ឃើញហើយស្អាតណាស់! កន្លែងលម្ហែថ្មីឈ្មោះ «ខន្តី» អ្នកចូលចិត្តថតរូបត្រូវម៉ាច់

16:00 | 15/08/2023 ឌឹកអាញ់

ខេត្តកំពង់ចាម ដែលមានចម្ងាយប្រមាណ ១០០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ ត្រូវបានគេស្កាល់ថាជាខេត្តដែលសម្បូរទៅដោយតំបន់ទេសចរណ៍បែបប្រវត្តិសាស្ត្រគួរឱ្យទាក់ទាញ ដែលមានដូចជាភ្នំស្រីភ្នំប្រុស និង នគរបាជ័យ ជាដើម។ មិនតែប៉ុណ្ណោះ ថ្មីៗនេះ គេសង្កេតឃើញទឹកដីភ្នំស្រីភ្នំប្រុសមួយនេះ បានបង្កើតឡើងនូវរមណីយដ្ឋានបែបកែច្នៃថ្មីៗជាច្រើនផងដែរ ដើម្បីជួយលើកស្ទួយវិស័យទេសចរក្នុងស្រុក ដែលមានដូចជា តំបន់ស្មៅទន្លេ និង ចម្ការផ្កានៅក្បាលទឹក ជាដើម។

ផ្លូវដើរថ្មើរជើងលើ Thuong Thanh បទពិសោធន៍ថ្មីដើម្បីស្វែងរកបេតិកភណ្ឌ Hue ផ្លូវដើរថ្មើរជើងលើ Thuong Thanh បទពិសោធន៍ថ្មីដើម្បីស្វែងរកបេតិកភណ្ឌ Hue
ល្បាក់ទឹកធ្លាក់ Dak Mai - សម្រស់ដ៏អស្ចារ្យនៃភ្នំ និងព្រៃឈើ Binh Phuoc ល្បាក់ទឹកធ្លាក់ Dak Mai - សម្រស់ដ៏អស្ចារ្យនៃភ្នំ និងព្រៃឈើ Binh Phuoc

បន្ថែមពីតំបន់កម្សាន្តខាងលើ ថ្ងៃនេះផងដែរ «ប្រជាប្រិយ» សូមណែនាំប្រិយមិត្ត ទៅកាន់ទីតាំងលម្ហែកម្សាន្តថ្មីមួយកន្លែង ជាប្រភេទបែបអាហារដ្ឋាន នៅក្នុងខេត្តមួយនេះ ដែលទីនោះ ទើបតែបង្កើតថ្មីៗ ប្រកបទៅដោយលក្ខណៈច្នៃប្រឌិត ជាទីគួរសាកល្បងសម្រាប់អ្នកដំណើរ ដែលចង់កម្សាន្តនៅទីតាំងថ្មីៗក្នុងស្រុក ដែលនៅទីនោះមានឈ្មោះថា «ខន្តី» ។

អាហារដ្ឋាន «ខន្តី» មានទីតាំងស្ថិតនៅ ភូមិប្រសំ ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ជាប្អូនទី ១ របស់អាហារដ្ឋានស្មៅទន្លេ ដែលបានបង្កើតឡើងជាមួយប្លង់ថតដ៏សម្បូរបែប អាចនិយាយបានថាជាសួនថតរូបកម្សាន្ត ដែលមានបរិយាកាសបែបជនបទ និង ប្លង់ប្លែកៗជាច្រើន ស័ក្តិសមបំផុតសម្រាប់ប្រិយមិត្ត ដែលស្រឡាញ់ និង ចូលចិត្តការថតរូប។

ដើម្បីទៅដល់ទីនោះ ប្រិយមិត្តត្រូវជិះចូលតាមផ្លូវកៅស៊ូ ទល់មុខរោងចក្រវាយនភណ្ឌខេត្តកំពង់ចាម ចំងាយប្រហែល ១ គីឡូម៉ែត្រ បត់ចូលតាមច្រកចូល «បុរីសិរីមង្គល» ឬ ចូលតាម «បុរីវីឡាត្រាស់មី»៕

ឌឹកអាញ់

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត