កាសែតឡាវកោតសរសើរការរីកចម្រើន និងភាពខ្លាំងមាំមួនរបស់បក្សកុម្មុយនិស្តវៀតណាម

18:06 | 07/02/2023 យោងតាមវិទ្យុសំលេងវៀតណាម

នៅថ្ងៃទី ៦ ខែកុម្ភៈ កាសែត Pasaxon (កាសែតប្រជាជន) ដែលជាស្ថាប័នបញ្ចេញមតិរបស់បក្សប្រជាជនបដិវត្តន៍ឡាវ បានបន្តចុះផ្សាយលើទំព័រមុខនូវបទវិចារណកថាមួយ មានចំណងជើងថា “រយៈពេល ៩៣ ឆ្នាំ នៃការរីកចម្រើន និងខ្លាំងមាំមួនរបស់បក្សកុម្មុយនិស្តវៀតណាម (៣ កុម្ភៈ ១៩៣០ - ៣ កុម្ភៈ ២០២៣)។

កាសែតឡាវវាយតម្លៃខ្ពស់​ចំពោះសមិទ្ធផល​របស់វៀតណាម​និងទំនាក់ទំនង​ពិសេសរវាងប្រទេសទាំងពីរ កាសែតឡាវវាយតម្លៃខ្ពស់​ចំពោះសមិទ្ធផល​របស់វៀតណាម​និងទំនាក់ទំនង​ពិសេសរវាងប្រទេសទាំងពីរ
កាសែតឡាវ​ចុះផ្សាយព័ត៌មាន​ជាច្រើនអំពី​ការជួយឧបត្ថម្ភ​របស់​វៀតណាម​ក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ កាសែតឡាវ​ចុះផ្សាយព័ត៌មាន​ជាច្រើនអំពី​ការជួយឧបត្ថម្ភ​របស់​វៀតណាម​ក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩
កាសែត Pasaxon នាថ្ងៃទី៣ ខែកុម្ភៈ បានចុះផ្សាយអត្ថបទ អបអរសាទរខួបលើកទី៩៣ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម។
កាសែត Pasaxon នាថ្ងៃទី៣ ខែកុម្ភៈ បានចុះផ្សាយអត្ថបទ អបអរសាទរខួបលើកទី៩៣ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម។

អត្ថបទបានសង្កត់ធ្ងន់ថា៖ លោកប្រធានហូជីមិញតែងតែប្រាថ្នា នាំមកជូនប្រទេសជាតិសេចក្តីសម្បូរធូរធារ ភាពខ្លាំងរឹងមាំ នាំមកនូវសេរីភាព វិបុលភាព និងសុភមង្គលជូនប្រជាជន ហើយកិច្ចការទាំងនោះ ត្រូវបានអនុវត្តតាមគោលមាគ៌ា គោលនយោបាយ ជាក់ស្តែង សមស្រប មានភាពបត់បែន តាមគោលការណ៍ណែនាំរបស់បក្សកុម្មុយនិស្តវៀតណាម និងលោកប្រធានហូជីមិញ។ នៅក្នុងមរតកសាសន៍របស់លោកប្រធានហូជីមិញមុនពេលលោកលាចាកលោក លោកមានបំណង ថា “បក្សទាំងមូល និងប្រជាជនវៀតណាមទាំងមូល ខិតខំប្រឹងប្រែងសាមគ្គី ដើម្បីកសាងប្រទេសវៀតណាមប្រកបដោយសន្តិភាព ឯកភាព ប្រជាធិបតេយ្យ និងរឹងមាំ ហើយរួមចំណែកសក្តិសមក្នុងបុព្វហេតុបដិវត្តន៍ពិភពលោក”។ សតិអារម្មណ៍និងបំណងប្រាថ្នារបស់លោកប្រធានហូជីមិញត្រូវបានបក្សនិងប្រជាជនវៀតណាមទាំងមូល សម្រេចបានក្នុងបុព្វហេតុកសាងប្រទេសតាមមាគ៌ាសង្គមនិយម ក្នុងបុព្វហេតុផ្លាស់ប្តូរថ្មី និងអភិវឌ្ឍន៍ប្រទេសជាតិក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក។

អត្ថបទបានសន្និដ្ឋានថា លទ្ធផល និងសមិទ្ធិផលដែលសម្រេចបានគឺមានសារៈសំខាន់ជាទីបំផុត ទូលំទូលាយ និងបានបង្កើតឡើងចំណុចលេចធ្លោជាច្រើន ដូចជាឯកសារនៃមហាសន្និបាតលើកទី១៣ របស់បក្សកុម្មុយនិស្តវៀតណាម បានបញ្ជាក់ថា “ប្រទេសវៀតណាមមិនដែលមាន ឱកាស សក្តានុពល ឋានៈ និងកិត្យានុភាពអន្តរជាតិដូចសព្វថ្ងៃនេះឡើយ”៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព