មនោសញ្ចេតនាក្នុងកម្មវិធី "និទាឃរដូវមកដល់តំបន់ព្រំដែន - ភាពកក់ក្តៅក្នុងដួងចិត្តប្រជាជន"

20:00 | 24/07/2023 ឌីណា

យុគសម័យ - ជាមួយនឹងពាក្យស្លោក “កងទ័ពនិងប្រជាជនប្រៀបដូចជាត្រីនិងទឹក” ផ្សព្វផ្សាយទំនៀមទម្លាប់ល្អរបស់ជាតិ “ជួយ​ឧបត្ថម្ភគ្នាទៅវិញទៅមក” ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែមករា នៅឃុំ Atieng ស្រុក Tay Giang បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Quang Nam បានសម្របសម្រួលជាមួយគណៈកម្មាធិការប្រជាជន និងសមាគម និងអង្គការ Tay Giang រៀបចំកម្មវិធី "និទាឃរដូវមកដល់តំបន់ព្រំដែន - កក់ក្តៅដួងចិត្តប្រជាជន" ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី - ឆ្នាំ ២០២៣។

កម្មវិធីសិល្បៈពិសេសក្រោមប្រធានបទ «និទាឃរដូវ Truong Sa» កម្មវិធីសិល្បៈពិសេសក្រោមប្រធានបទ «និទាឃរដូវ Truong Sa»
សកម្មភាពវប្បធម៌ - ទេសចរណ៍ ក្រោមប្រធានបទ “និទាឃរដូវ” របស់បណ្ដាជនជាតិ សកម្មភាពវប្បធម៌ - ទេសចរណ៍ ក្រោមប្រធានបទ “និទាឃរដូវ” របស់បណ្ដាជនជាតិ
មនោសញ្ចេតនាក្នុងកម្មវិធី
ជូនអំណោយដល់គ្រួសារដែលមានស្ថានភាពលំបាក។

កម្មវិធីដែលមានអត្ថន័យ និងសកម្មភាពជាក់ស្តែងជាច្រើនជាមួយប្រជាជននៃឃុំចំនួន ៤ គឺ Anong, Atieng, Lang និង Bha Le នៃស្រុកព្រំដែន Tay ក្នុងការស្វាគមន៍និទាឃរដូវ ឆ្នាំ២០២៣។

មនោសញ្ចេតនាក្នុងកម្មវិធី
ប្រជាជនចូលរួមលេងល្បែង ក្នុងកម្មវិធី។
មនោសញ្ចេតនាក្នុងកម្មវិធី

កងកម្លាំងការពារព្រំដែនខេត្ត Quang Nam បានសម្របសម្រួល​ជាមួយមន្ទីរពេទ្យពហុព្យាបាល Minh Thien ពិនិត្យ និងចែកថ្នាំដោយឥតគិតថ្លៃដល់ប្រជាជន។

មនោសញ្ចេតនាក្នុងកម្មវិធី
កងទ័ពការពារព្រំដែនខេត្ត Quang Nam កាត់សក់ជូនប្រជាពលរដ្ឋ និងសិស្សានុសិស្សដោយឥតគិតថ្លៃក្នុងកម្មវិធី។

ការស្វែងយល់ និងចែករំលែកពីការលំបាករបស់ប្រជាពលរដ្ឋនៅទីនេះ ក្នុងក្របខ័ណ្ឌនៃកម្មវិធី ក៏មានសកម្មភាព "បុណ្យ​នំអន្សំ" ផ្តល់នំអន្សំចំនួន ២០០ ដល់គ្រួសារ។ សកម្មភាព​ “កងទ័ពការពារ​ព្រំដែនកាត់សក់ជូន​ប្រជាជន” បាន​កាត់​សក់ជូន​ប្រជាពលរដ្ឋចំនួន ១០០ នាក់ និង សិស្សនុសិស្សក្នុង​ឃុំ​ទាំង ​៤; ប្រគល់អំណោយចំនួន ១០០០ ពី ៨០០.០០០ ដុង ដល់ ១ លានដុង ជូនប្រជាពលរដ្ឋ។ កងទ័ពការពារព្រំដែន​ខេត្ត Quang Nam និងសម្ព័ន្ធយុវជនខេត្ត Quang Nam បានរៀបចំ “តូបលក់​ទំនិញ​មាន​តំលៃ ០ ដុង” ចែកអំណោយ (រួមមាន ភួយ ទឹកត្រី ប្រេងឆា មី ដំណាប់តេត តែ និងថវិកាចំនួន ៥០ ម៉ឺនដុង) ដល់គ្រួសារមាន​ស្ថានភាព​លំបាកក្នុងឃុំចំនួន ៤ ។

មនោសញ្ចេតនាក្នុងកម្មវិធី
ការសម្តែងវប្បធម៌នៅក្នុងកម្មវិធី។

ជាពិសេស នាយប់ថ្ងៃទី ១៤ មករា ប្រជាជនបានទស្សនាកម្មវិធីសិល្បៈពិសេស និងអត្ថន័យ “អបអរសាទរបក្ស អបអរសាទរនិទាឃរដូវ” - ឆ្នាំ២០២៣ ដោយមានការសម្តែងតន្ត្រីដោយតារាចម្រៀង និងនាយទាហាននៃកងទ័ពព្រំដែនខេត្ត Quang Nam សម្ព័ន្ធយុវជនខេត្ត។ ក្នុងកម្មវិធីសិល្បៈនេះបានប្រគល់គម្រោង “បំភ្លឺព្រំដែន” មានប្រវែង ៥គ.ម បំពាក់អំពូល​ភ្លើ​ង​ដើរ​ដោយ​ថមពលព្រះអាទិត្យមានតម្លៃ ២៥០លានដុង; ឧបត្ថម្ភផ្ទះ “ផ្ទះ​នៅ តំបន់ព្រំដែន” ចំនួន ៨ ខ្នង មានតម្លៃ ៥០លានដុង/ផ្ទះ សម្រាប់គ្រួសារជួបការលំបាក រស់នៅក្នុងឃុំចំនួន ៤ ប្រគល់កន្លែងលេងរបស់កុមារចំនួន ១ កន្លែង មានតម្លៃ ២០០លានដុង និងចិញ្ចឹមកុមារចំនួន ៣០នាក់ ដែលស្ថិតក្នុងស្ថានភាពលំបាកនិងកុមារកំព្រាជា “កូនធម៌របស់កងទ័ពការពារព្រំដែន...

ឌីណា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

វៀតណាមតែងតែមានសុឆន្ទៈគោរពតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២
តំបន់ ៤ នៃកងទ័ពជើងទឹក បានសម្ពោធនិងប្រគល់ផ្ទះចំនួន ៤ ខ្នងជូនបណ្តាគ្រួសារគោលនយោបាយ