ទៅចង់សឹកផ្លូវទើបដឹង! នៅសៀមរាបមានកន្លែងលម្ហែមួយនៅភ្នំក្រោម អាចមើលឃើញភ្នំ និង ថ្ងៃលិចយ៉ាងស្រស់ស្អាត

12:00 | 14/08/2023 ឌឹកអាញ់

ជាខេត្តមួយ ប្រកបទៅដោយសក្តានុពលទេសចរខ្ពស់ ស្ថិតនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា ខេត្តសៀមរាប គឺសម្បូរទៅដោយប្រាង្គប្រាសាទបុរាណយ៉ាងច្រើនសម្បូរបែប និង តំបន់ទេសចរមានទេសភាពស្រស់ត្រកាលច្រើនអនេក ទាក់ចិត្តអ្នកទេសចរណ៍ឱ្យចង់ទៅទស្សនាកម្សាន្ត មិនថាថ្ងៃសម្រាក ឬក៏បុណ្យទានផ្សេងៗជាដណ្ដើម។

ក្រសួងបរិស្ថានដាំផ្កាឈូករ័ត្ន២ហិកតា នៅសៀមរាប ដើម្បីប្រយោជន៍ធនធានធម្មជាតិ និងទាក់ទាញទេសចរ ក្រសួងបរិស្ថានដាំផ្កាឈូករ័ត្ន២ហិកតា នៅសៀមរាប ដើម្បីប្រយោជន៍ធនធានធម្មជាតិ និងទាក់ទាញទេសចរ
Tripadvisor៖ លើសពីប្រាសាទ សៀមរាបស្ថិតក្នុងចំណោមគោលដៅទេសចរណ៍លេចធ្លោឆ្នាំ២០២៣ Tripadvisor៖ លើសពីប្រាសាទ សៀមរាបស្ថិតក្នុងចំណោមគោលដៅទេសចរណ៍លេចធ្លោឆ្នាំ២០២៣

ទន្ទឹមទៅនឹងកន្លែងលម្ហែដ៏ច្រើនសម្បូរបែប ក្នុងភូមិសាស្ត្រខេត្តសៀមរាប ថ្ងៃនេះ «ប្រជាប្រិយ» សូមលើយកនូវកន្លែងលម្ហែមួយ ដែលបងប្អូនមួយចំនួនមើលរំលង និង ពុំទាន់បានទៅដល់ ដែលនៅទីនោះមានឈ្មោះថា «ខ្ទមលំហែ» ស្ថិតនៅតំបន់ភ្នំក្រោម មិនឆ្ងាយប៉ុន្មានពីក្រុងសៀមរាបនោះឡើយ។

ជាក់ស្ដែង បើប្រិយមិត្តធ្វើដំណើរប្រមាណជា ១២ គីឡូម៉ែត្រ ចេញពីក្រុងសៀមរាប នោះប្រិយមិត្តនឹងទៅដល់រមណីយដ្ឋានកែច្នៃឈ្មោះថា «ខ្ទមលំហែ» ដែលមានទីតាំងស្ថិតនៅជាប់ជើងភ្នំប្រាសាទភ្នំក្រោម ក្នុងភូមិពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។

នៅទីនោះ បើទ្វារទទួលស្វាគមន៍ភ្ញៀវទេសចរឱ្យចូលទស្សនាកម្សាន្តគ្រប់មជ្ឈដ្ឋាន មិនថាជាលក្ខណៈគ្រួសារ គូស្នេហ៍ ឬ ក្រុមការងារក៏បាន អាចថតរូបលេងកម្សាន្តស្អាតៗ ព្រមទាំងអង្គុយទទួលទានអាហារនៅក្នុងខ្ទម គយគន់ទេសភាពជិតភ្នំស្រូបយកខ្យល់បរិសុទ្ធ។

សួនផ្កាចម្រុះពណ៌ បូករួមទេសភាពមើលឃើញវាលស្រែ មើលឃើញភ្នំ និង ថ្ងៃលិចនាពេលសុរិយាអស្ដង្គត និង កាន់តែធ្វើឱ្យអ្នកទេសចរមានអារម្មណ៍ធូរស្រាលស្រស់ស្រាយរសាយអស់នូវរាល់ទុក្ខកង្វល់ផងដែរ៕

ឌឹកអាញ់

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត