវាឥណ្ឌា-អបអរសាទរការបង្រួបបង្រួមក្នុងភាពចម្រុះ” ដោយមានសកម្មភាពជាច្រើនដូចជា ការសម្តែងសិល្បៈ ម្ហូបអាហារ ការតាំងពិពណ៌ផលិតផលវាយនភណ្ឌនិងសិប្បកម្ម។

ឥណ្ឌានិងវៀតណាមនៅមានសក្ដានុពលជាច្រើនដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ឥណ្ឌានិងវៀតណាមនៅមានសក្ដានុពលជាច្រើនដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី
ឥណ្ឌាបានសាងសង់នាវាល្បាតល្បឿនលឿនចំនួន ១២ គ្រឿងសម្រាប់ប្រទេសវៀតណាម ឥណ្ឌាបានសាងសង់នាវាល្បាតល្បឿនលឿនចំនួន ១២ គ្រឿងសម្រាប់ប្រទេសវៀតណាម
ប្រធាន VUFO លោក Nguyen Phuong Nga និងលោក Sandeep Arya ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណៈរដ្ឋឥណ្ឌាប្រចាំនៅវៀតណាម បំភ្លឺភ្លើងមុនពេលពិធីបុណ្យ។
ប្រធាន VUFO លោក Nguyen Phuong Nga និងលោក Sandeep Arya ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណៈរដ្ឋឥណ្ឌាប្រចាំនៅវៀតណាម បំភ្លឺភ្លើងមុនពេលពិធីបុណ្យ។

រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងសំដៅផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹងអំពីវប្បធម៌ឥណ្ឌា ក៏ដូចជាតភ្ជាប់ការជួបប្រាស្រ័យរវាងប្រជាជនឥណ្ឌា និងវៀតណាមផងដែរ។

ពិធីបុណ្យនេះត្រូវបានរៀបចំឡើងក្នុងឱកាសខួបលើកទី ៧៥ នៃទិវាឯករាជ្យរបស់ឥណ្ឌា ខួបលើកទី ៥០ នៃទំនាក់ទំនងការទូតឥណ្ឌា - វៀតណាម និងអបអរសាទរឆ្នាំប្រធាន G20 របស់ឥណ្ឌា ក៏ដូចជាឆ្នាំអន្តរជាតិនៃគ្រាប់ស្ពៅ ឆ្នាំ ២០២៣ ដែលមហាសន្និបាតអង្គការសហប្រជាជាតិជ្រើសរើស។ មានភ្ញៀវប្រហែល ៥០០ នាក់ រួមមានសហគមន៍ជនឥណ្ឌា និងមិត្តភក្តិវៀតណាមបានចូលរួមព្រឹត្តិការណ៍នេះ។ ទពិធីបុណ្យបានបង្ហាញពីភាពចម្រុះផ្នែកវប្បធម៌របស់ឥណ្ឌា តាមរយៈការសម្តែងវប្បធម៌ សិល្បៈ និងម្ហូបអាហារមកពីតំបន់ផ្សេងៗគ្នា និងការតាំងពិពណ៌ផលិតផលវាយនភណ្ឌ សិល្បៈនិងសិប្បកម្មរបស់ឥណ្ឌាដូចជាគំនូរ henna ឬ mehndi។ ចែករំលែកអំពីសារៈសំខាន់នៃព្រឹត្តិការណ៍នេះ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅវៀតណាម លោក Sandeep Arya បានឲ្យដឹងថា៖ "ទិវាឥណ្ឌាត្រូវបានរៀបចំឡើងតាមគំរូនៃពិធីបុណ្យប្រពៃណីរបស់ឥណ្ឌាដែលបានហៅថា Mela ។ នេះជាព្រឹត្តិការណ៍មួយសម្រាប់សហគមន៍ប្រជាជនដើម្បីជួបជុំគ្នា ចែករំលែកបទពិសោធន៍អំពីវប្បធម៌ ម្ហូបអាហារ និងសិក្សារៀនសុត្រពីគ្នាទៅវិញទៅមក។ នេះក៏ជាមធ្យោបាយសម្រាប់តភ្ជាប់ការជួបប្រាស្រ័យរវាងប្រជាជននៃប្រទេសទាំងពីរឥណ្ឌា និងវៀតណាមផងដែរ»៕

«ទិវាឥណ្ឌា» ភ្ជាប់ប្រជាជនឥណ្ឌានិងវៀតណាម
គណៈប្រតិភូទស្សនាការតាំងពិព័រណ៍រូបថតនៅក្នុងព្រឹត្តិការណ៍នេះ។
«ទិវាឥណ្ឌា» ភ្ជាប់ប្រជាជនឥណ្ឌានិងវៀតណាម
ការសម្តែងយូហ្គាក្នុងពិធីបុណ្យ។
«ទិវាឥណ្ឌា» ភ្ជាប់ប្រជាជនឥណ្ឌានិងវៀតណាម
និស្សិតនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសង្គម និងមនុស្សសាស្ត្របានសំដែងរបាំ និងតន្ត្រីដែលណែនាំសិល្បៈវប្បធម៌ឥណ្ឌា។
«ទិវាឥណ្ឌា» ភ្ជាប់ប្រជាជនឥណ្ឌានិងវៀតណាម
កុមារឥណ្ឌាសម្តែងការច្រៀងនៅក្នុងព្រឹត្តិការណ៍នេះ។
«ទិវាឥណ្ឌា» ភ្ជាប់ប្រជាជនឥណ្ឌានិងវៀតណាម
ការសម្តែងយូហ្គាក្នុងពិធីបុណ្យ។

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព